ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​​​​ចោ​រ៤​​នាក់​​​​​ចូលប្លន់​​​តូប​លក់​មាសនៅ​ផ្សារទូកមាស​​បា.ញ់គ្នា​​ជា​មួយ​សមត្ថកិច្ច​

14 ឆ្នាំ មុន

​ខេត្តកំពត​ ៖ ​ក្រុម​​ចោរ​​ច្រើននាក់​​ដែល​ឆ្មក់​​ប្លន់​តូប​លក់​មាសនៅផ្សារ​ទូកមាស​​ចំនួន​​​៣តូប ហើយ​រត់​​​គេ​ចខ្លួន​​​យ៉ាង​ប៉ផាប់​ពភីង​នោះ ​ត្រូវ​​បានសមត្ថកិច្ច​​​​ចាប់ខ្លួន​​បាន​​៤​នាក់​​​ហើយ​​នៅ​ក្នុង​​​ឃុំ​កន្ទួត ​ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល កាល​ពី​វេលាម៉ោង​​​​៣រសៀល​ថ្ងៃទី​៨ ឧសភា ហើយ​ប៉ូលិស​កំពុងតែ​​​តាមប្រមាញ់​គ្នា​របស់​​ចោរ​ជា​ច្រើន​នាក់​​​ជា​បន្តទៀត ។

តាមប្រភពព័ត៌មាន​ទាន់​ហេតុ​​ការណ៍​​​ជា​ជំហាន​​ដំបូង​បាន​ឱ្យ​ដឹង​ថា ​ចោរ​ប្រដាប់អាវុធ​មួយ​ក្រុមមានគ្នាពី​​៤ទៅ​​​៦នាក់ ជិះ​ម៉ូតូម៉ាក SL ៣គ្រឿង​ចូលប្លន់​​​តូបលក់​​មាស​ចំនួន​​៣តូប នៅ​ផ្សារ​​​ទូកមាស ស្រុកបន្ទាយ​​មាស ​​ប្រមូល​យក​គ្រឿង​​អលង្ការ​​​ និងប្រាក់​​ខ្មែរ-​អាមេ​រិកមួយចំនួន​ទៅបាត់ កាលពីវេលា​ម៉ោង​​​១​និង​​​៣០នាទី រសៀល ថ្ងៃទី​៨ ឧសភា ​​​២០១១ ​ដោយ​មានការ​​ដេញ​​ចាប់ខ្លួនពី​​សមត្ថកិច្ច​យ៉ាង​ប្រកៀក​​ប្រកិត​​ និង​បាញ់​តបត​គ្នា​ទៅវិញ​ទៅ​​​មក​ផង​ដែរ ។

គេ​មិនទាន់​ប្រាប់​ឱ្យ​ដឹង​ថា តើ​ក្រុម​​ចោរ​​យក​គ្រឿង​អលង្ការ​​​​មាស-ប្លាទីន ប្រាក់ខ្មែរ-​​អាមេ​រិកទៅ​ជាមួយ​ចំនួនប៉ុន្មាន​នោះ​ទេ? ​ប៉ុន្តែ​​ខណៈ​ពេល​ក្រុម​ចោរ​រត់គេចខ្លួន ​ក៏​ស្រាប់តែ​​​​ចូល​អន្ទាក់ប៉ូលិស ​​ហើយបាន​បាញ់​គ្នា​​​មួយប្រាវ​ដោយ​​ក្រុមចោរ​​​បាញ់តដៃ​​​ជាមួយ​ប៉ូលិស​ ដើម្បី​រំដោះ​ខ្លួន ចំណែក​​ប៉ូលិស​​​បានបាញ់​ទៅលើ​ក្រុម​ចោរ​​​ដើម្បីការពារ​ខ្លួន និង​​ច្បាម​​​ចាប់​ពួកចោរ​…​​ក្រុមចោរ​​បានរត់គេចខ្លួន​ចូល​ដល់​​ស្រុក​សំរោង ខេត្ត​​តាកែវ និង​​បន្តមក​ដល់​ស្រុកបាទី​​ ខេត្ត​តា​កែវ​​ដដែល។ លុះក្រុមចោរ​​រត់មក​ដល់​​ទឹកដី​ឃុំ​កន្ទួត ​ស្រុក​កណ្តាលស្ទឹង ​ខេត្តកណ្តាល ក៏​ពើប​ប្រទះ​នឹង​​កម្លាំង​ប៉ូលិស​ ហើយ​​ព័ទ្ធ​ចាប់​​ខ្លួន​បាន​​៤​នាក់តែម្តង។​ គិតត្រឹម​​​វេលា​ម៉ោង​៤​​​​រសៀល​ថ្ងៃ​ដដែល ​​ប៉ូលិស​​​កំពុង​តែ​តាមច្បាម​ចាប់​ក្រុមចោរ​នៅ​ឡើយ ៕​