ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ កុំនិយាយពីការគ្រប់គ្រាន់ក្នុងការប្រើប្រាស់ទឹក ភ្លើងឲ្យសោះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូ​សប ញ្ជា​ក់ថា សូមកុំ​និយាយ​ពី​ការ​ប្រើប្រាស់​ទឹក និង​ភ្លើង​គ្រប់គ្រាន់​ឲ្យ​សោះ ពីព្រោះ​ថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូ​សប ញ្ជា​ក់ថា សូមកុំ​និយាយ​ពី​ការ​ប្រើប្រាស់​ទឹក និង​ភ្លើង​គ្រប់គ្រាន់​ឲ្យ​សោះ ពីព្រោះ​ថា គ្រប់គ្រាន់​ថ្ងៃនេះ ថ្ងៃស្អែក វា​លែង​គ្រប់គ្រាន់ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​បាក់​ខែង ស្ថិត​នៅ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៣ យ៉ាង​ដូច្នេះ​ថា ៖«​និយាយ​ពី​បញ្ហា​ពីរ គឺ​ទឹក និង​ភ្លើង​កុំ​និយាយ​ថា គ្រប់គ្រាន់​ឲ្យ​សោះ ។ ហេតុ​អ្វី​បានជា​យើង​មិន​គ្រប់គ្រាន់ នោះ គឺថា យើង​ប្រើ​វា​គ្រប់គ្រាន់​ថ្ងៃនេះ ថ្ងៃស្អែក​វា​លែង​គ្រប់គ្រាន់​ដោយសារ​អ្វី? ទាំង​ទឹក ទាំង​ភ្លើង​ថ្ងៃនេះ​គ្រប់ តែ​ស្អែក​មិន​គ្រប់​ទេ យើង​ពិនិត្យ​មើល​យើង​កំពុង​អង្គុយ​ពេល​នេះ តើ​មាន​ទារក​ប៉ុន្មាន​កំពុង​កើត? ហើយ​មាន​ប៉ុន្មាន​គូកំ​ពុងរៀប​ការ? អី​ញ្ចឹ​ង​កាលណា​ចំនួន​មនុស្ស​កើនឡើង​តម្រូវការ​វា​នឹង​កើន​ដែរ​» ។

សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា នៅ​ពេល​គេ​រៀប​ការ​រួច គេ​ត្រូវការ​ប្រើប្រាស់​ទឹក ភ្លើង ហើយ​ជាង​នេះ​នៅ​ពេល​មាន​ទារក​កើត​វា​ត្រូវការ​ទឹក​ចាំបាច់​ណាស់ គឺ​ងូត​ឲ្យ​វា ។ ដោយសារ​តែ​មាន​តម្រូវ​មិន​អាច​អត់​បាន សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​ផលិត​ទឹក និង​ភ្លើង​ចាំបាច់​ណាស់​ត្រូវ​តែ​មាន​ផែនការ​ផលិត​ជា​បន្តបន្ទាប់ ដោយ​មិន​នៅ​ទ្រឹង​មួយ​កន្លែង​នោះ​ទេ ។

យើង​ត្រូវ​រក​ទន់​បន្ថែម​ដែល​កាលពីមុន​បាន​ជប៉ុន​ជួយ​ជា​ជំនួយ​ឥត​សំណង​ផង​ដែរ ។ ហើយ​ពេល​នេះ យើង​បាន​ពឹងពាក់​បារាំង សហភាព​អឺរ៉ុប ដើម្បី​កសាង​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត ។ ហើយ​សូមកុំ​បារម្ភ​ថា កម្ពុជា​អត់​មាន​ថវិកា​សង​វិញ​ព្រោះថា រដ្ឋ​ករ​ទឹកបាន​លក់​ទឹក​ឲ្យ​ប្រជាពលរដ្ឋ ហើយនឹង​សន្សំ​សង​បាន​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ