ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ទ្រាំ​លែង​បាន​ប្តឹង​សមត្ថកិច្ច ក្រោយ​ដុត​កម្ទេច​ខ្ទម​នៅ​ចម្ការ និង​ម៉ូតូ​ខ្ទេច​គ្មាន​សល់

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

មិន​ខុស​នឹង​ពាក្យ​ថា កូន​អកតញ្ញូ​បាន​សងគុណ​ឪពុក​នូវ​ទ​ង្វើ​អគតិ​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង គ្រាន់តែ​រឿង​ផឹកស្រា​ស្រវឹង​ខឹង​ខ្ចី​ម៉ូតូ​ឪពុក​មិន​ឲ្យ​ជិះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី

ខេត្តឧត្តរមានជ័យ ៖ មិន​ខុស​នឹង​ពាក្យ​ថា កូន​អកតញ្ញូ​បាន​សងគុណ​ឪពុក​នូវ​ទ​ង្វើ​អគតិ​ដុត​បំផ្លាញ​​ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង គ្រាន់តែ​រឿង​ផឹកស្រា​ស្រវឹង​ខឹង​ខ្ចី​ម៉ូតូ​ឪពុក​មិន​ឲ្យ​ជិះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រលប់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ចំណុច​ទំនប់​អា​ស្ន៊ី ស្ថិត​ក្នុងភូមិ​ពោធិ៍​ចាស់ ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ។

តែ​ទោះជា​យ៉ាងណា​ក្តី កូន​អកតញ្ញូ​រូប​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន រួច​នាំ​យក​ទៅ​ដុសក្អែល​ហើយ ដើម្បី​កុំ​ឲ្យ​ថ្ងៃក្រោយ​មិន​រាងចាល​ទៀត​។ យុវជន​រូប​នោះ​មានឈ្មោះ ផ្ល​យ សុផល ហៅ​ផល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​បុស្ស​ស្បូវ សង្កាត់​បុស្ស​ស្បូវ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

បើ​តាម​ឪពុក​របស់​ជន​បង្ក បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​ព្រលប់​ថ្ងៃ​កើតហេតុ​នេះ កូនប្រុស​ជាទី​ស្រឡាញ់​របស់​គាត់ ដែល​គ្មាន​មុខរបរ​អ្វី​ឲ្យ​ពិតប្រាកដ​មួយ​នោះ​ទេ មួយ​ថ្ងៃ​ៗ​គិតតែ​ជួបជុំ​គ្នា​ផឹកសុរា​។ លុះ​នៅ​ថ្ងៃ​កើតហេតុ កូន​អកត្តញ្ញូ​បាន​ផឹកស៊ី​ស្រវឹង ហើយ​ខឹង​ជាមួយនឹង​រូប​គាត់​ជា​ឪពុក​ដែល​មិន​ឲ្យ​ខ្ចី​ម៉ូតូ​ជិះ ស្រាប់តែ​ដើរទៅ​ដុត​ខ្ទម​នៅ​ចម្ការ ដែល​មាន​ទទឹង​៥​ម៉ែត្រ បណ្តោយ​៦ ប្រក់​ស័ង្កសី ជញ្ជាំង​ក្ដារ បណ្តាល​ឲ្យ​ឆាបឆេះ​ហ្មត់តែម្តង ថែម​ទាំង​ឆេះ​ដោយ​ទាំង​ម៉ូតូ​ម៉ា​ឌ្រី​ម​សង់​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​ជ 1Q-3540 មួយ​គ្រឿង និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ផង ព្រមទាំង​ក្រដាស់​កិច្ចសន្យា​ចងការ​ប្រាក់​ចំនួន​៩​ច្បាប់​ផង​ដែរ​។

ដោយ​មើលឃើញ​ទ​ង្វើ​របស់​កូនប្រុស​សងគុណ​បែប​នេះ បុរស​ជា​ឪពុក​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ឲ្យ​ឃាត់ខ្លួន​រូបគេ​យក​ទៅ​ដុសក្អែល​ចេញ​ម្តង ដើម្បី​ថ្ងៃក្រោយ​សុំ​ឱ្យ​រាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ