យន្តហោះឥណ្ឌូណេស៊ីមួយគ្រឿងធ្លាក់ក្នុងសមុទ្រស្លា.ប់អ្នកជិះទាំងអស់
យន្តហោះឥណ្ឌូណេស៊ីមួយគ្រឿងបានធ្លាក់ចូលក្នុងសមុទ្រនៅក្បែរ ខេត្តប៉ាពូអាស៊ីភាគខាងលិចប្រទេស កាលពីល្ងាចថ្ងៃទី៧ ឧសភា កន្លងមក បណ្តាលឱ្យស្លា.ប់អ្នកជិះទាំងអស់ ។ អ្នកនាំពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី លោក Bangbang Ervan និយាយឱ្យដឹងថា មានអ្នកដំណើរ២១នាក់ និងសមាជិកក្រុមយានិក៦នាក់ជិះលើយន្តហោះនោះ ហើយពេលនេះក្រុមអ្នកជួយសង្គ្រោះកំពុងស្រាវជ្រាវរកអ្នកនៅ រស់ក្រោយពីសាកសពមនុស្ស១៥នាក់ត្រូវបានរកឃើញ ហើយស្រង់ចេញពីទឹក
ចែករំលែកព័តមាននេះ