ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​-​ហា​-​វ ! កំពុង​លាង​គោ​យន្ត​ ​​ធ្លាក់ភ្លៀង​​១មេ ​រន្ទះ​​ប្រល័យ​ជីវិត​ម្តាយ​ ឯ​កូន​២​​នាក់របួស​ធ្ងន់

10 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មុន​មេឃ​មិន​ទាន់​ភ្លៀង គ្រួសារ​មួយ​បាន​នាំ​គ្នា​យក​គោ​យន្ត​ទៅ​លាង​ទឹក ស្រាប់តែ​នៅ​ថ្ងៃរសៀល​បន្តិច​ក៏​មាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​ដោយ​ខ្យល់​ក​ន្ទ្រា​ក់ និង​ផ្គរ​រន្ទះ អនិច្ចារ​គ្រួសារ​កសិករ​នោះ ក៏​ត្រូវ​បាន​រន្ទះបាញ់​ប្រល័យ​ជីវិត​ស្ត្រី​ជា​ម្តាយ និង​កូន​២​នាក់…

ខេត្តបន្ទាយមានជ័យ ៖ មុន​មេឃ​មិន​ទាន់​ភ្លៀង គ្រួសារ​មួយ​បាន​នាំ​គ្នា​យក​គោ​យន្ត​ទៅ​លាង​ទឹក ស្រាប់តែ​នៅ​ថ្ងៃរសៀល​បន្តិច​ក៏​មាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​ដោយ​ខ្យល់​ក​ន្ទ្រា​ក់ និង​ផ្គរ​រន្ទះ អនិច្ចារ​គ្រួសារ​កសិករ​នោះ ក៏​ត្រូវ​បាន​រន្ទះបាញ់​ប្រល័យ​ជីវិត​ស្ត្រី​ជា​ម្តាយ និង​កូន​២​នាក់ បាន​រង​របួសធ្ងន់ ដោយ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

ហេតុការណ៍​រន្ធត់​ខាងលើ កើតឡើង​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ចំណុច​ស្រះ​អ៊ុ​មាំ​ង ស្ថិត​ក្នុងភូមិ​ស្លែង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ជន​រង​គ្រោះ​ឈ្មោះ ឡា​ច សា​ម៉​ន ភេទ​ស្រី អាយុ​២៦ ឆ្នាំ (​ស្លាប់​) រស់នៅ​ភូមិ​ស្លែង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

នៅ​ពេល​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ណាំ​តៅ បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​សាកសព ។

ទាក់ទិន​ហេតុ​ការ​ខាងលើ ឈ្មោះ ប៉ិន ចាន់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ត្រូវជា​ប្តី​ជន​រង​គ្រោះ បាន​រៀបរាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​និង​ប្រពន្ធ រួម​មានកូន​២​នាក់ (​ស្រី​ម្នាក់​ប្រុស​ម្នាក់​) បាន​នាំ​គ្នា​យក​គោ​យន្ត​កន្ត្រៃ​ទៅ​លាង​ទឹក នៅ​កន្លែង​កើតហេតុ ពេល​នោះ​ក៏​មាន​ភ្លៀង​ធ្លាក់​មក​ខ្លាំង ស្រាប់តែ​មាន​រន្ទះ​ប្រល័យ​ជីវិត​ប្រពន្ធ បណ្តាល​ឲ្យ​ស្លាប់​ត្រូវ​នៅ​កណ្តាល​វាលស្រែ និង​កូន​ទាំង​២​នាក់​រង​របួស​ជា​ទម្ងន់ ហើយ​បាន​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ