ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! បុរស​ម្នាក់​តាក់តែង​បទ «​អរគុណ​សន្តិភាព​» តែ​មិនមែន​ជាតា​រា​អាជីព​ឡើយ​(​វី​ដេ​អូ)

10 ខែ មុន
  • ភ្នំពេញ

កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ មហាជន​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​នាំ​គ្នា​ចាប់អារម្មណ៍​ទៅ​លើ​បុរស​ម្នាក់​បាន​តាក់តែង​បទ​ចម្រៀង​មួយ​បទ​ក្រោម​ចំណងជើង​ថា «​អរគុណ​សន្តិភាព​» ដែល​ជា​ស្នាដៃ​ទី​១​របស់​លោក ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ បុរស​រូប​នេះ គឺ​មិនមែន​ជា​

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ មហាជន​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​នាំ​គ្នា​ចាប់អារម្មណ៍​ទៅ​លើ​បុរស​ម្នាក់​បាន​តាក់តែង​បទ​ចម្រៀង​មួយ​បទ​ក្រោម​ចំណងជើង​ថា «​អរគុណ​សន្តិ​ភាព​» ដែល​ជា​ស្នាដៃ​ទី​១​របស់​លោក ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ បុរស​រូប​នេះ គឺ​មិនមែន​ជា​តារាចម្រៀង​អាជីព​អ្វី​នោះ​ទេ​។

ក្នុង​នោះ​ផង​ដែរ បទ​មួយ​នេះ ក៏​បាន​រំលេច​នូវ​វីរៈភាព​ដ៏​មហា​អស្ចារ្យ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​ដឹកនាំ​ប្រទេស​ទទួល​បាន​នៅ​សុខ​សន្តិភាព​ពេញលេញ មានការ​អភិវឌ្ឍន៍ រីក​ចម្រើន​គ្រប់​វិស័យ ពោល​គឺ​សម្តេច​ជា​វីរៈបុរស​សន្តិភាព​នៅ​ក្នុង​ក្រអៅបេះដូង​ប្រជាជន​កម្ពុជា ដែល​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន រួម​ទាំង​អ្នកសិល្បៈ និង​កម្មករ កម្មការិនី​តាម​រោងចក្រ សហគ្រាស គឺ​តែងតែ​ហៅ​សម្តេច​តេ​ជោ​ថា «​សម្តេច​ពុក​» ។

ប្រាកដ​ណាស់ ក្រោយ​ពី​បទ​នេះ​បាន​ផលិត​ឡើង ប្រិ​យ​មិត្ត​ច្បាស់​ជា​ចង់​ដឹង​ហើយ​ថា តើ​បុរស​រូប​នេះ​ជា​នរណា? តើ​មូលហេតុ​អ្វី​បានជា​គាត់​ចំណាយពេល​ផលិត​បទ​ចម្រៀង​មួយ​នេះ? តើ​បទ​មួយ​នេះ លោក​យល់​ឃើញ​ថា​យ៉ាងណា? ជា​ពិសេស តើ​លោក​នឹង​មាន​អ្វី​ចែករំលែក​ខ្លះ​ពី​ការ​តែង​និពន្ធ​របស់​លោក?

តាម​រយៈ​បទ​សម្ភា​ន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក ន​ន ពិ​ភេទ ដែល​ជា​អ្នក​តាក់តែង​បទ «​អរគុណ​សន្តិភាព​» នេះ​ឡើង បានឱ្យ​ដឹង​ថា «​រូប​លោក​មិនមែន​ជា​អ្នកចម្រៀង ឬ​អ្នកនិពន្ធ​បទ​ចម្រៀង​អាជីព​នោះ​ទេ គ្រាន់តែ​លោក​ជា​សហគ្រិន​មួយ​រូប​ដែល​ចូល​ចិត្តការ​តែង​និពន្ធ​តែ​ប៉ុណ្ណោះ​»​។

នៅ​ពេល​សាកសួរ​ថា តើ​អ្វី​ដែល​ជម្រុញ​ឱ្យ​លោក​សម្រេចចិត្ត​តាក់តែង​បទ​ចម្រៀង​នេះ​ឡើង​នោះ?
លោក ន​ន ពិ​ភេទ បានឱ្យ​ដឹង​ថា «​ការ​ពិត​លោក​យល់​ឃើញ​ថា ស្រុក​ទេសនា​ពេល​បច្ចុប្បន្ន ទទួល​បាន​​សុខសាន្តត្រាណ ក្រោយ​ម្លប់​ដ៏​ត្រជាក់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ម្ល៉េះ​ហើយ​ទើប​បានជា​លោក​តាក់តែង​បទ​មួយ​នេះ ហើយ​ការ​ដែល​ទទួល​បាន​នៅ​ការ​គាំទ្រ​យ៉ាងច្រើន​នេះ លោក​ក៏​ពុំនឹង​ស្មាន​ដល់​នោះ​ឡើយ​»​។

លោក ពិ​ភេទ ដែល​មាន​វ័យ​៤៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម​រូប​នេះ បាន​បន្ត​ថា «​ការ​តែង​និពន្ធ​ពិតជា​សំខាន់ ជា​ពិសេស​គឺ​យុវជន​តែ​ម្តង ដោយ​ការ​ដែល​អាច​តែង​និពន្ធ​ទៅ​បាន លុះត្រាតែ​យុវជន ពូកែ​អាន ស្តាប់ និង​សរសេរ ទើប​អាច​និពន្ធ​បាន​។ ក្នុង​នោះ​ដែរ លោក​ក៏​ជំរុញ​លើកទឹកចិត្ត​ដល់​កុមារ ត្រូវ​អាន សរសេរ ស្តាប់​អោយ​បាន​ច្រើន ព្រោះ​វា​ជា​ផ្នែក​មួយ​ដ៏​ធំ​ដែល​ទាក់ទង​នឹង​ការ​តែង​និពន្ធ​ផង​ដែរ​»​។

លោក​បន្ត​ថា «​កាលពី​កុមារភាព លោក​ជា​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្តការ​អាន ការ​តែង​និពន្ធ ការ​សរសេរ​កំណាព្យ ដូច្នេះ​លោក​យល់​ឃើញ​ថា​ល្អ ហើយ​វា​ក៏​ជា​ការ​ដុះខាត់​ខួរក្បាល​របស់​ខ្លួនឯង​ផង​ដែរ​។ ដូច្នេះ​យើង​ពង្រឹង​ការ​អាន​អោយ​បាន​ច្រើន ទើប​មានគំនិត​ល្អន​ក្នុង​ការ​តាក់តែង​នៅ​កំណាព្យ ឬ​បទ​ចម្រៀង​»​។

លោក ន​ន ពិ​ភេទ ដែល​ចូល​ចិត្ត​តាក់តែង​ចម្រៀង​បាន​បន្ត​ថា «​នេះ​ជា​បទ​ទី​១ ដែល​លោក​បាន​បង្កើត ដោយ​បទ «​អរគុណ​សន្តិភាព​»​នេះ លោក​បាន​ចំណាយពេល​៣​ស​ប្តា​ហ៍​ក្នុង​ការ​ធ្វើ​វា ហើយ​ជា​ចំណងដៃ​មួយ​ដែល​លោក​រស់​ក្រោម​ម្លប់​សុខ​សន្តិភាព របស់​សម្តេច​ពុក​»​។ លោក​បន្ត​ថា «​ការ​តែង​និពន្ធ​ត្រូវ​ដាក់​អារម្មណ៍​មនោសញ្ចេតនា ជា​ពិសេស​នោះ​គឺ​ការ​រៀបរាប់​អោយ​ចេញ​ជា​រូបភាព ទើប​បទ​មួយ​នោះ ទទួល​បានការ​គាំទ្រ​ខ្លាំង​»​។

ជា​ចុង​ក្រោយ លោក ន​ន ពិ​ភេទ ដែល​ជា​អ្នក​ដែល​ចូល​ចិត្តការ​តាក់តែង​ចម្រៀង​ពិតជា​អរគុណ​ខ្លាំង​ណាស់ ចំពោះ​មហាជន​ដែល​បាន​គាំទ្រ​ស្នាដៃ​របស់​លោក ដោយ​ការ​គាំទ្រ​របស់​ពុក​ម៉ែ​បងប្អូន​នេះ​ហើយ អាច​អោយ​លោក​មាន​ទឹកចិត្ត​បន្ត​ទៀត ដើម្បី​ធ្វើ និង​បម្រើ​ដល់​អារម្មណ៍​របស់​ទស្ស​និ​ជន​ផង​ដែរ​៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ