ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្គា​ក្រៀម​ពិតជា​មាន​ទីផ្សារ​ល្អ​មិន​សាបសូន្យ​ទេ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ បាន​ប្រកប​របរ​ធ្វើ​បង្គា​ក្រៀម​ ដែល​មុខរបរ​នេះ​កំពុង​មាន​ទីផ្សារ​ខ្លាំងរហូតមកទល់ថ្ងៃនេះ។ ហើយសម្រាប់​​បច្ចុប្បន្ន​ របរទាំង​នេះក៏មិន​មាន​តែ​នៅ​ក្នុង​ឃុំ​ឧកញ៉ា​ហេង​ប៉ុណ្ណោះ​ទេ មាន​ប្រជា​ពល​រដ្ឋ​​នៅ​តាម​បណ្តា​ឃុំ​មូលដ្ឋាន​ផ្សេង​ៗ​ទៀត…

ស្រុក​ព្រៃ​នប់ ៖ បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ បាន​ប្រកប​របរ​ធ្វើ​បង្គា​ក្រៀម​ ដែល​មុខរបរ​នេះ​កំពុង​មាន​ទីផ្សារ​ខ្លាំងរហូតមកទល់ថ្ងៃនេះ។ ហើយសម្រាប់​​បច្ចុប្បន្ន​ របរទាំង​នេះក៏មិន​មាន​តែ​នៅ​ក្នុង​ឃុំ​ឧកញ៉ា​ហេង​ប៉ុណ្ណោះ​ទេ មាន​ប្រជា​ពល​រដ្ឋ​​នៅ​តាម​បណ្តា​ឃុំ​មូលដ្ឋាន​ផ្សេង​ៗ​ទៀត ក៏​ចាប់​ប្រកប​របរ​នេះ​ដូច​គ្នា ដើម្បីតម្រូវការទីផ្សារ​ ។

ប្រជាពលរដ្ឋ​ជា​អ្នក​ប្រកប​មុខរបរ​បង្គា​ក្រៀម​នេះ​បានឱ្យ​ដឹង​ថា សម្រាប់​ទីផ្សារ​លក់ដូរ​បង្គា​ល​ក្រៀម​មិន​ខ្វះ​ទេ ហើយ​តម្លៃ​ក៏​បាន​ថ្លៃ​គួរសម​ដែរ ។ គាត់​បាន​បញ្ជាក់​បន្ត​ថា ពេល​ដែល​ធ្វើ​ចេញ​ជា​បង្គា​ក្រៀម​រួច​ហើយ យើង​លក់​ចេញ​តាម​លេខ ដូច​ជា​បង្គារ​ក្រៀម​ស្អាត​គ្រប់​បង្គារ​ធំ​ៗ​ជា​ប្រភេទ​លេខ​១ លក់​បាន​ក្នុង​១ គីឡូក្រាម​តំលៃ​៣០​ម៉ឺន​រៀល​, លេខ​២​ក្នុង​១​គីឡូក្រាម​២៥​ម៉ឺន​រៀល និង​លេខ​៣​ក្នុង​១​គីឡូក្រាម​តម្លៃ​១៥​ម៉ឺន​រៀល ។

គាត់​បន្ត​ថា ចំពោះ​បង្គា​ក្រៀម​ចេញពី​គាត់​គឺ​សុទ្ធសឹងតែ​ទទួល​បានការ​គាំទ្រ និង​សរសើរ​ពី​អតិថិ​ជន​ដែល​ជាវ​យក​ទៅ ព្រោះ​ការ​ធ្វើ​រើស​យក​បង្គា​ធម្មជាតិ​ស្រស់​ៗ និង​ធ្វើ​ប្រកបដោយ​អនាម័យ ទាំង​​ទីតាំង​កន្លែង​ការ​ហាល កន្លែង​បោក គឺជា​កន្លែង​អនាម័យ​ល្អ ..​។ ពលរដ្ឋ​ដែល​ធ្វើ​បង្គា​នោះ បាន​ឲ្យ​ដឹង​បន្ថែម​ពី​របៀប​ធ្វើ​បង្គារ​ក្រៀម​ដោយ​សង្ខេប​ថា មុន​ដំបូង គេ​យក​បង្គា​ស្រស់​ៗ បង្គា​តូច​ៗ​ល្មម​យក​ទី​ស្ងោរ ដោយ​មាន​ដាក់​អំបិល និង​ប៊ី​ចេ​ង​ខ្លះ​ៗ ។

ពេល​ដែល​ស្ងោរ​ឆ្អិន​ហើយ​ពួក​គាត់​យក​បង្គា​នោះ​ទៅ​ហាល​ឱ្យ​ស្ងួត​ល្អ ហើយ​យក​ទៅ​បោក​អោយ​សំបក​ទើប​យក​ទៅ​រែង អុំ រើស ឲ្យ​ស្អាត ហើយ​យក​ទៅ​ច្រក​នៅ​ក្នុង​ប៊ីដុង ទើប​បន្ត​រើស​តាម​លេខ​គ្រប​តូច​ធំ​ល្អ ច្រក​ថង់​សម្រាប់​ដាក់​លក់ ហើយ​និង​មាន​បងប្អូន​ខ្លះ​កម្ម​ង់​ទិញ​យក​ទៅ​លក់​តាម​ទីផ្សារ​ផ្សេង​ៗ​ផង​ដែរ ។

ក្រៅ​តែ​ពី​ប្រកប​របរ​ធ្វើ​បង្គា​យ​ក្រៀម​នេះ បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​សមុទ្រ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ក៏​មានមុខ​របរ​ស្រ​ដៀង​នឹង​គ្នា​នេះ​ដែរ ដូច​ជា​ការ​ធ្វើ​ត្រី​ក្រៀម​ជាដើម ដែល​របរ​ធ្វើ​ត្រី​ក្រៀម​នេះ​ក៏​មាន​ទីផ្សារ​ដើរ​ដូច​ធ្វើ​បង្គា​ក្រៀម​ដូច​គ្នា ។ ហើយ​សកម្មភាព​ទាំងនេះ ក៏​ទទួល​បានការ​គាំទ្រ​លើកទឹកចិត្ត​ពី​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​រដ្ឋបាល​គ្រប់​លំដាប់ថ្នាក់​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ