ខេត្តកំពង់ស្ពឺ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ឲ្យដឹងជំងឺកូវីដ១៩ បានសម្លា.ប់មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលចំនួន២រូបក្នុងនោះ មានអនុប្រធានទី១ រដ្ឋសភា និងមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានផងដែរ ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួកម្មករកម្មការរិនី នៅខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ បានទម្លាយឲ្យដឹងថា ក្នុងរយៈពេលដ៏ខ្លីមួយកូវីដ១៩ បានសម្លា.ប់ជីវិតមនុស្ស៣០៥៦នាក់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលទទួលមរណភាពអស់ពីរនាក់ គឺទី១ ៖ ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា ទី២.ឯកឧត្តម ម៉ៅ ហាយុទ្ធរដ្ឋលេខាធិការក្រសួងព័ត៌មាន ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា សូម្បីសម្តេចក៏ស្ទើរតែមិនអាចគេចផុតពីជំងឺកូវីដ១៩ នេះដែរ ប៉ុន្តែសំណាងល្អកូវីដមិនអាចយកជីវិតសម្តេចបានដោយបានចាក់វ៉ាក់សាំង ។ រាជរដ្ឋាភិបាលបានសម្រុកយកវ៉ាក់សាំង ដើម្បីចាក់ប្រជាពលរដ្ឋ ។ ពេលនោះ គឺចាក់ស្រោចឲ្យជោគជាំនៅក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ ។
សម្តេចតេជោ បានបន្តថា ការវ៉ាក់សាំងកូវីដ១៩ រហូតមកដល់ពេលនេះបានប្រកាសចាក់រហូតដល់ដូសទី៦ ហើយ ដូច្នេះសូមកម្មករកុំអាលបោះចោលការវ៉ាក់សាំងជំងឺកូវីដ១៩ ឲ្យសោះ ព្រោះថា កូវីដមិនទាន់ទៅណាឆ្ងាយនោះទេ ។
សម្តេចបញ្ជាក់ថា ៖«ពិតមែនអង្គការពិភពលោកមិនទាន់ដាក់កូវីដ១៩ស្ថិតក្នុងភាពអាសន្ន តែអង្គការសុខភាពពិភពលោកបានបន្តអំពាវនាវឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ។ អីញ្ចឹងរាជរដ្ឋាភិបាលកំពុងបន្តដំណើរការចាក់វ៉ាក់សាំងកូវីដ១៩នេះ» ។
សូមជម្រាបថា កម្ពុជាដោយសារតែមានការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួនច្រើនបានធ្វើឲ្យកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ និងអ្នកស្លា.ប់ផងដែរ ។ ជាងនេះបានបើកប្រទេសដំណើរជាធម្មតា ខណៈបណ្តាប្រទេសមួយចំនួនខ្លះមិនទាន់បានបើកដំណើរការប្រទេសទាំងស្រុងនោះទេ ។ លើសពីនេះប្រទេសខ្លះទៀតបានកំពុងតែឆ្លងជំងឺកូវីដ១៩ប្រភេទថ្មីផងដែរ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ