ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាវាបា.ត់​ដាន​​អស់​អុក​ស៊ី​ហ្សែ​ន​ត្រឹមថ្ងៃនេះ​​ តែ​កង​​ឆ្មាំ​ឆ្នេរសមុទ្រ​ថា ​នៅ​មាន​សង្ឃឹម

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្នុង​សន្ន​សី​ទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២១​មិថុនា​នៅ​ក្រុង​បូ​ស្តុ​ន កង​ឆ្មាំ​ឆ្នេរ

សហរដ្ឋអាមេរិក ៖ ក្នុង​សន្ន​សី​ទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២១​មិថុនា​នៅ​ក្រុង​បូ​ស្តុ​ន កង​ឆ្មាំ​ឆ្នេរសមុទ្រ​អា​មេ​រិ​ក​ថ្លែង​ថា គេ​ត្រូវ​មាន​សុទិដ្ឋិនិយម​និង​រក្សា​ក្ដី​សង្ឃឹម ទាក់ទិន​នឹង​នាវាមុជទឹក​ធុន​តូច​ដែល​បាត់ដាន​ក្នុង​មហាសមុទ្រ​អ​ត្ល​ង់​ទិ​ក​ផ្នែក​ខាងជើង ពេល​ចុះ​ទៅ​ស្រាវជ្រាវ​ខ្មោច​នាវា​ទី​តា​និក​។ គួររំលឹកថា បា.ត់​​ដាន​នាវាមុជទឹក​១គ្រឿង​ ​ពេល​ដឹក​ភ្ញៀវ​ទេសចរ​ទៅ​មើល​ខ្មោ.ច​នាវា​ទី​តា​និក

កង​ឆ្មាំ​ឆ្នេរសមុទ្រ​ស្នើ​កុំ​ដាក់​ដៃ​ចុះ ក៏​ទោះបី​ខ្យល់​អុក​ស៊ី​ហ្សែ​ន​ក្នុង​នាវាមុជទឹក​នោះ ត្រូវ​អស់​ត្រឹម​ថ្ងៃ​ទី​២២​មិថុនា​ក្ដី​។ អ្នកនាំពាក្យ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​អា​មេ​រិ​ក​បន្ត​ថា អំពី​សំឡេង​ដែល​ចាប់​បាន​ក្នុង​ទឹក ដោយ​បណ្ដា​យន្តហោះ​ស៊ើ​ប​ការណ៍​ធុន​P-3​របស់​កា​ណា​ដា​ក្នុង​តំបន់​រុករក យើង​មិន​អាច​កំណត់​ថា​តើ​នោះ​ជា​សំឡេង​អ្វី​ឲ្យ​ពិតប្រាកដ​ដែរ​។

ទោះបី​ការ​តាម​រុករក​ដោយ​ប្រើ​ឧបករណ៍​ROV​ជា​ឧបករណ៍​តេឡេកុំម៉ង់ ផ្ដល់​លទ្ធផល​អវិជ្ជមាន​តែ​ការ​តាម​រុករក​នៅ​បន្ត​។ ប្រតិបត្តិការ​រុករក​ពិតជា​លំបាក ដោយ​លើ​ផ្ទៃ​ទឹកសមុទ្រ​មាន​រលក​ធំ​ៗ​ហើយ​ទឹក​ជ្រៅ​ក្នុង​តំបន់​រុករក​។ ភ្នាក់ងារ​និង​ប្រទេស​ជា​ច្រើន​ក៏​លើក​មក​ជួយ​ក្នុង​ការ​រុករក​នេះ​ដែរ​។

រ៉ូ​បូ​២​គ្រឿង​និង​នាវា​១​គ្រឿង​មាន​ឧបករណ៍​សូ​ណា ត្រូវ​បាន​ដាក់​ពង្រាយ ត្រង់​តំបន់​ចាប់​បាន​សំឡេង​ពី​ក្នុង​ទឹក ដើម្បី​តាម​រក​ប្រភព​សំឡេង​នោះ​។ នាវា​រុករក​បារាំង​មួយ​គ្រឿង​ជាមួយ​រ៉ូ​បូ​អាច​មុជទឹក​រហូត​ដល់​ខ្មោច​នាវា​ទី​តា​និក ដែល​លិច​ក្នុង​បាតសមុទ្រ​ជម្រៅ​ជិត​៤០០០​ម៉ែត្រ​ក៏​បញ្ជូន​ទៅ​ដែរ​៕

អត្ថបទពាក់ព័ន្ធ ៖

-ភ្ញាក់ផ្អើល​! ពេល​ដឹង​សមាសភាព​អ្នក​ជិះ​នាវាមុជទឹក​បា​.​ត់​ដាន ពេល​ទៅ​មើល​ខ្មោ​.​ច​នាវា Titanic

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ