ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាបនិងរឹបអូស​សត្វព្រៃក្នុងផ្ទះមួយកន្លែង​

10 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំង​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា​ឡា​បរិ​វ៉ា​ត់ សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​ធ្វើការ​បង្ក្រាប​រឹបអូស​សត្វព្រៃ​មួយ​ចំនួន កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា​ឡា​បរិ​វ៉ា​ត់ សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​ធ្វើការ​បង្ក្រាប​រឹបអូស​សត្វព្រៃ​មួយ​ចំនួន កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ដោយ​មានការ​ស៊ើបអង្កេត ជន​ប្រព្រឹត្ត​ជួញដូរ​សត្វព្រៃ​ក្រិន​ភ្នាក់​ងារ​អង្កេត​បាន​រាយការណ៍​ដល់​កម្លាំង​ជំនាញ​ចុះ​ឆែកឆេរ​លំនៅ​ឋាន​មួយ​ខ្នង ស្ថិត​នៅ​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ក៏​បាន​ប្រទះ​ឃើញ​សត្វព្រៃ​រស់ និង​សំណាក​សត្វព្រៃ​មួយ​ចំនួន ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រ​កថា​ឡា​បរិ​វ៉ា​ត់​អោយ​ដឹង​ទៀត​ថា ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក ជា សុ​ភ័ក្ត្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង កម្លាំង​សហការ​បាន​ចុះ​បង្ក្រាប​ការ​ធ្វើ​សន្និធិ​សត្វព្រៃ​និង​សំណាក​សត្វព្រៃ រួម​មាន​ត្រកួត​រស់​ចំនួន​០១​ក្បាល ទម្ងន់​៤kg អណ្តើក​០១​ក្បាល ទម្ងន់​១.៥kg និង​សំណាក​សត្វ​ក្តាន់​ញែ​ង​០១​ក្បាល ទម្ងន់​១.២kg ប្រ​ព្រិ​ត្ត​ឡើង​ដោយ​ឈ្មោះ ជី​ម ញ៉​ញ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ។

ក្រោយ​ពី​ទួល​បានការ​ណែនាំ​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឈ្មោះ ជី​ម ញ៉​ញ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ទទួលស្គាល់​ទោស​កំហុស និង​ព្រម​បង់ប្រាក់​ពិន័យ​អន្តរការណ៍ ។ ចំណែក​សត្វព្រៃរ​ស់ត្រូវ​បាន​កម្លាំងជំនាញ​នាំ​ទៅ​សង្គ្រោះ​នៅ​តំបន់​សុវត្ថិភាព​ង​ផង​ដែរ ។

អត្ថបទសរសេរ ដោយ