ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ នៅចំណុចចម្ការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បើតាមការសន្និដ្ឋានបឋមថា ជាអំពើឃាតកម្ម ព្រោះនៅកន្លែងកើតហេតុ បានបន្សល់ទុកសំបកគ្រាប់កាំភ្លើងខ្លី១គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន២គ្រាប់ទៀតផងដែរ ។

ប្រភពឱ្យដឹងទៀតថា ជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណភ្លាមៗ មានឈ្មោះ SHEN JIANGUO ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅបូរីសានហូ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយកើតហេតុ នៅវេលាម៉ោង២២ និង៣០នាទីយប់ថ្ងៃដដែល កម្លាំងសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលម្នាក់ឈ្មោះ ZHOU YONG ហៅម៉ាទី ភេទប្រុស អាយុ៤៣ឆ្នាំ និងម្នាក់ឈ្មោះ ឡោ លឹមហាប់ ភេទប្រុស អាយុ៣២ឆ្នាំ ពួកគេស្នាក់នៅបូរីសុខ ស្រេង ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយជនសង្ស័ យទាំង២នាក់នោះ សមត្តកិច្ចកងរាជអវុធហត្ថកំពុងធ្វើការសាកសួរសួរ ។

ប៉ុន្តែទោះជាយ៉ាងណាក្តី នៅពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ សមត្ថកិច្ចក៏បានធ្វើការដកហូតវត្ថុតាងអាវុធខ្លី២ដើមដែរ ៖ មួយដើមជាកាំភ្លើងខ្លីម៉ាក GLOUK-17 និងមួយដើមទៀតជាប្រភេទកាំភ្លើងខ្លីម៉ាក K54 ។ លុះដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៩.៥០នាទី ក្រុមការងារចម្រុះ បានបង្កើតគណ:កម្មការដើម្បីត្រួតពិនិត្យសាក សព ដោយមានការសម្របសម្រួលផ្ទាល់ពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានដំណើរការធ្វើការត្រួតពិនិត្យលើសាកសព ។

ក្រោយពិនិត្យសាកសពត្រូវបាននាំយកទៅរក្សាទុក នៅវត្តទឹកថ្លា រាជធានីភ្នំពេញ តាមការស្នើសុំរបស់ស្ថានទូតសាមី ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។








អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ