លោកចូ បៃដិន និយាយច្រឡំសង្គ្រាមនៅអ៊ុយក្រែនថាសង្គ្រាមនៅអ៊ីរ៉ាក់
សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអាមេរិកលោកចូ បៃដិន បាននិយាយច្រឡំម្ដងទៀត ដោយចង់
សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអាមេរិកលោកចូ បៃដិន បាននិយាយច្រឡំម្ដងទៀត ដោយចង់
សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអាមេរិកលោកចូ បៃដិន បាននិយាយច្រឡំម្ដងទៀត ដោយចង់ថាសង្គ្រាមនៅអ៊ុយក្រែនជាមួយរុស្ស៊ី តែលោកបែរជាថាសង្គ្រាមនៅអ៊ីរ៉ាក់។
ពេលបណ្ដាអ្នកកាសែតសួរលោកពីការបះបោរមិនសម្រេច របស់កងទាហានស៊ីឈ្នួលរុស្ស៊ីក្រុមWAGNER លោកបៃដិន អះអាងនាថ្ងៃទី២៨ មិថុនាថា លោកវ្ល៉ាឌីមៀរពូទីនកំពុងតែចាញ់សង្គ្រាមនៅអ៊ីរ៉ាក់ ដែលតាមពិតលោកចង់ថាសង្គ្រាមនៅអ៊ុយក្រែនទេ។ ពាក្យពេចន៍នោះត្រូវបានថត ហើយយកទៅចេញផ្សាយតាមសារព័ត៌មានអាមេរិកជាច្រើន ក្នុងនោះមានទូរទស្សន៍CNNផងដែរ។ ពេលអ្នកកាសែតសួរលោកនៅសេតវិមានចង់ដឹងថា តើលោកពូទីន ពេលនេះកំពុងចុះខ្សោយមែនឬ លោកបៃដិនឆ្លើយថា រឿងនេះពិបាកនិយាយតែពិតណាស់លោកពូទីន នឹងចាញ់សង្គ្រាមនៅអ៊ីរ៉ាក់ ដែលតាមពិតលោកចង់និយាយសង្គ្រាមនៅអ៊ុយក្រែន។ លោកបន្តថា ប្រមុខរដ្ឋរុស្ស៊ីកំពុងបាក់មុខនៅទូទាំងពិភពលោក ក្រោយការបះបោរមិនសម្រេចរបស់កងកម្លាំងWAGNERនៅរុស្ស៊ី។
ប្រធានាធិបតីទី៤៦របស់អាមេរិករូបនោះ ធ្លាប់និយាយច្រឡំច្រើនលើករួចមកហើយ ដោយមនុស្សមួយចំនួនយល់ថា មកពីវ័យកាន់តែចាស់របស់លោក។ ក្នុងពេលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា លោកបៃដិនធ្លាប់និយាយច្រឡំកម្ពុជាថាកូឡំប៊ីជាប្រទេសមួយនៅអាមេរិកខាងត្បូង។
ចំណែកកាលពីដំណាច់ខែកញ្ញាឆ្នាំ២០២២ ក្នុងសន្និសីទមួយនៅសេតវិមាន លោកបាននិយាយពាក្យមិនពិរោះ ពីសមាជិកាសភាមួយរូបនៃគណបក្សសាធារណរដ្ឋ ដែលតាមពិតគាត់បានស្លាប់ក្នុងគ្រោះថ្នាក់មួយ តាំងពី១ខែមុននេះបាត់ទៅហើយ។ ការនិយាយច្រឡំនោះដែលអាចឲ្យគេសើច តែពួកអ្នកប្រជាធិតេយ្យគិតថា វាអាចប៉ះពាល់ខណៈជិតដល់ការបោះឆ្នោតប្រធានាធិបតីដែលលោកបៃដិនប្រកាសឈរឆ្មោះរួចហើយ៕
ចែករំលែកព័តមាននេះ