ការប្រកួតបាល់ទាត់អាល្លឺម៉ង់ប៊ុនដេស្លីហ្គា ជុំទី33 សម្រាប់រាត្រីថ្ងៃសៅរ៍នេះមាន9ប្រកួត។ ក្រុម Leverkusen, Bayern, Hannover ត្រូវការជ័យជម្នះដើម្បីប្រជែងគ្នាយកកៅអីមួយលេងនៅយូហ្វាឆេមពានលីក ខណៈពេលដែល Wolfsburg ត្រូវការពិន្ទុដើម្បីរស់។
ថ្ងៃសៅរ៍
St Pauli(18) v Bayern(3)
St Pauli បាតបារាងបង្អស់ មិនអាចគេចផុតពីតំបន់កាត់ចោលបានទេ ទោះបីឈ្នះ2ប្រកួតចុងក្រោយនេះក៏ដោយ។ ក្នុងផ្ទះ16ប្រកួតគឺ 4-3-9 ទាត់បាល់បាន20គ្រាប់ និងរបូតវិញ27គ្រាប់។ 3ប្រកួតចុងក្រោយគឺលេងស្មើ Wolfsburg 2-2 ក្រៅផ្ទះ, ចាញ់ Bremen 3-1 ក្នុងផ្ទះ, និងចាញ់ K Slautern 2-0 ក្រៅផ្ទះ។
Bayern មាន59ពិន្ទុ ត្រូវការជ័យជម្នះបន្តទៀតដើម្បីការពារតំណែងលេខ3បានលេងជម្រុះយូហ្វាឆេមពានលីក។ ក្រៅផ្ទះ16ប្រកួតគឺ 5-6-5 ទាត់បាល់បាន25គ្រាប់ និងរបូតវិញ26គ្រាប់។ 3ប្រកួតចុងក្រោយគឺឈ្នះ Leverkusen 5-1 ក្នុងផ្ទះ, ស្មើ Frankfurt 1-1 ក្រៅផ្ទះ, បន្ទាប់មកឈ្នះ Schalke 4-1 ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា10ប្រកួត St Pauli ឈ្នះ2, Bayern ឈ្នះ7, ស្មើ1។
ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖
02-02 St Pauli 2-1 Bayern
04-06 St Pauli 0-3 Bayern
09-06 St Pauli 1-2 Bayern
12-10 Bayern 3-0 St Pauli
Bremen(13) v Dortmund(1)
Bremen ក្នុងផ្ទះ16ប្រកួតគឺ 5-6-5 ទាត់បាល់បាន24គ្រាប់ និងរបូតវិញ23គ្រាប់។ 3ប្រកួតចុងក្រោយគឺលេងស្មើ Schalke 1-1 ក្នុងផ្ទះ, ឈ្នះ St Pauli 3-1 ក្រៅផ្ទះ, តែចាញ់ Wolfsburg 1-0 ក្នុងផ្ទះ។
Dortmund លើកពានរង្វាន់រួចហើយកាលពីសប្តាហ៍មុន ដូច្នេះថ្ងៃនេះគេគ្រាន់តែប្រកួតកំដក្រុម Bremen តែប៉ុណ្ណោះ។ 3ប្រកួតចុងក្រោយគឺឈ្នះ Freiburg 3-0 ក្នុងផ្ទះ, ចាញ់ Gladbach 1-0 ក្រៅផ្ទះ, តែឈ្នះ Nurnberg 2-0 ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា10ប្រកួត Bremen ឈ្នះ3, Dort mund ឈ្នះ5, ស្មើ2។
ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖
03-09 Dortmund 1-0 Bremen
11-09 Bremen 1-1 Dortmund
04-10 Dortmund 2-1 Bremen
12-10 Dortmund 2-0 Bremen
Leverkusen(2) v Hamburg(8)
Leverkusen ត្រូវការត្រឹមតែ2ពិន្ទុប៉ុណ្ណោះក្នុង2ប្រកួតចុងក្រោយនេះ ដើម្បីការពារតំណែងលេខ2 មានកៅអីមួយលេងនៅយូហ្វាឆេមពានលីក តែបើគេចាញ់2ប្រកួត ហើយ Bayern ឈ្នះ2ប្រកួតគឺត្រូវរបូតពីតំណែងនេះហើយ។ ក្នុងផ្ទះ16ប្រកួតគឺ 9-4-3 ទាត់បាន32គ្រាប់ និងរបូតវិញ23គ្រាប់។ 3ប្រកួតចុងក្រោយគឺចាញ់ Bayern 5-1 ក្រៅផ្ទះ, ឈ្នះ Hoffenheim 2-1 ក្នុងផ្ទះ, តែចាញ់ Koln 2-0 ក្រៅផ្ទះ។
Hamburg ក្រៅផ្ទះ16ប្រកួតគឺ 5-3-8 ទាត់បាល់បាន16គ្រាប់ និងរបូតវិញ27គ្រាប់។ 3ប្រកួតចុងក្រោយគឺលេងស្មើ Hanover 0-0 ក្នុងផ្ទះ, ចាញ់ Stuttgart 3-0 ក្រៅផ្ទះ, និងចាញ់ Freiburg 2-0 ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា10ប្រកួត Leverkusen ឈ្នះ3, Hamburg ឈ្នះ4, ស្មើ3។
ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖
02-09 Leverkusen 1-2 Hamburg
10-09 Hamburg 0-0 Leverkusen
03-10 Leverkusen 4-2 Hamburg
03-10 Hamburg 2-4 Leverkusen
Schalke(10) v Mainz(5)
Schalke ក្នុងផ្ទះ16ប្រកួតគឺ 7-3-6 ទាត់បាល់បាន23គ្រាប់ និងរបូតវិញ15គ្រាប់។ 3ប្រកួតចុងក្រោយគឺចាញ់ Man Utd 2-0 ក្នុងផ្ទះ, ចាញ់ Bayern 4-1, និងចាញ់ Man Utd 4-1 ក្រៅផ្ទះឆេមពានលីក។
Mainz ក្រៅផ្ទះ16ប្រកួតគឺ 9-2-5 ទាត់បាល់បាន27គ្រាប់ និងរបូតវិញ22គ្រាប់។ 3ប្រកួតចុងក្រោយគឺឈ្នះ Gladbach 1-0 ក្នុងផ្ទះ, ស្មើ Nurnberg 0-0 ក្រៅផ្ទះ, បន្ទាប់មកឈ្នះ Frankfurt 3-0 ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា10ប្រកួត Mainz ឈ្នះ3, Schalke ឈ្នះ6, ស្មើ1។
ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖
03-09 Mainz 1-0 Schalke
12-09 Schalke 1-0 Mainz
05-10 Mainz 0-0 Schalke
12-10 Mainz 0-1 Schalke
Nurnberg(6) v Hoffenheim(9)
Nurnberg ក្នុងផ្ទះ16ប្រកួតគឺ 9-2-5 ទាត់បាល់បាន27គ្រាប់ និងរបូតវិញ17គ្រាប់។ 3ប្រកួតចុងក្រោយគឺឈ្នះ K Slautern 2-0 ក្រៅផ្ទះ, ស្មើ Mainz 0-0 ក្នុងផ្ទះ, បន្ទាប់មកចាញ់ Dortmund 2-0 ក្រៅផ្ទះ។
Hoffenheim ក្រៅផ្ទះ16ប្រកួតគឺ 3-5-8 ទាត់បាល់បាន20គ្រាប់ និងរបូតវិញ28គ្រាប់។ 3ប្រកួតចុងក្រោយគឺឈ្នះ Frankfurt 1-0 ក្នុងផ្ទះ, ចាញ់ Leverkusen 2-1 ក្រៅផ្ទះ, និងចាញ់ Stuttgart 2-1 ក្នុងផ្ទះ។
ជួបគ្នា 4ប្រកួតគឺ៖
09-09 Nurnberg 0-1 Hoffenheim
10-09 Hoffenheim 3-0 Nurnberg
03-10 Nurnberg 0-0 Hoffenheim
12-10 Hoffenheim 1-1 Nurnberg
Frankfurt(16) v Koln(14)
Frankfurt កំពុងត្រូវការពិន្ទុដើម្បីគេចឱ្យផុតពីតំបន់កាត់ចោល។ ក្នុងផ្ទះ16ប្រកួតគឺ 5-4-7 ទាត់បាល់បាន13គ្រាប់ និងរបូតវិញ22គ្រាប់។ 3ប្រកួតចុងក្រោយគឺចាញ់ Hoffenheim 1-0 ក្រៅផ្ទះ, ស្មើ Bayern 1-1 ក្នុងផ្ទះ, បន្ទាប់មកចាញ់ Mainz 3-0 ក្រៅផ្ទះ។
Koln ពុំទាន់មានសុវត្ថិភាពពេញលេញនៅឡើយទេ។ ក្រៅផ្ទះ16ប្រកួតគឺ 1-3-12 ទាត់បាល់បាន15គ្រាប់ និងរបូតវិញ41គ្រាប់។ 3ប្រកួតចុងក្រោយគឺចាញ់ Stuttgart 3-1 ក្នុងផ្ទះ, ចាញ់ Wolfsburg 4-1 ក្រៅផ្ទះ, តែឈ្នះ Leverkusen 2-0 ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា10ប្រកួត Frankfurt ឈ្នះ3, Koln ឈ្នះ3, ស្មើ4។
ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖
02-09 Frankfurt 2-2 Koln
08-09 Koln 0-0 Frankfurt
01-10 Frankfurt 1-2 Koln
12-10 Koln 1-0 Frankfurt
Gladbach(17) v Freiburg(7)
Gladbach បើឈ្នះ2ប្រកួតចុងក្រោយនេះអាចគេចផុតពីតំបន់កាត់ចោលបាន។ ក្នុងផ្ទះ16ប្រកួតគឺ 4-3-9 ទាត់បាល់បាន24គ្រាប់ និងរបូតវិញ31គ្រាប់។ 3ប្រកួតចុងក្រោយគឺចាញ់ Mainz 1-0 ក្រៅផ្ទះ, ឈ្នះ Dortmund 1-0 ក្នុងផ្ទះ, និងឈ្នះ Hannover 1-0 ក្រៅផ្ទះ។
Freiburg ក្រៅផ្ទះ16ប្រកួតគឺ 5-3-8 ទាត់បាល់បាន17គ្រាប់ និងរបូតវិញ24គ្រាប់។ 3ប្រកួតចុងក្រោយគឺចាញ់ Dortmund 3-0 ក្រៅផ្ទះ, ចាញ់ Hannover 3-1 ក្នុងផ្ទះ, តែឈ្នះ Hamburg 2-0 ក្រៅផ្ទះ។ ប្រវត្តិជួបគ្នា10ប្រកួត Freiburg ឈ្នះ4, Gladbach ឈ្នះ3, ស្មើ3។
ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖
05-08 Gladbach 2-3 Freiburg
09-09 Freiburg 3-0 Gladbach
02-10 Gladbach 1-1 Freiburg
12-10 Freiburg 3-0 Gladbach
Stuttgart(12) v Hannover(4)
Stuttgart ស្ថិតក្នុងតំបន់សុខសាន្ត។ ក្នុងផ្ទះ16ប្រកួតគឺ 6-2-8 ទាត់បាល់បាន31គ្រាប់ និងរបូតវិញ26គ្រាប់។ 3ប្រកួតចុងក្រោយគឺឈ្នះ Koln 3-1 ក្រៅផ្ទះ, ឈ្នះ Hamburg 3-0 ក្នុងផ្ទះ, និងឈ្នះ Hoffenheim 2-1 ក្រៅផ្ទះ។
Hannover ត្រូវការឈ្នះ2ប្រកួតចុងក្រោយនេះដើម្បីប្រជែងជាមួយ Bayern យកតំណែងលេខ3បានលេងជម្រុះយូហ្វាឆេមពានលីក។ ប៉ុន្តែបើមិនឈ្នះក៏ក្រុមរបស់គេមានកៅអីមួយលេងនៅយូហ្វាខាប់រួចហើយដែរ។ ក្រៅផ្ទះ16ប្រកួតគឺ 7-2-7 ទាត់បាល់បាន16គ្រាប់ និងរបូតវិញ26គ្រាប់។ 3ប្រកួតចុងក្រោយគឺលេងស្មើ Hamburg 0-0, ឈ្នះ Freiburg 3-1 ក្រៅផ្ទះ, តែចាញ់ Gladbach 1-0 ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា10ប្រកួត Stuttgart ឈ្នះ4, Hannover ឈ្នះ3, ស្មើ3។
ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖
02-09 Hannover 3-3 Stuttgart
10-09 Hannover 1-0 Stuttgart
03-10 Stuttgart 2-0 Hannover
12-10 Hannover 2-1 Stuttgart
Wolfsburg(15) v K Slautern(11)
Wolfsburg ត្រូវការជ័យជម្នះ2ប្រកួតចុងក្រោយនេះ ដើម្បីធ្វើឱ្យប្រាកដថា បានគេចផុតពីតំបន់កាត់ចោល។ ក្នុងផ្ទះ16ប្រកួតគឺ 5-6-5 ទាត់បាល់បាន26គ្រាប់ និងរបូតវិញ24គ្រាប់។ 3ប្រកួតចុងក្រោយស្មើ St Pauli 2-2, ឈ្នះ Koln 4-1 ក្នុងផ្ទះ, និងឈ្នះ Bremen 1-0 ក្រៅផ្ទះ។
K Slautern មានសុវត្ថិភាពពេញលេញហើយ។ ក្រៅផ្ទះ16ប្រកួតគឺ 6-1-9 ទាត់បាល់បាន21គ្រាប់ និងរបូតវិញ31គ្រាប់។ 3ប្រកួតចុងក្រោយគឺចាញ់ Nurnberg 2-0 ក្នុងផ្ទះ, ឈ្នះ Schalke 1-0 ក្រៅផ្ទះ, និងឈ្នះ St Pauli 2-0 ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា10ប្រកួត Wolfsburg ឈ្នះ2, K Slautern ឈ្នះ4, ស្មើ4។
ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖
02-05 K Slautern 0-0 Wolfsburg
12-05 K Slautern 3-2 Wolfsburg
05-06 Wolfsburg 2-2 K Slautern
12-10 K Slautern 0-0 Wolfsburg
ចែករំលែកព័តមាននេះ