ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា! ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមាន បៀ អាប៉ោង កន្ទុយលេខឆ្នោតវៀតណាម ឆ្នោតឡូតូ និងជ.ល់មាន់តាម អនឡាញ រីកដូចផ្សិតក្នុងស្រុកកៀនស្វាយ

10 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​រួម​មាន បៀ អាប៉ោង កន្ទុយលេខ ឆ្នោត​វៀតណាម ឆ្នោត​ឡូ​តូ និង​ល្បែងភ្នាល់​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ កំពុង​រីក​ដូច​ផ្សិត​បើក​លេង​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​នៅ​ក្នុងស្រុក​កៀនស្វាយ…

ខេត្តកណ្តាល ៖ ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​រួម​មាន បៀ អាប៉ោង កន្ទុយលេខ ឆ្នោត​វៀតណាម ឆ្នោត​ឡូ​តូ និង​ល្បែងភ្នាល់​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ កំពុង​រីក​ដូច​ផ្សិត​បើក​លេង​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​នៅ​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ តើ​មូលហេតុ​អ្វី បានជា​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​មិន​ព្រម​ចុះ​ទប់ស្កាត់ និង​បង្ក្រាបឬ​មួយ​…​។

ប្រភព​ព័ត៌មាន​ពី​អ្នក​រស់នៅ​ជិត​ទីតាំង​នោះ សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​លួច​បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​ថា ៖ ទីតាំង​ល្បែងស៊ីសង​ខាងលើ​នេះ បើក​ដំណើរការ​យូរណាស់​មក​ហើយ លេង​បាន​យ៉ាង​រលូន ដោយ​គ្មាន​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ណា​ចុះ​ធ្វើការ​ទប់ស្កាត់ និង​ចុះ​បង្ក្រាប​ឡើយ គឺ​នៅ​តែ​ឲ្យ​មានការ​ជួបជុំ​គ្នា​លេង​យ៉ាង​គ​ឃើ្ល​ន ។

ប្រភព​ដដែល​បាន​ត្អូញត្អែរ​ប្រាប់​អ្នក​សារព័ត៌មាន​ថា ៖ តើ​មន្ត្រី​ក្នុង​មូលដ្ឋាន​បម្រើ​ប្រជាពលរដ្ឋ ឬ​មួយ​បម្រើ​ឲ្យ​ពួក​បន​ល្បែងស៊ីសង​ទាំងនោះ ។ ពួក​គាត់​បន្ត​និយាយ​ទៀត​ថា រស់នៅ​សព្វថ្ងៃ​មានការ​ភ័យ​ខ្លាច អំពី​បញ្ហា​អសន្តិសុខ​ជា​ខ្លាំង ខ្លាច​កើត​មាន​ចោរលួច ចោរ​ឆ​.​ក់ ចោរ​ប្ល​.​ន់ និង​អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ​ជាដើម ។​ល​។

ពាក់ព័ន្ធ​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់​ខាងលើ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៣ ភ្នាក់ងារ​សារព័ត៌​មានបាន​ព្យាយាម​រាយការណ៍​ជូន​ទៅ លោក ព្រំ សំណាង អធិការ​នគរបាល​ស្រុក​កៀនស្វាយ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង មិន​មាន​អ្នក​លើក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ