ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​យុវជន​១២​នាក់ ក្នុង​ចំណោម​ជាង​៣០​នាក់ ក្រោយ​ព្រួត​គ្នា​វា​.​យ​រហូត​ធ្វើ​យុវជន​ម្នាក់​ត្រូវ​អស់​ជីវិត

2 ឆ្នាំ មុន
  • ព្រះសីហនុ

នគរបាល​ក្រុងព្រះសីហនុ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៣ បាន​បង្ហាញមុខ​យុវ​ជន​១​ក្រុម មាន​គ្នា​ចំនួន​១២​នាក់ ក្នុង​ចំណោម​បក្សពួក​ជាង​៣០​នាក់ ដែល​បាន​ប្រើប្រាស់​មួក​សុវត្ថិភាព ខ្សែក្រវាត់ ដំបង​ឈើ និង​ដាវ​កែ​ច្នៃ​នាំ​គ្នា

ខេត្ត​ព្រះ​សីហ​នុ ៖ នគរបាល​ក្រុងព្រះសីហនុ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៣ បាន​បង្ហាញមុខ​យុវជន​១​ក្រុម មាន​គ្នា​ចំនួន​១២​នាក់ ក្នុង​ចំណោម​បក្សពួក​ជាង​៣០​នាក់ ដែល​បាន​ប្រើប្រាស់​មួក​សុវត្ថិភាព ខ្សែក្រវាត់ ដំបង​ឈើ និង​ដាវ​កែ​ច្នៃ​នាំ​គ្នា​ព្រួត​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​។

យុវជន​ទាំង​១២​នាក់​ខាងលើ​នេះ រួម​មាន ៖ ១- ឈ្មោះ ចេ​ង បញ្ញា ហៅ​អា​ស្លាបមាន់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​លក់​ស្លាបមាន់​។ ២- ឈ្មោះ សំអាត បញ្ញា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ៣- ឈ្មោះ ជិន សុខ​ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ៤- ឈ្មោះ អ៊ឹ​ង ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ៥- ឈ្មោះ អេ​ន ប្រុស ហៅ​តូច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។

៦- ឈ្មោះ ន​ន់ ចាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ៧- ឈ្មោះ ជា វាសនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ៨- ឈ្មោះ ភី សារី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ៩- ឈ្មោះ ប៊ុ​ន ថន ហៅ​ជា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ១០- ឈ្មោះ ថៃ គី​មហ័ត ហៅ​ស្រួច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ដឹក​អីវ៉ាន់​។ ១១- ឈ្មោះ ជា សីហា ហៅ ផេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​។ ១២- ឈ្មោះ កេង ចិ​ត្រា ហៅ​លាភ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​អ្នក​រៀបចំ​បន្ទប់​សណ្ឋាគារ​។

សូម​ជម្រាប​ថា យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ស្ដី​ពី​ករណី​មនុស្ស​ឃា​.​ត​ដោយ​ចេតនា នៅ​ចំណុច​មុខ​កាស៊ីណូ «​យ៉ា​ព័រ​» ស្ថិត​នៅ​ក្រុម​ទី​១០ ក្នុងភូមិ​២ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​៣​ទៀប​ភ្លឺ មាន​ករណី​អំពើ​មនុស្ស​ឃា​.​ត​ដោយ​ចេតនា ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ប្រហែល​៣០​នាក់ ដោយ​ខ្លះ​ប្រើ​មួក​សុវត្ថិភាព ខ្លះ​ប្រើ​ខ្សែក្រវាត់ ខ្លះ​ប្រើ​ដំបង​ឈើ និង​ខ្លះ​ទៀត​ប្រើ​ដាវ​កែ​ច្នៃ បាន​ធ្វើ​សកម្មភាព​ព្រួត​គ្នា​វា​.​យ​ទៅ​លើ​ក្រុម​ម្ខាង​ទៀត​ដែល​មាន​គ្នា​ចំនួន​៧​នាក់ (​ក្នុង​នោះ​ប្រុស​៣​នាក់ និង​ស្រី​៤​នាក់​) បណ្តាល​ឲ្យ​ម្នាក់​រង​របួស​ត្រង់​ក្បាល​ធ្ងន់ធ្ងរ រហូត​ទទួល​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ រាជធានី​ភ្នំពេញ​។ ជន​រង​គ្រោះ​រូប​នេះ​មានឈ្មោះ ស៊ា​ន ប៊ឺ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​កប៉ាល់ ស្នាក់​នៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។

ក្រោយ​ពី​កើតហេតុ​មាន​អំពើ​វា​.​យ​កា​.​ប់​ចា​.​ក់​គ្នា​នោះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជា​ទៅ​លោក​វរសេនីយ៍ឯក តី វិសាល អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ឲ្យ​ប្រើប្រាស់​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ជា​បន្ទាន់ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​ក្រុម​ចំនួន​១២​នាក់​មានឈ្មោះ​ដូច​ខាងលើ​នេះ​។

ហើយ​ក្រុម​យុវជន​បង្ក​ទាំង​១២​នាក់​នេះ កំពុង​តែ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​ធ្វើការ​សាកសួរ​។ ហើយ​ការ​សាកសួរ​ជាបឋម​នោះ មាន​ខ្លះ​សារភាព​ថា ជា​ករណី​ទំនាស់​ផ្តើម​ចេញពី​ការ​គំនុំសងសឹក​រវាង​ភាគី​ម្ខាង​ទៀត ដែល​ធ្លាប់​ប៉ះទង្គិច​ពាក្យ​សំដី​គ្នា​កន្លង មក​»​។

តែ​ទោះជា​យ៉ាងណា​ក្តី សមត្ថកិច្ច​បាន​ចាត់​ទុក​យុវជន​បង្ក​១​ក្រុម​នេះ ជា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​.​មនុស្ស​ឃា​.​ត​ដោយ​ចេតនា បណ្តាល​ឲ្យ​ជន​រង​គ្រោះ​បាត់បង់​ជីវិត ដូច្នោះ​ពួក​គេ​នឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ