ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ ៖ រដ្ឋាភិបាលថ្មីអាចនឹងចូលស្បថកាន់តំណែងនាល្ងាចថ្ងៃ២៩ សីហា

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា​កាន់តែ​ខិត​ជិត​មក​ដល់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែង​ថា ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ខាង​មុខ​នេះ​…

រាជធានី​ភ្នំពេញ ៖ ខណៈ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា​កាន់តែ​ខិត​ជិត​មក​ដល់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែង​ថា ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ នឹងមិន​មានការ​បោះ​ឆ្នោត​ឡើង​វិញ នៅ​កន្លែង​ណាមួយ​នោះឡើយ ហើយ​រដ្ឋាភិបាល​នឹង​ចូល​ស្បថ​កាន់តែ​នៅ​ថ្ងៃ​ទី​២៩ សីហា ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​អគារ​សាលា​យុ​ត្ដិ​ធម្ម​» របស់​ក្រសួងយុត្តិធម៌ ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ព្រែក​លៀប ខ័​ណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៣​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា «​ក្នុង​ករណី​បោះ​ឆ្នោត​នៃ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាង​មុខ​នេះ​មិន​មានការ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​កន្លែង​ណាមួយ​ទេ» ។

សថម្តេចតេជោ មានប្រសាសន៍បន្តថា «ដំណើរការ​ដោះស្រាយ​បញ្ហា​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នឹង​រហូត​ទៅ​ដល់​ដំណាក់កាល​នៃ​ការ​ដោះស្រាយ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​បក​ត្រឡប់​មក​វិញ គឺ​ប្រកាស​លទ្ធផល​ផ្លូវការ និង​បេក្ខជន​ជាប់​ឆ្នោត អ​ញ្ចឹ​ង​ប្រើ​ពេលវេលា​ខ្លី​ទេ​» ។

សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​កម្ពុជាបញ្ជាក់ថា តាម​ការ​គ្រោងទុក​រដ្ឋ​សភាព នឹង​បើក​កិច្ចប្រជុំ​លើក​ដំបូង ថ្ងៃទី២៨ ខែសីហា​ក្រោម​ព្រះ​អធិបតី​ព្រះមហាក្សត្រ​នៃ​កម្ពុជា ។ បន្ទាប់មក ថ្ងៃទី២៩ ខែសីហា បើកកិច្ចប្រជុំ និងស្បថចូលកាន់តំណែង របស់ក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។

សម្ដេច​តេ​ជោ ហ៊ុន សែន បន្ថែម​ទៀត​ថា នេះ​ជា​ប្រតិទិន​សម្រាប់​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ក្រោយ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ។ ក្នុង​ករណី​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បោះ​ឆ្នោត​នោះ សម្ដេច​មាន​ភារកិច្ច​នឹង​រៀបចំ​បែប​នេះ ។ ប៉ុន្ដែ​បើ​គណបក្ស​ដទៃ​ឈ្នះ​ឆ្នោត​វិញ​ទុក​ឲ្យ គណបក្ស​ឈ្នះ​ឆ្នោត​នោះ​រៀបចំ​ដោយ​ខ្លួនឯង​ចុះ ។

សូម​ជម្រាប​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នក​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៧ នៃ​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាង​មុខ​នេះ ខណៈ​យុទ្ធនាការ​បោះ​ឆ្នោត​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​១ ដល់​២១ កក្កដា ឆ្នាំ​២០២៣ ។ ការ​បោះ​ឆ្នោត​នេះ​ដែល​មាន​គណបក្ស​នយោបាយ​ចំនួន​១៨ បាន​ចុះបញ្ជី​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ធ្វើការ​ប្រជែង​សន្លឹក​ឆ្នោត ។ លេខ​រៀង​គណបក្ស​នយោបាយ​ក្នុង​សន្លឹក​ឆ្នោត​មាន​១ ៖ សំបុក​ឃ្មុំ ២ ៖ គណបក្ស​ខ្មែរ​តែ​មួយ ៣៖ សញ្ជាតិ​កម្ពុជា ៤៖ ខ្មែរ​រួបរួម​ជាតិ ៥ ៖ កម្លាំង​ប្រជាធិបតេយ្យ ៦ ៖ កសិករ ៧៖ ស្ត្រី​ដើម្បី​ស្ត្រី ៨៖ គណបក្ស​ខ្មែរ​ឈប់ ៩៖ ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ១០ ៖ ធម្មាធិបតេយ្យ ១១ ៖ គណបក្ស​មូលដ្ឋាន ១២ ៖ បំណង​ប្រជាពលរដ្ឋ ១៣៖ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ១៤៖ ឯកភាព​ជាតិខ្មែរ ១៥ ៖ ខ្មែរ​អភិរក្ស ១៦ ៖ យុវជន​កម្ពុជា ១៧៖ ជនជាតិ​ដើម​ប្រជា​ធិ​បេ​តយ្យ ១៨៖ គណបក្ស​ប្រជាជន​កម្ពុជា ។

យ៉ាងណា​ក្តី បើ​តាម​លើក​ពី​មហាជន​ថា សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​សោត គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បន្ត​ទទួល​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ដដែល​៕