ខេត្តព្រះវិហារ ៖ បុរសម្នាក់ជាអ្នកញៀនសុរា កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ផឹកប៉ះចំស្រាវង្វេងវង្វាន់ចាក់សាំងដុតម៉ូតូ និងដុតខ្លួនឯងប្រកា.ច់ប្រកិ.នដាច់ខ្យល់ស្លា.ប់នៅលើដងផ្លូវ ត្រង់ចំណុចថ្នល់កោង ផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិដីក្រហម ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ។

បុរសនោះឈ្មោះ អាន ពន្លឺ អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលរថយន្តរស់នៅភូមិប៉ាដាក ឃុំប៉ាដាក ស្រុកសៀមរាប ខេត្តសៀបរាម ។ តាមសេចក្តីរាយការឲ្យដឹងថា នៅទទួលព័ត៌មាននេះលោកអធិការនគរបាលស្រុករវៀង បានបញ្ជាកម្លាំងជំនាញឲ្យចុះទៅសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរំដោះ និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ គ្រូពេទ្យ ដើម្បីសង្គ្រោះដល់ជនរងគ្រោះ ។
លុះពេលកម្លាំងសមត្ថកិច្ចទៅដល់ក៏បានពិនិត្យឃើញម៉ូតូ១គ្រឿង កំពុងឆេះ រួចបានធ្វើការពន្លត់ ចំណែកជនរងគ្រោះកំពុងរត់ឆ្លេឆ្លាពេញផ្លូវទើបត្រូវបានឃាត់ខ្លួន និងការពារមិនឲ្យគាត់រត់ ហើយនាំទៅអង្គុយក្រោមផ្ទះអ្នកភូមិក្បែរនោះដែលម្ចាស់មិននៅ ខណៈជនរងគ្រោះនិយាយរវឺរវាយតែម្នាក់ឯង ។

តែទោះជាយ៉ាងណាក្តី ភ្លាមនោះប្រជាពលរដ្ឋបានជួយយកទឹកចាក់លើខ្លួនជនរងគ្រោះដែលមានស្នាមរលាក និងឲ្យទឹកឱ្យផឹក ដើម្បីសង្គ្រោះ លុះបន្តិចក្រោយមកស្រាប់តែជនរងគ្រោះប្រាស់ខ្លួនននៀលលើដីប្រកា.ច់ប្រកិ.ននៅក្បែរម៉ូតូ ដែលគ្មានអ្នកណាហ៊ានចូលទៅចាប់ ព្រោះអណ្តាតភ្លើងកំពុងឆេះ រួចក៏ដាច់ខ្យល់ស្លា.ប់តែម្តងទៅ ។
ពេលស្លា.ប់សមត្ថកិច្ចបានពិនិត្យឃើញថា ជនរងគ្រោះមានស្នាមឆេះអាវត្រង់ស្មាស្តាំ មានស្នាមភ្លើងរោលពេញដងខ្លួន លើកលែងតែក្បាល និងផ្ទៃមុខ ហើយខ្លួនស.ពមានទូរស័ព្ទដៃ១គ្រឿង ។

ចំណែលម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ សៀមរាប ១W ៣៧៣៦ ឆេះស្ទើទាំងស្រុង នៅសល់តែដែក និងឃើញគំរបធុងសាំងម៉ូតូធ្លាក់នៅក្បែរនោះ នេះសបញ្ជាក់ឲ្យឃើញថា ជនរងគ្រោះពិតជាស្លា.ប់ដោយសារការរលាកភ្លើងឆេះខ្លួន បណ្តាលឲ្យបាត់បង់អាយុជីវិតប្រាកដមែន ។

ដោយមូលហេតុ ទំនងរងគ្រោះផឹកស្រាស្រវឹងជោគជាំបាត់បង់សតិស្មារតីលែងដឹងខុសត្រូវរហូតដុតម៉ូតូ និងដុតខ្លួនឯងស្លា.ប់យ៉ាងអាណោចអាធមបែបនេះ នេះបើតាមការរៀបរាប់ពីសាច់ញាតិ និងក្រុមគ្រួសារជនរងគ្រោះ ។ សាកស.ពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ