ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ជន​បង្ក​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ប្តឹង​សាច់ញាតិ​ជន​រង​គ្រោះ​៥​នាក់​ទៅ​តុលាការ

1 ឆ្នាំ មុន
  • តាកែវ

មនុស្ស​ចំនួន​៥​នាក់ ត្រូវ​បាន​ប្រពន្ធ​ជន​បង្ក​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងស្រុក​សំរោង បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​

ខេត្តតាកែវ ៖ មនុស្ស​ចំនួន​៥​នាក់ ត្រូវ​បាន​ប្រពន្ធ​ជន​បង្ក​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងស្រុក​សំរោង បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​។

តាម​ដីកាកោះ ដែល​ទទួល​បាន​ចេញ​ដោយ​លោក ញ៉ា​ន បូ​រី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ បង្ហាញ​ថា ឈ្មោះ ឃឹម សុខ​ឡី បាន​ប្តឹង​ឈ្មោះ មែន ឃាន​, ឈ្មោះ ខាត់ ជីវ៉ា ហៅ អា​វត្ត​, ឈ្មោះ ថន សុភាព​, ឈ្មោះ ថន ឃី​ម​, និង​ឈ្មោះ យ៉េ រិ​ទ្ធី ពី​បទ​ឃា​.​តក​.​ម្ម និង​ហិ​.​ង្សា​ដោយ​ចេតនា ដែល​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរណភាព​នៃ​ជន​រង​គ្រោះ​។

ក្រោយ​មាន​ដីកាកោះ​ហើយ​នោះ នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៣ មនុស្ស​ទាំង​៥​នាក់​ក៏​បាន​ទៅ​បំភ្លឺ​នៅ​តុលាការ​ហើយ​ដែរ ហើយ​អ្វី​ដែល​ពួក​គាត់​មិន​អស់ចិត្ត​នោះ គឺ​បែរជា​ប្រពន្ធ​ជន​បង្ក​ត្រឡប់​មក​ប្តឹង​ពួក​គាត់​ទៅ​វិញ ហេតុ​អ្វី?​។ ពួក​គាត់​ទាំង​៥​នាក់ បាន​បញ្ជាក់​ថា ជន​បង្ក​បាន​ស្លា​.​ប់​ហើយ នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ដោយសារ​សង្គ្រោះ​មិន​បាន ចំណែក​ជន​រង​គ្រោះ​វិញ​នៅ​មានជីវិត​ទេ តែ​ត្រូវ​ពិការ​ភាព​ស្លា​.​ប់​មួយ​ចំហៀង​ខ្លួន​។

សូម​រំលឹក​ថា តាម​របាយការណ៍​របស់​លោក​មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រវៀង ដាក់​ទៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​សំរោង បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៨​និង​៥០​នាទី មាន​ករណី​គ្រោះ​ថា្ន​ក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ និង​អ្នក​ថ្មើរជើង ស្ថិត​នៅ​លើ​ផ្លូវ​ខេត្ត​លេខ​១២៥ គីឡូម៉ែត្រ​លេខ​១ -២ ក្នុងភូមិ​ត្រពាំង​ស្ទង ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ​។

របាយការណ៍​បាន​បញ្ជាក់​ថា អ្នក​ថ្មើរជើង​ឈ្មោះ ម៉ែ​ន ឃាន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​កើតហេតុ បាន​រង​របួសធ្ងន់ ចំណែក​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ វ៉ា​ន់ រស្មី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់​នៅ​​ភូមិ​កើតហេតុ​ជាមួយ​គ្នា រង​របួសធ្ងន់​ដូច​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ