ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីស្នើប្រធានរដ្ឋសភា ព្រឹទ្ធសភា ជួយធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតទាំងសកល និងអសកល

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​កំណត់​អ្នក​មិន​ទៅ​បោះ​ឆ្នោត​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​បាន សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ដល់​ប្រធានរដ្ឋសភា​ប្រធាន​ព្រឹទ្ធសភា​ជួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​សកល និង​អ​សកល ។ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ជិត​២​ម៉ឺន​នាក់ ក្នុង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​កំណត់​អ្នក​មិន​ទៅ​បោះ​ឆ្នោត​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​បាន សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ដល់​ប្រធានរដ្ឋសភា​ប្រធាន​ព្រឹទ្ធសភា​ជួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​សកល និង​អ​សកល ។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ជិត​២​ម៉ឺន​នាក់ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០២៣ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ស្នើ​ដល់​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​សម្ដេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដើម្បី​ជួយ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ទាំង​ការ​បោះ​ឆ្នោត​សកល និង​អ​សកល ។

សម្ដេច​តេ​ជោ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​នេះ គឺ​បន្ថែម​តែ​មួយ​ចំណុច​ប៉ុណ្ណោះ​ដោយ​កំណត់​ថា អ្នក​ដែល​មិន​ទៅ​បោះ​ឆ្នោត គឺ​មិន​អាច​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​បាន​ឡើយ ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើ​យ៉ាង​ដូច្នេះ​ថា​«​ខ្ញុំ​សំណូមព រស​ម្ដេច​ប្រធានរដ្ឋសភា​សម្ដេច​ប្រធាន​ព្រឹទ្ធសភា មេត្ដា​ជួយ​ដល់​រាជរដ្ឋាភិបាល ក្នុង​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ទាំងអស់ ទាំង​បោះ​ឆ្នោត​តំណាងរាស្ដ្រ បោះ​ឆ្នោត​ព្រឹទ្ធសភា បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ បោះ​ឆ្នោត​អ​សកល​នានា គឺ​ធ្វើ​ទាំងអស់ ហើយ​ថែម​តែ​មួយ​ចំណុច​ប៉ុណ្ណោះ​សិទ្ធិ​ដែល​មិន​បាន​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត គឺ​មិន​បាន​ទៅ​បោះ​ឆ្នោត​កន្លង​ផុត​ទៅ​» ។

សម្ដេច​តេ​ជោ ហ៊ុន សែន គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​ក្នុង​ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​នេះ ដោយសារ​មើលឃើញ​គំរូ​របស់​ប្រទេស​ថៃ ដែល​បាន​អនុវត្ត​បែប​នេះ​ដោយ​តំណាងរាស្ដ្រ​របស់​គណបក្ស​មួយ​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​ដកហូត​សិទ្ធិ​ដោយសារ​មិន​បាន​ទៅ​ចូលរួម​បោះ​ឆ្នោត​នោះ​មាន​ន័យ​ថា មិន​អាច​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ឲ្យ​ខ្លួន​បាន​ឡើយ ។

ប៉ុន្ដែ​ទោះជា​យ៉ាងណា សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ដ្រី​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​នោះ​ឡើយ​ដោយ​ទាំង​អស់នេះ​គ្រាន់តែ​ជា​ព័ត៌មាន​ដែល​សម្ដេច​ទទួល​បាន​តែ​ប៉ុណ្ណោះ ។

ទាក់ទិន​ករណី​នេះ​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ គឺជា​ការ​ទះកំផ្លៀង​មេដឹកនាំ​ក្រុមប្រឆាំង​ដែល​បាន​ដាក់​ចេញ​យុទ្ធនាការ​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នៅ​ខែកក្កដា ឆ្នាំ​២០២៣​ខាង​មុខ​នេះ ។

សម្តេច​ថា បើ​តាម​គេ​ដឹង​យុទ្ធនាការ​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​លោក រី គា សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅប្រទេស​ដែល​ដាក់​ចេញ​នូវ​ពាក្យស្លោក​ថ្មី​ថា «​ខ្ញុំ​មិន​ទៅ​បោះ​ឆ្នោត​ជា​សិទ្ធិ​របស់ខ្ញុំ បើ​នៅ​តែ​បង្ខំ​ខ្ញុំ​នឹង​គូស​ខ្វែង​សន្លឹក​ឆ្នោត​ចោល​» ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ទៀត​ថា ពេល​នេះ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម​កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កំពុងធ្វើការ​យ៉ាង​លឿន ហើយ​ត្រៀម​ដាក់​ចូល​រដ្ឋសភា​អនុម័ត ដែល​នឹង​ធ្វើ​ឲ្យ​បាន​មុន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ចាប់ផ្តើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ