ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ​បា​-​ញ់​សត្វ​គោ១ក្បាល​ងា​-​ប់​ពេល​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង

10 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ សត្វ​គោមួយ​ក្បាល​ដែល​ម្ចាស់​ទើប​ដឹក​ទៅ​ចងឱ្យ​ស៊ី​ស្មៅ ត្រូវ​រន្ទះបាញ់​ងាប់​នៅ​នឹង​កន្លែង​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ មិថុនា នៅ​ចំណុច​ភូមិ​តា​កុក ឃុំ​ន​រា ស្រុក​សង្កែ​។ នេះ​បើ​តាម លោក…


ខេត្តបាត់ដំបង​៖ សត្វ​គោមួយ​ក្បាល​ដែល​ម្ចាស់​ទើប​ដឹក​ទៅ​ចងឱ្យ​ស៊ី​ស្មៅ ត្រូវ​រន្ទះបាញ់​ងាប់​នៅ​នឹង​កន្លែង​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ មិថុនា នៅ​ចំណុច​ភូមិ​តា​កុក ឃុំ​ន​រា ស្រុក​សង្កែ​។ នេះ​បើ​តាម លោក យូ​ម រ៉ា​វុ​ធ នាយ​ប៉ុ​ស្ដ៍​នគរបាល ឃុំ​ន​រា បាន​រាយ​ការ​ណ៍​។

​លោក យូ​ម រ៉ា​វុ​ធ បាន​ប្រាប់​ថា ម្ចាស់​គោ​ឈ្មោះ ម៉ា​ន ឆវី ស្រី​អាយុ​៦២​ឆ្នាំ នៅ​ភូមិ ឃុំ កើតហេតុ​។ លោក​បាន​ស្រង់​សំដី​ម្ចាស់​គោ​ថា មុន​ពេល​មេឃ​ភ្លៀង គាត់​បាន​ដឹកគោ​យក​ទៅ​ចងឱ្យ​ស៊ី​ស្មៅ​នៅ​ចំណុច​កើតហេតុ តែ​បន្តិច​ក្រោយ​ស្រាប់តែ​មេឃ​ធ្លាក់​ភ្លៀង លាយឡំ​ផ្គរ​រន្ទះ​យ៉ាង​ខ្លាំងក្លា​ផង ក៏​បាញ់​ចំ​គោ​គាត់​បណ្ដាល​ឱ្យ​ងាប់​នៅ​នឹង​កន្លែង​តែ​ម្ដង​។

បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​នានា បានឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី ២១ មិថុនា នេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ក៏ំ​មាន​លាយឡំ​ទៅ​ដោយ​ផ្គរ​រន្ទះ​ផង​។ ប៉ុន្តែ​មិន​ទាន់​មាន​សេចក្ដី​រាយ​ការ​ណ៏​ពី​តាម​បណ្ដា​​ស្រុក​ដទៃ​ទៀត អំពី​គ្រោះ​មហន្តរាយ​ដោយ​បាតុភូត​ធម្មជាតិ​ដូច​ខាង​នេះ​ទេ​។

យ៉ាងណា នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម​ប៉ុណ្ណោះ ដែល​មាន​ករណី​គ្រោះថ្នាក់​ដោយ​បាតុភូត​ធម្ម​​ជាតិ​(​រន្ទះបាញ​គោ​ងាប់​)​។ កាលពី​រសៀល​ថ្ងៃ​ទី២០ មិថុនា ក៏​មាន​រន្ទះបាញ់​សត្វ​គោ​ងាប់​អស់​ចំនួន​ពីរ​ក្បាល​ផង​ដែរ នៅ​ភូមិ​សំរោង ឃុំ​ស្នឹង ស្រុក​បាណ​ន់​។ ដូច្នេះ​ ប្រជាពលរដ្ឋ​គួ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ចំ​ពោះ​គ្រោះ​ធម្មជាតិ​នេះ​៕​

អត្ថបទសរសេរ ដោយ