ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តដឹក​ទឹកកក​​បុកក្មេង​​​ប្រុស​អាយុ​​២​ឆ្នាំ​រត់លេង​​ស្លា.ប់​​ពេលបញ្ជូនទៅ​ដល់​មន្ទីរ​ពេទ្យ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្មេងប្រុស​អាយុ​​២​ឆ្នាំ​ម្នាក់​កំពុង​​រត់លេង​​​មុខផ្ទះ​ត្រូវ​រថយន្ត​ដឹក​​ទឹកកក​​​ម៉ាក​​ហ៊ី​យ៉ាន់​ដាយ​ ពណ៌ស​​ ពាក់ស្លាកលេខ ​2A-3247 មួយគ្រឿង បុកបណ្តាល​​​ឱ្យស្លា.ប់​បាត់​បង់​ជីវិត​នៅ​ពេលបញ្ជូនទៅកាន់​មន្ទីរពេទ្យ​​គន្ធបុប្ផា​​​​កាលពីវេលាម៉ោង​​​៥​និង​​៥០នាទីព្រឹក​​​ថ្ងៃទី​​​៦ ឧសភា ២០១១ នៅ​លើ​​​ផ្លូវបេតុង ​ច្រកចូល​​អនុវិទ្យា​ល័យ​​​ចំរើនជាតិ​ស្ថិតនៅ​​

រាជធានីភ្នំពេញ ៖ ​ក្មេងប្រុស​អាយុ​​២​ឆ្នាំ​ម្នាក់​កំពុង​​រត់លេង​​​មុខផ្ទះ​ត្រូវ​រថយន្ត​ដឹក​​ទឹកកក​​​ម៉ាក​​ហ៊ី​យ៉ាន់​ដាយ​ ពណ៌ស​​ ពាក់ស្លាកលេខ ​2A-3247 មួយគ្រឿង បុកបណ្តាល​​​ឱ្យស្លាប់​បាត់​បង់​ជីវិត​នៅ​ពេលបញ្ជូនទៅកាន់​មន្ទីរពេទ្យ​​គន្ធបុប្ផា​​​​កាលពីវេលាម៉ោង​​​៥​និង​​៥០នាទីព្រឹក​​​ថ្ងៃទី​​​៦ ឧសភា ២០១១ នៅ​លើ​​​ផ្លូវបេតុង ​ច្រកចូល​​អនុវិទ្យា​ល័យ​​​ចំរើនជាតិ​ស្ថិតនៅ​​សង្កាត់ច្រាំង​ចំរេះ​ទី​​១ ខណ្ឌ​ឫស្សីកែវ ​​​។ ​ក្មេងប្រុស​​​ដែល​ជួប​គ្រោះ​​​អកុ​សល​នោះឈ្មោះ​​ឡេះ ហ្វា​អ៊ីសាល ​​អាយុ​​២​ឆ្នាំ ​​ជន​ជាតិ​​​អ៊ិស្លាម ​​មានទីលំនៅ​ផ្ទះលេខ​​​៥៨០ ​ក្រុម​ទី​៧ ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ក្បែរ​កន្លែង​​​​កើត​ហេតុ។​

​តាម​ព័ត៌មាន​ពីសមត្ថកិច្ច​​​ឱ្យ​ដឹង​ថា នៅព្រឹក​​ថ្ងៃ​កើតហេតុ​​ ក្មេងប្រុស​ជនជាតិអ៊ិស្លាម​រូប​នេះ​កំពុងរត់លេង​​នៅតា​ម​ផ្លូវ​​មុខផ្ទះ ​ហើយ​រថយន្ត​​ដឹក​ទឹកកក​ម៉ាក​​ហ៊ីយ៉ាន់ដាយ ​​ពណ៌ស ពាក់ស្លាក​​លេខ ​ភ្នំពេញ 2A-3247 មួយគ្រឿង បានដឹក​ទឹកកក​​យកទៅ​ដាក់​ឱ្យម៉ូយ​​នៅក្បែរនោះ ​ក៏បាន​បុក​ក្មេង​​​ពេញទំហឹង​​ហើយកិន​​បែកថ្ពាល​​ខាង​ឆ្វេង​​​បោកក្បាល​​​របួស​ធ្ងន់ ​ត្រូវក្រុមគ្រួសារ​​​បញ្ជូន​​ទៅ​កាន់មន្ទីរពេទ្យ​​​​​គន្ធបុប្ផា​​ ​តែនៅពេល​​ទៅ​ដល់​​​ត្រូវ​​គ្រូពេទ្យ​ឱ្យ​ដឹង​ថា ​​ស្លាប់បាត់ទៅ​ហើយ ​​បន្ទាប់​ពីកើត​មានគ្រោះថ្នាក់​​​​ អ្នក​បើកបរ​​រថយន្ត​ដឹក​ទឹក​កក​បានរត់​គេ​ចខ្លួន​​បាត់ ។​

រថយន្ត​​ត្រូវបាន​សមត្ថកិច្ច​​​ការិយាល័យ​​ចរា​ចរណ៍ជើង​គោក​​បញ្ជូនទៅ​កាន់ការិយាល័យ​ដើម្បី​​​​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។ ​ចំណែក​ក្មេង​​ប្រុស​ត្រូវ​​ក្រុមគ្រួសារ​​បញ្ជូនទៅ​លំនៅ​ឋាន​ធ្វើ​បុណ្យ​​​តាមប្រពៃណី​​អ៊ិស្លាម ៕​