ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​តុលាការខេត្ត ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ

10 ខែ មុន
  • កំពត

កោះសន្តិភាព​បាន​ទទួល​ព័ត៌មាន​ជា​ផ្លូវការ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត មក​ថា នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៣ តុលាការ​ខេត្តកំពត លេខ ៨២ វ​.​ញ​.​ព្រ​.​ទ ចុះ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៣ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពត

ខេត្តកំពត ៖ កោះសន្តិភាព​បាន​ទទួល​ព័ត៌មាន​ជា​ផ្លូវការ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត មក​ថា នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៣ តុលាការ​ខេត្តកំពត លេខ ៨២ វ​.​ញ​.​ព្រ​.​ទ ចុះ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៣ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពត លោក ភាព សុភា បាន​ចេញ​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជន​ត្រូវ​ចោទ​មានឈ្មោះ នាក់ គា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ជា សា​រ៉​ន មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ព្រៃ​ក្រាំង​ខាងជើង ឃុំ​មាន​រិ​ទ្ធ ស្រុក​ដងទង់ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​បឹង ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្តកំពត​។

ជន​ខាងលើ​នេះ ត្រូវ​ដាក់​ឱ្យ​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​ឆ​បោ​.​ក មាន​ស្ថាន​ទម្ងន់ទោស ដែល​ប្រព្រឹត្ត​នៅ​ភូមិ​បឹង​និមល និង​ភូមិ​ត្រពាំង​បី ស្រុក​ឈូក និង​ភូមិ​ព្រៃវែង ឃុំ​ស្រែ​ក្នុង ស្រុក​ជុំ​គី​រី ខេត្តកំពត ចាប់ពី​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨ រហូត​ដល់​បច្ចុប្បន្ន​។

បទល្មើស​ខាងលើ​នេះ មាន​ចែង និង​បញ្ញត្តិ​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា​លេខ​៣៧៧ មាត្រា​៣៨០ នៃ​ក្រមព្រហ្មទណ្ឌ​។ ហើយ​ជន​ត្រូវ​ចោទ បន្ទាប់​ពី​ប្រកាស​សាលដីការ​បង្គាប់​រួច​មក ត្រូវ​បាន​កងកម្លាំង​សាធារណៈ​នាំ​ខ្លួន​ទៅ​កាន់​ពន្ធនាគារ​ខេត្តកំពត នា​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ ២០២៣ នេះ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ