ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បី​គ្រឿង​ព្រួត​វាយ​រ៉ឺម៉ក​ម៉ូតូ​ម្នាក់​ឯង​ហើម​មុខ​​ប៉ូលិស​ឃាត់​មិន​ស្តាប់​

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​​ ៖ ជន​បី​នាក់​ដែល​ជិះ​ម៉ូតូ​ទំនើប​បី​គ្រឿង​ពី​​ជើង​ទៅ​ខាង​ត្បូង​ លុះ​​ដល់​ស្តុប​ពេទ្យ​ចិន​បាន​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​។ ពេល​ជិះ​ហួស​ស្តុប​ប្រមាណ​៤០​ម៉ែត្រ​ស្រាប់​តែ​ពួក​គេ​ឈប់​ម៉ូតូ ​ហើយ​នាំ​គ្នា​ចាប់​ក្របួច​ក​អាវ​ និង​ព្រួត​វាយ​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​ហើម​មុខ​ហើម​មាត់​នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៥ ឧសភា នៅ​តាម​

រាជធានី​ភ្នំពេញ​​ ៖ ជន​បី​នាក់​ដែល​ជិះ​ម៉ូតូ​ទំនើប​បី​គ្រឿង​ពី​​ជើង​ទៅ​ខាង​ត្បូង​ លុះ​​ដល់​ស្តុប​ពេទ្យ​ចិន​បាន​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​។ ពេល​ជិះ​ហួស​ស្តុប​ប្រមាណ​៤០​ម៉ែត្រ​ស្រាប់​តែ​ពួក​គេ​ឈប់​ម៉ូតូ ​ហើយ​នាំ​គ្នា​ចាប់​ក្របួច​ក​អាវ​ និង​ព្រួត​វាយ​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​ហើម​មុខ​ហើម​មាត់​នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៥ ឧសភា នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះ​មុនី​វង្ស​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​ទី​២ ខណ្ឌ​ចំការ​មន​ ជាប់​របង​វិទ្យា​ល័យ​ព្រះ​យុគន្ធរ​។

បុរស​បើក​រ៉ឺម៉ក​ម៉ូតូ​​រៀប​រាប់​ថា ​ពេលគាត់​​បើក​រ៉ឺម៉ក​ម៉ូតូតាម​ផ្លូវ​ស្រាប់​តែ​មាន​បុរស​បី​នាក់​​ជិះ​ម៉ូតូ​បី​គ្រឿង​មក​ពី​ក្រោយ​ ហើយងាក​មើល​មុខ​គាត់ៗ​ក៏​មើល​មុខ​វិញ​ទើប​បង្ក​ជា​​ជម្លោះ​ ហើយ​ពួក​​គេ​ព្រួត​វាយ​តប់​​គាត់តែ​ម្តង​​។ ដោយ​សារ​តែ​ការ​ព្រួត​វាយ​ដោយ​កំហឹង​នោះ​គាត់​បាន​​ស្រែក​ឱ្យ​គេ​ជួយ​។ ក្នុង​ចំណោម​បុរស​ទាំង​បី​នាក់​ដែល​ជិះ​ម៉ូតូ​ទំនើប​​បីគ្រឿង​នោះ​មាន​ម្នាក់​អះ​អាង​ខ្លួន​ជា​ឯក​ឧត្តម​ និង​ថាខ្លួន​គ្រាន់​តែ​ចូល​ទៅ​ជួយ​ឃាត់​នោះ​​ត្រូវ​អ្នក​បើក​រ៉ឺម៉ក​​ម៉ូតូ​វាយ​ជាំ​ភ្នែក​ម្ខាង​។

អ្នក​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ឃើញ​ហេតុ​ការណ៍​នេះ​បាន​ឈប់​ចោម​រោម​មើល​ ហើយ​និយាយ​ថា ភាគី​ទាំង​ពីរ​សុទ្ធ​តែ​ស្រវឹង​ដូច​គ្នា​។ ប៉ូលិស​ចរា​ចរ​ប្រចាំ​គោល​ដៅ​ស្តុប​ពេទ្យ​​ចិន​និយាយ​​ថា ខណៈ​ដែល​ម៉ូតូ​បី​គ្រឿង​ និង​រ៉ឺម៉ក​ម៉ូតូ​នោះជិះ​ដល់​ស្តុប​ពេទ្យ​ចិន​បាន​ឮសូរ​ពួក​គេ​​ប្រកែក​គ្នា​​ លុះ​​ពេល​ជិះ​ហួស​ទៅ​ដល់​ក្បែរ​របង​វិទ្យា​ល័យ​ព្រះ​​យុគន្ធរ​ស្រាប់​តែ​ឃើញ​វាយ​គ្នា​តែ​ម្តង​។ ខណៈ​នោះ​ឮសូរ​សម្លេង​ស្រែក​ថា «បី​នាក់​ព្រួត​វាយ​ខ្ញុំ​ម្នាក់​ស្លាប់​ហើយជួយ​ផង»។ ឮដូច្នេះ​ប៉ូលិស​ចរាច​រ​ចូល​ទៅ​ជួយ​អន្តរាគមន៍​ តែ​ភាគី​ទាំង​ពីរ​នៅ​តែ​ជជែក​គ្នា​យក​ត្រូវ​រៀង​ខ្លួន​ ដូច្នេះ​ហើយ​ក៏​​ហៅ​ប៉ូលិស​ប៉ុស្តិ៍​បឹង​កេង​កង​ទី​២​ឱ្យ​ទៅ​ដោះ​ស្រាយ។

ខណៈ​ពេល​ប៉ូលិស​ប៉ុស្តិ៍​បឹង​កេង​កង​ទី​២ទៅ​​ដល់​សម្រប​សម្រួល​​រហូត​ដល់​ម៉ោង​១១ និង​៣០​នាទី​​យប់​ ភាគី​ទាំង​ពីរ​នៅ​តែ​និយាយ​មិន​ចុះ​សំរុង​គ្នា​ទៀត​ ដូច្នេះ​ប៉ូលិស​ឱ្យ​ភាគី​ទាំង​ពីរ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ ដោយ​ទុក​ម៉ូតូ​ និង​រ៉ឺម៉ក​ម៉ូតូ​នៅ​ប៉ុស្តិ៍​ចាំ​ដោះ​ស្រាយ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ឧសភា បន្ត​ទៀត ៕