ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹក​ស.ព​ពី​​ព្រំដែន​ថៃ​ យក​ទៅ​ធ្វើបុណ្យ​នៅផ្ទះឯភ្នំពេញ ស្រាប់តែ​ជួបគ្រោះ​​តាម​ផ្លូវ​

10 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ស.ព​បុរស​ម្នាក់​ ខណៈត្រូវ​ដឹក​តាម​រថយន្ត​ពី​ព្រំប្រទល់​ប្រទេស​ថៃ ឆ្ពោះ​យក​ទៅ​ធ្វើ

ខេត្តកំពង់ឆ្នាំង ៖ ស.ព​បុរស​ម្នាក់​ ខណៈត្រូវ​ដឹក​តាម​រថយន្ត​ពី​ព្រំប្រទល់​ប្រទេស​ថៃ ឆ្ពោះ​យក​ទៅ​ធ្វើបុណ្យ​នៅផ្ទះ​គេហដ្ឋានឯ​រាជធានីភ្នំពេញ ​ស្រាប់តែ​​រថយន្ត​នោះ​បាន​ក្រឡា.ប់​ធ្លាក់​ចូល​ប្រឡាយ​ បង្កការ​ភ្ញាក់​ផ្អើល​កើតឡើង​​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែមិថុនា​ឆ្នាំ ២០២៣ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២០​ និង​១២១ ស្ថិត​ក្នុងភូមិ​កណ្តាល ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​ ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មាន​អ្នកជំងឺ​ជា​បុរស​ម្នាក់​បាន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ហើយ​ក៏​បាន​ស្លា.ប់ រួច​ក្រុម​គ្រួសារ​ក៏​បាន​ជួល​រថយន្ត​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​លំនៅ​ដ្ឋា​ន​រាជធានី​ភ្នំពេញ​ ​ប៉ុន្តែ​ពេល​ដឹក​តាម​រថយន្តឈ្នួល​ម៉ាកស្តា​រិច ពណ៌​ទឹកប្រាក់ មក​ដល់​កន្លែង​កើតហេតុ ក៏​បាន​ផ្ទុះ​កង់​មុខ និង​ក្រោយ​ខាងស្ដាំ​ទាំង​២​គ្រាប់ ​ប​ណ្តាល​ឱ្យ​​ក្រឡា.ប់​ធ្លាក់​ចូល​ប្រឡាយ​ទឹកតែ​ម្ដង​។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា​ អ្នក​ជិះ​ក្នុង​រថយន្ត​ជា​គ្រួសារ​ស.ព​ជន​រង​គ្រោះ​មាន​គ្នា​៥​នាក់ បាន​រង​របួស​៣​នាក់​ ក្នុង​នោះ​ធ្ងន់​ម្នាក់ ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​បរិបូណ៌​។​ចំណែក​ស.ព​ ត្រូវ​បាន​ក្រុម​គ្រួសារ​ជួល​រថយន្ត​បន្ត​ដឹក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ជុំវិញ​​ហេតុការណ៍​​ដឹក​ស.ពយកទៅធ្វើបុណ្យ ហើយ​បណ្ដាល​ឲ្យ​ក្រឡា.ប់​​​រថយន្ត​តាមផ្លូវបែបនេះ​ ត្រូវ​បាន​​​​អ្នក​មាន​ជំនឿ​​ភាគច្រើន​​​លើកឡើង​ថា​ ការ​ដឹក​ស.ព​តាម​រថយន្ត​ធ្វើដំណើរ​តាម​ផ្លូវបែបនេះ​ គឺ​ត្រូវ​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ត្រឹមត្រូវ ទើប​មាន​សុវត្ថិភាពពេលធ្វើ​ដំណើរ​​តាម​ផ្លូវ​ ។ ទោះ​ជា​​យ៉ាងនេះ​ក្តី​ នេះ​គ្រាន់តែ​ជា​ជំនឿ​ត​គ្នា តែ​ប៉ុណ្ណោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ