លិចនាវាពួកជនភៀសខ្លួននៅអ៊ីតាលីមនុស្ស500នាក់ត្រូវជួយសង្គ្រោះ
អ្នកនាំពាក្យម្នាក់របស់កងឆ្មាំឆ្នេរសមុទ្រអ៊ីតាលីនិយាយថា មនុស្សទាំង៥០០នាក់ជិះលើនាវាមួយគ្រឿងដឹកពួកជនភៀសខ្លួនមកពី លីប៊ីដែលលិចកាលពីយប់ថ្ងៃទី៧ មកទី៨ ឧសភា នៅជិតកំពង់ផែកោះ LAMPEDUSA របស់អ៊ីតាលីត្រូវបានជួយសង្គ្រោះដោយក្នុងចំណោមពួកគេពុំមានជនរង គ្រោះគួរឱ្យសោកស្តាយឡើយ។ នាវានោះបានលិចពេលមកជិតដល់កំពង់ផែនៃកោះតូចនោះរបស់អ៊ីតាលី ហើយអ្នកដំណើរជាច្រើន ក្នុងនោះមាននារី និងកុមារត្រូវធ្លាក់ទឹកសមុទ្រ។
ចែករំលែកព័តមាននេះ