ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មានរឿង​អ្វី? ឬ​គំនុំ​អ្វី? បុរស​ចិន​៧​នាក់​ចូល​កា​.​ប់​បុរស​៣​នាក់​ផ្អើល​ពេញ​ក្នុង​សណ្ឋាគារ

2 ឆ្នាំ មុន
  • ព្រះសីហនុ

នគរបាល​ខេត្ត​ព្រះ​សីហ​នុ ស្តី​ពី​ការ​ស្រាវជ្រាវ​បង្ក្រាប ករណី​ប៉ុនប៉ង​មនុស្ស​ឃា​.​ត ដោយ​ប្រើ​កាំ​បិ​.​ត​កា​.​ប់​បុរស​ជនជាតិ​ចិន​ចំនួន​៣​នាក់ បណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ នាំ​យក​ទៅ

ខេត្ត​ព្រះ​សីហ​នុ ៖ នគរបាល​ខេត្ត​ព្រះ​សីហ​នុ ស្តី​ពី​ការ​ស្រាវជ្រាវ​បង្ក្រាប ករណី​ប៉ុនប៉ង​មនុស្ស​ឃា​.​ត ដោយ​ប្រើ​កាំ​បិ​.​ត​កា​.​ប់​បុរស​ជនជាតិ​ចិន​ចំនួន​៣​នាក់ បណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ នាំ​យក​ទៅ​សាកសួរ​។

កាល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​៨​យប់ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​ព័ត៌មាន​ថា នៅ​សណ្ឋាគារ «​ហ្សឺ​ចៃ​ជី​ង​» មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា​ប្រហែលជា​១០​នាក់ បាន​ធ្វើ​សកម្ម​ភាព ដោយ​ប្រើ​កាំ​បិ​.​ត​កា​.​ប់​ទៅ​លើ​បុរស​ជនជាតិ​ចិន​ចំនួន​៣​នាក់ បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ «​ចិន ថៃ​ខាង​» ហើយ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​៣​នាក់​នោះ មាន​ម្នាក់​រង​របួស​ផ្នែក​ក្បាល​ធ្ងន់ធ្ងរ​ជាងគេ ទើប​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​រាជ​ធានី​ភ្នំពេញ​។

កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ រហូត​ដឹង​ថា ជនសង្ស័យ​មួយ​ក្រុម​ដែល​ធ្វើ​សកម្មភាព​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​៣​នាក់​នោះ​រួច​ហើយ ក្រុម​ជនសង្ស័យ​បាន​ជិះ​រថយន្ត​ចំនួន​៣​គ្រឿង​រត់គេច​ខ្លួន ដោយ​ក្នុង​នោះ ១-​ម៉ាក MUSTANG ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BS-6371, ២-​ម៉ាក STAREX ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AD-6901 និង​៣- ម៉ាក TUNDRA ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BG-6980 ។
ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​ក៏​បាន​បន្ត​ស្រាវជ្រាវ រហូត​ស្វែងរក​ឃើញ​រថយន្ត​ចំនួន​២​គ្រឿង​ទៀត ក្នុង​នោះ មួយ​គ្រឿង​ម៉ាក MUSTANG ពណ៌​ក្រហម និង​មួយ​គ្រឿង​ម៉ាក STAREX ពណ៌​ស ដែល​ចត​ទុក​នៅ​មុខ​អគារ​១​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។

ដោយ​ទទួល​បាន​បទបញ្ជា និង​ដឹកនាំ​ប្រតិបតិការ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​ក្រោម​ការ​សម្របសម្រួល​ពី​ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើ​រដ្ឋបាល​ឆែកឆេរ​នៅ​ក្នុង​អគារ ដើម្បី​ស្វែងរក​ជនសង្ស័យ​។ ជា​លទ្ធផល​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ចំនួន​៧​នាក់ ភេទ​ប្រុស ជា​ជនជាតិ​ចិន យក​មក​ធ្វើការ​សាក​សួរ និង​នាំ​យក​មនុស្ស​ដែល​ធ្វើការ​នៅ​ក្នុង​អគារ​នោះ​ចំនួន​៦​នាក់​ទៀត (​ក្នុង​នើ​ចិន​៤​នាក់ និង​ខ្មែរ​២​នាក់​) យក​ទៅ​ធ្វើ​សាកសួរ​តាម​ជំនាញ​ផង​ដែរ​។

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​បើក​ការ​ស្រាវជ្រាវ ដើម្បី​តាម​ស្វែងរក​ចាប់ខ្លួន​បក្សពួក​ដែល​នៅ​សេសសល់​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ