ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​អញ្ជើញ​ឧកញ៉ា​២​នាក់​មក​ជួប តែ​អត់​​ហ៊ាន​​មក​​ទេ«​រឿង​បោក​ពលរដ្ឋ​»

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ចំនួន​៤៨៤​គ្រួសារ ក្នុង​នោះ​មក​ពី​ស្រុក​ឈូក​, ស្រុក​ដង​ទង​, ស្រុក​ទឹកឈូ និង​ស្រុក​បន្ទាយមាស បាន​ជួប​ធ្វើការ​ដោះស្រាយ​គ្នា​ជាមួយ​ក្រុមហ៊ុន​ប្រភព​ដី​មាស ដែល​មាន​លោក​ឧកញ៉ា​ហ៊ី គឹ​ម​ហុង…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ចំនួន​៤៨៤​គ្រួសារ ក្នុង​នោះ​មក​ពី​ស្រុក​ឈូក​, ស្រុក​ដង​ទង​, ស្រុក​ទឹកឈូ និង​ស្រុក​បន្ទាយមាស បាន​ជួប​ធ្វើការ​ដោះស្រាយ​គ្នា​ជាមួយ​ក្រុមហ៊ុន​ប្រភព​ដី​មាស ដែល​មាន​លោក​ឧកញ៉ា​ហ៊ី គឹ​ម​ហុង ជា​អគ្គនាយក​ក្រុមហ៊ុន និង​លោក​ឧកញ៉ា​ម្នាក់​ទៀត​ឈ្មោះ​ចេ​ង សង្ហា​ក់ ជា​អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដី​មាស​ដែរ​បាន​ធ្វើការ​ដោះស្រាយ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា នេះ ស្ថិត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត តាម​លិខិត​អញ្ជើញ​របស់​លោក​ឧត្តមសេនីយ៍ទោ​ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត ឱ្យ​លោក​ឧកញ៉ា​ទាំង​ពីរ​មក​ជួប​ពលរដ្ឋ ។

ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​26 ខែមិថុនា នោះ មិនឃើញ​មុខ​ឧកញ៉ា​ហ៊ី គឹ​ម​ហុង និង​លោក​ឧកញ៉ា​ចេ​ង សង្ហា​ក់​នោះ​ទេ បែរជា​ឱ្យ​លោក​ប្រាក់ ពិន អះអាង​ថា ជា​អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដី​មាស មក​ធ្វើការ​ដោះស្រាយ​ទៅ​វិញ​។ ប្រជាពលរដ្ឋ​ដដែល​បាន​អះអាង​ថា ចាញ់បោក​ក្រុមហ៊ុន​ពិភព​ដី​មាស​ម្នាក់​ៗ​រាប់​ម៉ឺន​ដុល្លារ សុទ្ធតែ​បាន​និយាយ​ថា ខ្លួន​មិន​ទទួល​បាន​ប្រាក់​ការ​ពី​ក្រុមហ៊ុន​ទេ និង​សុំ​អោយ​ក្រុមហ៊ុន​សង​ប្រាក់​ដើម​ឱ្យ​គ្រប់​ចំនួន​ដែល​ខ្លួន​បាន​ដាក់​អោយ​ក្រុមហ៊ុន ។

លោក​ប្រាក់​ពិន តំណាង អោយ​ក្រុមហ៊ុន​ពិភព​ដី​មាស​នោះ បាន​លើក​ឡើង​ថា ក្រុមហ៊ុន​នឹង​ទទួលខុសត្រូវ​និង​ចាប់​ដំណើរការ​សង់​ប្រាក់​ដើម​ទៅ​អោយ​ប្រជាពលរដ្ឋ​វិញ ។ ប្រជាពលរដ្ឋ​ដែល​ជា​ជន​រង​គ្រោះ​ក៏​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ទៅ​លោក​ប្រាក់ ពិន​តំណាង ឱ្យ​ក្រុមហ៊ុន​ពិភព​ដី​មាស​ថា បើ​ដឹង​លោក​ប្រាក់ ពិន មក​ដោះស្រាយ​ពួក​គាត់​មិនបាច់​មក​ទេ ព្រោះ​លោក​ប្រាក់ ពិន នេះ និយាយ​មិន​ពិត​និយាយ​កុហក​និង​សន្យា​ខ្យល់​ចោល​។

លោក​ឧត្តមសេនីយ៍ទោ​ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្តកំពត​មាន​ប្រសាសន៍​ថា លោក​និង​ខិតខំ​ដោះ​ស្រាយ​ជួន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​រង​គ្រោះ​។ លោក​ឧត្តមសេនីយ៍ទោ​មាន​ប្រសាសន៍​ទៀត​ថា ក្នុង​នាម ជា​អាជ្ញាធរ​ឈរ​កណ្ដាល​មិន​លំ​ហៀ​ង​ទៅ​ខាង​ណា​ទេ គឺ​លោក​យក​ច្បាប់​ជា​ធំ ។ លោក​ឧត្តមសេនីយ៍ទោ​ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ឱ្យ​តំណាង​ក្រុមហ៊ុន​ស្ដាប់​ដោយ​ខ្លួនឯង​គ្មាន​ន​ណា​បញ្ជា​អោយ​និយាយ​ទេ​។

លោក​ឧត្តមសេនីយ៍ទោ​មាន​ប្រសាសន៍​ថា ការ​ដោះស្រាយ​ថ្ងៃនេះ​មិន​ទទួល​បាន​ផ្លែផ្កា​ទេ ព្រោះ​ពលរដ្ឋ​ចង់​ជួប​លោក​ឧកញ៉ា​ទាំង​ពីរ​នាក់​ជា​ចាំបាច់​។ លោក​ឧត្តមសេនីយទោ​មាន​ប្រសាសន៍​ថា លោក​នឹង​ធ្វើ​លិខិត​អញ្ជើញលោក​ឧកញ៉ា​ទាំង​ពីរ​នាក់ មក​ធ្វើការ​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ជា​លើក​ទី​2 ក្នុង​នោះ​ក៏​មាន​ឯកឧត្តម​អភិបាល​ខេត្តកំពត​ចូលរួម​ផង​ដែរ ។

ព័ត៌មាន​បន្ថែម​កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ