ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្តាប់ក្រុមចោ-រ​-សារភាព​ពី​មូល​ហេតុ​ដែល​ចូល​ចិត្ត​​ឆ-ក់ទ្រព្យ​​លើ​ជន​បរទេស​

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ទាំងនេះ​បាន​ឆ្លើយ​សារភាព​ថា រាល់ពេល​ធ្វើ​សកម្មភាព​ឆក់ ពួក​គេ​តែងតែ​ជិះ​ម៉ូតូឌុប​គ្នា និង​ប្រើ​កាំបិតប៉័ងតោ​២​គ្រឿង​ដែល​ដាក់​តាម​ខ្លួន​រហូត ។ ហើយ​ការ​ដែល​ពួក​គេ​ចូល​ចិត្ត​ឆក់​ទ្រព្យសម្បត្តិ​ទៅ​លើ​ជនបរទេស ក៏​ព្រោះ​យល់​ថា…

ខេត្តកំពត ៖ ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ទាំងនេះ​បាន​ឆ្លើយ​សារភាព​ថា រាល់ពេល​ធ្វើ​សកម្មភាព​ឆក់ ពួក​គេ​តែងតែ​ជិះ​ម៉ូតូឌុប​គ្នា និង​ប្រើ​កាំបិតប៉័ងតោ​២​គ្រឿង​ដែល​ដាក់​តាម​ខ្លួន​រហូត ។ ហើយ​ការ​ដែល​ពួក​គេ​ចូល​ចិត្ត​ឆក់​ទ្រព្យសម្បត្តិ​ទៅ​លើ​ជនបរទេស ក៏​ព្រោះ​យល់​ថា ជនបរទេស​ទាំងនោះ​មិន​ចេះ​និយាយ​ភាសា​ខ្មែរ និង​មិនដឹង​ទៅ​ប្តឹង​នៅ​ទីណា​ទេ ។

សូម​រំលឹក​ថា សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ស្រុក​ទឹកឈូ បាន​សហការ​ជាមួយ​កម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​តាម​ឃាត់ខ្លួន​យុវជន​២​នាក់ ក្រោម​បទ​សង្ស័យ​ឆក់​ទ្រព្យសម្បត្តិ​ជនបរទេស ។

លោក​ឧត្តមសេនីយ៍ត្រី លក ញ៉ា​វ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ​បាន​ប្រាប់​ឱ្យ​ដឹង​ថា យុវជន​សង្ស័យ​ទាំង​២​នាក់​រួម​មាន ១-​ឈ្មោះ ស៊ុន រ​ដ្ឋា អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​នង់ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ២-​ឈ្មោះ​រឿ​ន សុភា អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ត្រាច ឃុំ​កណ្ដោល ស្រុក​ទឹកឈូ ខេត្តកំពត ដោយ​ទាំង​២​នាក់ បាន​ជួល​បន្ទប់​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុងស្រុក​ឈូក ។

លោកស្នងការ​រង​បាន​រៀបរាប់​ថា កាលពី​វេលា​ម៉ោង​២​និង​៤៧​នាទី​រសៀល​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០២៣ កន្លង​មក ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង បាន​ឆក់​ទូរ​សព្ទ​ម៉ាក Iphone១៣ និង​កាបូបស្ពាយ​ផ្ទុក​ឯកសារ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ពី​ស្ត្រី​បរទេស​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវ​វាង​ក្រុង ស្ថិត​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ។

ភ្លាម​ៗ​នោះ បុរស​បរទេស​ដែល​ជា​មិត្តភក្តិ​ស្ត្រី​រង​គ្រោះ​បាន​ព្យាយាម​ជិះ​ម៉ូតូ​ដេញ​តាម​ដែរ តែ​ត្រូវ​ក្រុម​ជនសង្ស័យ​លើក​កាំបិតប៉័ងតោ​ចង្អុលមុខ ទើប​បុរស​ជនបរទេស​នោះ​ត្រឡប់​ក្រោយ​វិញ ។ លោក​ឧត្តមសេនីយ៍ត្រី​បាន​បញ្ជាក់​ថា ក្រោយ​ហេតុការណ៍​កើតឡើង ជន​រង​គ្រោះ​បាន​ដាក់​បណ្ដឹង​ចូល​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ។

ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​លោក​ឧត្តមសេនីយទោ​ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត​និង​ដោយ​បានការ​សម្រួល​នីតិវិធី ដោយ​លោក​ជីវ ច​ន្ទ័​តារា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត បាន​ដឹកនាំ​កំលាំង​ព្រហ្មទណ្ឌ ដើម្បី​ចុះ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយត្រី​លក ញ៉ា​វ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​បើក​ការ​ស៊ើបអង្កេត​រហូត​កំណត់​មុខសញ្ញា​បាន​ជាក់លាក់ ។


ភ្លាម​ៗ​នោះ កម្លាំង​នគរបាល​ស្រុក​ទឹកឈូ និង​កម្លាំង​ស្នងការដ្ឋាន​បាន​ចុះ​សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក​ឈូក​តាម​ឃាត់ខ្លួន​ពួក​គេ​រហូត​ដល់​បន្ទប់​ផ្ទះ​ជួល​តែ​ម្តង ។ លោក​លក ញ៉ា​វ បាន​បន្ត​ថា តាម​រយ​:​ការ​សារភាព​របស់​ជនសង្ស័យ គឺ​នៅ​ដើមខែ​ឧសភា ឆ្នាំ​២០២៣ ពួក​គេ​បាន​ឆក់​យក​កាមេរ៉ា​មួយ​គ្រឿង​របស់​ជនបរទេស​ប្រុស​ស្រី​២​នាក់​នៅ​ផ្សារ​ក្តាម ខេត្ត​កែប និង​ចុងខែ​ឧសភា​ដដែល បាន​ឆក់​ទូរ​សព្ទ​ដៃ​ពី​នារី​បរទេស​ម្នាក់​ស្ថិត​នៅ​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ។

ពេល​ឆក់​លើក​ក្រោយ​នេះ ដោយ​ជន​រង​គ្រោះ​មិន​ព្រម​លែង ត្រូវ​បាន​ជន​ដៃដល់​កាប់​ជន​រង​គ្រោះ​មួយ​កាំបិតប៉័ងតោ​បណ្តាល​ឲ្យ​រង​របួស​ត្រង់​កដៃ​ខាងឆ្វេង​មួយ​កាំបិត ទើប​ជន​រង​គ្រោះ​ព្រម​លែង​សម្ភារ​ពី​ដៃ​ហើយ​ត្រូវ​ជនសង្ស័យ​យក​បាន​ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ