ពួកតាលីបង់វាយប្រហារលើអគាររដ្ឋមួយចំនួននៅក្រុងកាន់ដាហារស្លា.ប់ជនអត្តឃាត23នាក់
ពួកបះបោរតាលីបង់ក្នុងនោះរួមមានជនអត្តឃាតជាច្រើននាក់កាលពី ថ្ងៃទី៧ ឧសភា បានវាយប្រហារលើអគាររដ្ឋមួយចំនួនក្នុងទីក្រុងកាន់ដាហារភាគខាង ត្បូងអាហ្វហ្គានីស្ថាន ញ៉ាំងឱ្យមានការបា.ញ់តគ្នាយ៉ាងខ្លាំង។ ជនអត្តឃាតយ៉ាងតិច២៣នាក់បានត្រូវស្លា.ប់ ហើយមនុស្ស៤០នាក់ត្រូវរបួស។ ពួកបះបោរដំបូងបានវាយប្រហារប្រឆាំងនឹងនិវេសនដ្ឋានរបស់អភិបាល ខេត្តកាន់ដាហារហើយមានការបា.ញ់តគ្នារវាងពួកជនប្រដាប់អាវុធ និងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។
ចែករំលែកព័តមាននេះ