ពិសេសខ្លាំងណាស់! អ្នកវិទ្យាសាស្ត្ររចនាជណ្តើរយន្តអវកាស ឡើងទៅឋានព្រះច័ន្ទ
សហរដ្ឋអាមេរិក ៖ ឋានព្រះច័ន្ទ គឺជាគោលបំណងដ៏ចម្បងរបស់បណ្តាក្រុមទីភ្នាក់ងារអវកាស ដើម្បី
សហរដ្ឋអាមេរិក ៖ ឋានព្រះច័ន្ទ គឺជាគោលបំណងដ៏ចម្បងរបស់បណ្តាក្រុមទីភ្នាក់ងារអវកាស ដើម្បី
សហរដ្ឋអាមេរិក ៖ ឋានព្រះច័ន្ទ គឺជាគោលបំណងដ៏ចម្បងរបស់បណ្តាក្រុមទីភ្នាក់ងារអវកាស ដើម្បីចាប់ផ្តើមការរុករកថ្មីៗ ហើយឥឡូវនេះ គំនិតផ្តួចផ្តើមដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយអ្នកស្រាវជ្រាវជាច្រើនកំពុងធ្វើការលើការអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ថ្មីសន្លាងបំផុតមួយ ដែលអាចធ្វើដំណើរទៅកាន់ឋានព្រះច័ន្ទបានកាន់តែងាយស្រួល ដែលតភ្ជាប់ជាមួយផ្កាយរណប ពោលពុំចាំបាច់ពឹងលើការបាញ់គ្រាប់រ៉ុក្កែត។
ក្រុមវិស្វករ និងអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Cambridge និងពីសាកលវិទ្យាល័យ Columbia របស់សហរដ្ឋអាមេរិក ចង់រចនាប្រភេទជណ្តើរយន្តអវកាសដែលតភ្ជាប់ផែនដីជាមួយឋានព្រះច័ន្ទ។ គម្រោងមួយនេះ ត្រូវបានហៅថា «The Spaceline» គឺផ្អែកលើការអនុវត្តខ្សែភ្ជាប់លើផ្ទៃព្រះច័ន្ទ ដែលនឹងប្រើប្រាស់ទំនាញផែនដី ដើម្បីអាចបោះយុថ្កាខ្លួនវាទៅនឹងផ្កាយរណប។
លើសពីនេះទៅទៀត ខ្សែនេះ នឹងមានរចនាសម្ព័ន្ធស្រដៀងនឹងប្រព័ន្ធដែលប្រើដោយផ្លូវដែក វានឹងត្រូវបានបង្កើតឡើងពីបំពង់ណាណូកាបូន ហើយវានឹងត្រូវបានប្រើដើម្បីដឹកជញ្ជូនយានយន្ត ឬអ្នកដំណើរ។ ហើយម្យ៉ាងវិញទៀត បច្ចេកវិទ្យាបច្ចុប្បន្ននឹងមានប្រយោជន៍ខ្លាំងណាស់សម្រាប់ក្រុមវិស្វករ និងអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Cambridge និង Columbia ព្រោះវាអាចទៅរួច ដើម្បីទទួលបានសម្ភារៈចាំបាច់ដើម្បីបង្កើតជណ្តើរយន្តអវកាសនៅពេលអនាគត។
«The Spaceline» មិនមែនជាគំនិតផ្តួចផ្តើមតែមួយគត់ ដើម្បីបង្កើតផ្លូវកាត់ទៅកាន់ឋានព្រះច័ន្ទប៉ុណ្ណោះទេ ដោយសារតែក្រុមអ្នកវិទ្យាសាស្ត្រចិន កំពុងតែធ្វើការលើការអភិវឌ្ឍន៍ប្រព័ន្ធថ្មីជាមួយនឹងបច្ចេកវិទ្យា 3D ដើម្បីជួយសម្រួលដល់ការសាងសង់អគារនៅលើផ្ទៃព្រះច័ន្ទ។ ទន្ទឹមនឹងនេះ រដ្ឋបាលអវកាសចិន ក៏កំពុងបង្កើតមនុស្សយន្តមួយប្រភេទ ដែលអាចផលិតឥដ្ឋពីវត្ថុធាតុដើម ដោយជីកបានពីឋានព្រះច័ន្ទផ្ទាល់តែម្តង៕ (ប្រភពពី ANews عربي)
ចែករំលែកព័តមាននេះ