ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើក​ការ​ស៊ើបសួរ​លើឈ្មួញ​គ្រឿ-ង-​ញៀ-នវៀត​​ណាម​​​ដើម្បី​ចោទប្រកាន់​​ជា​ផ្លូវ​ការ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សម ឬ​ទ្ធី​វាសនា ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ​​មិថុ​នា ឆ្នាំ​២០២៣ បាន​បើ​ការ​ស៊ើបសួរ​លើ​ឈ្មួញ​គ្រឿងញៀន​ជនជាតិ​វៀតណាម​២នាក់…

រាជធានី​ភ្នំពេញ ៖ លោក សម ឬ​ទ្ធី​វាសនា ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ​​មិថុ​នា ឆ្នាំ​២០២៣ បាន​បើ​ការ​ស៊ើបសួរ​លើ​ឈ្មួញ​គ្រឿងញៀន​ជនជាតិ​វៀតណាម​២នាក់ ពាក់​ព័ន្ធ​ករណី​ជួញដូរ និង​រក្សា​ទុកដោយខុសច្បាប់​នូវ​សារធាតុ​ញៀន​​ជាង​៧ គីឡូក្រាម ដើម្បី​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ មុន​ដាក់​ជូន​ទៅ​ខាង​ចៅក្រម​សម្រេច​ឃុំខ្លួន​ជន​សង្ស័យ​ដាក់​ពន្ធ​គារ​ជា​បណ្តោះអាសន្ន ។

សូម​ជម្រាប​ថា កម្លាំង​សមត្ត​កិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បើក​ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២ នាក់ និង​ចាប់​យក​ថ្នាំ​ញៀន​ជាង​៧ គីឡូក្រាម ។

ដោយ​អនុវត្ត​តាម​បញ្ជា​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គ ស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ក្រោម​​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់ ពី​ឧត្ដមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០ ២៣ កម្លាំង​ជំនាញ (​ក​១០) របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង ញៀន ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ត្រី យឹ​ម សែន​ឧត្ត​ម្ភ លោក​វរសេនីយ៍ ឯក ញ៉ុ​ង រស់​ប្រាថ្នា នា​យករង​មន្ទីរ ប្រឆាំង គ្រឿងញៀន​សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្រប​ស​ម្រួ ល​ពី​លោក អុំ សុ​ភ័​ក្រ ព្រះរាជ​អ​ជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចំនួន​២​គោលដៅ​ផ្សេង គ្នា ។

គោលដៅ​ទី​១.​បាន​ធ្វើ​ឡើង​នៅ​ក្នុងភូមិ​សាស្ត្រ បុរី បឹង​ឈូក សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ គោលដៅ​ទី​២.​គឺ​នៅ​ក្នុង​បុរី​មួយ​កន្លែង​ទៀត ស្ថិត​ភូមិ​បឹង​ឈូក សង្កាត់​និរោធ៍ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដែរ ។ ការ​បង្ក្រាប​ទាំង​២​ទីតាំង​ខាងលើ​នេះ សមត្ថកិច្ច​បាន​ចាប់​យក​វត្ថុ​តាង ៖
.​សារធាតុ​ញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ៧៩០.៩៣ ក្រាម
.​សារធាតុ​ញៀន​ប្រភេទ MDMA ៣២១៥.០៥ ក្រាម
.​សារធាតុ​ញៀន​ប្រភេទ ហេ​រ៉ូ​អី​ន ៣៦៤០ ក្រាម
.​សរុប​សារធាតុ​ញៀន​ទាំងអស់​មាន​ទម្ងន់​៧ គីឡូ និង​៦៤៥ ក្រាម ។ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ប្រុស​ស្រី​២ នាក់ ម្នាក់​ឈ្មោះ ង្វៀ​ង ទៀង​មិ​ញ និង​ម្នាក់​ឈ្មោះ ង្វៀ​ង វ៉ា​ន់​ណឹ​ង ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ