សម្ដេចតេជោ ឲ្យសមត្ថកិច្ច ឬកងរាជអាវុធហត្ថនាំខ្លួនលោក លី សាម៉េត បញ្ជូនទៅតុលាការ ដើម្បីកាត់ទោស
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំដល់សមត្ថកិច្ច ឬកងរាជអាវុធហត្ថ ត្រូវទៅនាំខ្លួន លោក…
រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំដល់សមត្ថកិច្ច ឬកងរាជអាវុធហត្ថ ត្រូវទៅនាំខ្លួន លោក…
រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំដល់សមត្ថកិច្ច ឬកងរាជអាវុធហត្ថ ត្រូវទៅនាំខ្លួន លោក លី សាម៉េត បញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់ ។ ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែនបន្ទាប់ពីលោក លី សាម៉េត ចេញវិដេ អូសារភាពកំហុសប៉ុន្មាននាទីមកនេះ។
តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «លី សាម៉េត មិនរួចខ្លួនទេ» ក្រោយចេញវីដេអូសូមទោសនៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមផេកហ្វេសបុកយ៉ាងដូច្នេះថា ៖«ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ ។
សម្តេចតេជោ បានបញ្ជាក់បន្តថា ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ ។ ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនហើយ សូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់។
លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះ មុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស ។ មិនអាចធ្វើបែបនេះបានឡើយនគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី ។ ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ។»
យោងតាមវីដេអូមានរយៈពេល ៥នាទី លោក លី សាម៉េត បានសុំទោសទៅកាន់ សម្ដេចតេជោ ហ៊ុន សែន កន្លងទៅ ខ្លួនពិតជាបានយកឈ្មោះរបស់ សម្ដេចតេជោ ដើរបោកប្រាស់អ្នកដទៃប្រាកដមែន ហើយសកម្មភាពបោកប្រាស់នោះ មិនជាប់ពាក់ព័ន្ធជាមួយ សម្ដេច បន្ដិចនោះឡើយ៕
ចែករំលែកព័តមាននេះ