ឧត្ដមសេនីយអ៊ុយក្រែន២រូប ត្រូវរុស្ស៊ីអះអាងថាបានសម្លា.ប់ នៅក្រុងក្រាម៉ាទ័រស្ក៍
សង្គ្រាមអ៊ុយក្រែន ៖ កងទ័ពរុស្ស៊ីអះអាងនាថ្ងៃទី២៩ មិថុនាថា បានសម្លា.ប់ឧត្ដមសេនីយអ៊ុយក្រែន
សង្គ្រាមអ៊ុយក្រែន ៖ កងទ័ពរុស្ស៊ីអះអាងនាថ្ងៃទី២៩ មិថុនាថា បានសម្លា.ប់ឧត្ដមសេនីយអ៊ុយក្រែន
សង្គ្រាមអ៊ុយក្រែន ៖ កងទ័ពរុស្ស៊ីអះអាងនាថ្ងៃទី២៩ មិថុនាថា បានសម្លា.ប់ឧត្ដមសេនីយអ៊ុយក្រែន២នាក់ និងនាយទាហានអ៊ុយក្រែនច្រើនសិបនាក់ទៀត ព្រមទាំងគ្រូបង្ហាត់ទាហានជាយោធាបរទេសប្រមាណជា២០នាក់ ក្នុងការវាយប្រហារមួយ នាពេលថ្មីៗនេះលើក្រុងក្រាម៉ាទ័រស្ក៍ភាគខាងកើតអ៊ុយក្រែន។
តាមតេឡេក្រាមក្រសួងការពារប្រទេសរុស្ស៊ីគូសបញ្ជាក់ថា ក្រោយការវាយប្រហារ ចំគោលដៅបំផុតមួយមក ឧត្ដមសេនីយ២រូប នាយទាហានអ៊ុយក្រែនដល់ទៅ៥០នាក់ ព្រមទាំងទាហានស៊ីឈ្នូលនិងគ្រូបង្វឹកយោធាបរទេសដល់៣០នាក់ ដែលចូលរួមក្នុងកិច្ចប្រជុំមួយបានត្រូវសម្លា.ប់។
ការប្រកាសនេះកើតមាន២ថ្ងៃក្រោយការវា.យប្រហារមួយរបស់រុស្ស៊ីលើក្រុងក្រាម៉ាទ័រស្ក៍ ជាតំបន់មានប្រព័ន្ធផ្លូវដែកសំខាន់ និងមានទីតាំងយោធាអ៊ុយក្រែននានា បានកម្ទេចភោជនីយដ្ឋានមួយបណ្ដាលឲ្យមនុស្សស្លា.ប់ដល់១២នាក់និងជាង៦០នាក់ទៀតរងរបួស។ នេះបើតាមអាជ្ញាធរអ៊ុយក្រែន។
ក្រសួងការពារប្រទេសរុស្ស៊ីមិនបានបញ្ជាក់ថា តើឧត្ដមសេនីយនិងនាយទាហានអ៊ុយក្រែនព្រមទាំងពួកទាហានបរទេសដែលត្រូវសម្លា.ប់ គឹក្នុងការវា.យប្រហារជាមួយគ្នានោះឬយ៉ាងណាឡើយ។ អាជ្ញាធរអ៊ុយក្រែនលើកពីវត្តមានជនស៊ីវិលច្រើននាក់ ក្នុងភោជនីយដ្ឋានRIA PIZZAនោះ ដែលនិយមចូលជាពិសេសដោយបណ្ដាអ្នកកាសែត ពលករមនុស្សធមនិងពួកយោធា។ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គី មុននេះបានលើកពីការវាយប្រហារភេរវកម្ម និងប្រកាសពីការចាប់ខ្លួននៅនឹងកន្លែង មនុស្សម្នាក់ដែលសង្ស័យថាជាអ្នករួមដៃសហការក្នុងការវាយប្រហារ ដោយមីស៊ីលនោះរបស់រុស្ស៊ី។ លោកលើកពីរឿងនេះក្នុងសង្កថាមួយកាលពីយប់ថ្ងៃទី២៨មិថុនា។
ចំណែកក្រសួងការពារប្រទេសរុស្ស៊ីអះអាងនាថ្ងៃទី២៨មិថុនាថា បានវាយប្រហារលើចំណុចដាក់ពង្រាយទ័ពបណ្ដោះអាសន្ន របស់កងពលតូចទាហានថ្មើរជើងអ៊ុយក្រែនទី៥៦៕
ចែករំលែកព័តមាននេះ