ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ ៖ កម្ពុជាមានប្រេងច្រើនកន្លែង តែមិនទាន់ខួងយកមកប្រើប្រាស់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែង​ឱ្យ​ដឹង​ថា តាម​រយៈ​ការ​សិក្សា​នា​ពេល​កន្លង​ទៅ កម្ពុជា​មាន​ប្រេង​ច្រើន​កន្លែង តែ​មិន​ទាន់​ខួង​យក​មក​ប្រើប្រាស់…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែង​ឱ្យ​ដឹង​ថា តាម​រយៈ​ការ​សិក្សា​នា​ពេល​កន្លង​ទៅ កម្ពុជា​មាន​ប្រេង​ច្រើន​កន្លែង តែ​មិន​ទាន់​ខួង​យក​មក​ប្រើប្រាស់ ខណៈ​សម្ដេច​សង្ឃឹមថា ថ្ងៃ​អនាគត​កម្ពុជា​នឹង​មាន​ប្រេង​ប្រើ ។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​បាក់​ខែង ស្ថិត​នៅ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៣​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ឡើង​ថា កម្ពុជា​មាន​ប្រេង​នៅ​តំបន់​ទន្លេសាប និង​សមុទ្រ មាន​ទាំង​នៅ​ក្នុង​ដី ព្រមទាំង​ក្នុង​ទឹក ។

សម្ដេច​នាយក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា «​ប្រទេស​ខ្មែរ​អត់​ទាន់​បាន​ខួង​យក​ប្រេង​នៅ​ក្រោម​ដី​ទេ ។ ប្រទេស​ខ្លះ គេ​ខួង​ប្រេង​ក្រោម​បាតសមុទ្រ ក្រោម​ដី​យក​មក​ប្រើប្រាស់​លក់​ឱ្យ​យើង​ទៀត​រាល់​ថ្ងៃនេះ ។ ប៉ុន្ដែ​យើង​មិន​ទាន់​បាន​ខួង​យក​ប្រេង​ទេ ខួង​បាន​ម្ដង​គេ​ថា តិច​ពេក​ក្រុមហ៊ុន​ក្ស័យធន​រត់​ចោល​យើង​ទម្រាំ​យក​បាន​វិញ​ខំ​បូម​ប្រេង​ចេញ​មក ក្រុមហ៊ុន​ក្ស័យធន​ទៅ​ដោយសារ​បាន​ចំនួន​តិច​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច នាយក​រដ្ឋមន្ដ្រី​បន្ដ​ថា «​ប៉ុន្ដែ​យើង​ក៏​មានការ​សិក្សា​បន្ដ​សង្ឃឹមថា អនាគត​កម្ពុជា​យើង​អាច​នឹង​មាន​ប្រេង ហើយ​ប្រេង​នៅ​តំបន់​ទន្លេសាប​ក៏​អាច​មាន​ក្នុង​ដីគោក​ក៏​អាច​មាន​ក្នុង​ទឹក​ក៏​អាច​មាន​គ្រាន់តែ​យើង​មិន​ទាន់​សិក្សា​អស់​» ។

សូម​ជម្រាប​ថា កន្លង​មក​ក្រសួង​រ៉ែ និង​ថាមពល​ធ្លាប់​បាន​អះអាង​ថា មាន​ក្រុមហ៊ុន​មក​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​ចាប់អារម្មណ៍ និង​សម្លឹង​មើល​អំពី​លទ្ធភាព​ជីក​រុករក​ប្រេង និង​ឧស្ម័ន​នៅ​កម្ពុជា ។ ការ​ចូល​មក​នៃ​ក្រុមហ៊ុន​ទាំង​អស់នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ដំណើរការ​រុករក​ប្រេង​នៅ​កម្ពុជា​ត្រូវ​ស្ងាត់​សូន្យឈឹង​អស់​រយៈពេល​ជាង​១​ឆ្នាំ ក្រោយ​ក្រុមហ៊ុន​រុករក​ប្រេង​របស់​សឹ​ង្ហ​បុរី KrisEnergy បាន​ប្រកាស​ក្ស័យ​ធន់​មក ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ