ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល សម្រេច​ផ្ដល់​របប​ថែទាំ​សុខភាព តាម​ប្រព័ន្ធ​មូលនិធិ​សមធម៌​សុខាភិបាល សម្រាប់​បុគ្គល​បម្រើ​ការ​ក្នុង​សេវា​កម្សាន្ត ទេសចរណ៍ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ

10 ខែ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ផ្ដល់​របប​ថែទាំ​សុខភាព តាម​ប្រព័ន្ធ​មូលនិធិ​សមធម៌​សុខាភិបាល សម្រាប់​បុគ្គល​បម្រើ​ការ​ក្នុង​សេវា​កម្សាន្ត ទេសចរណ៍ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​ជា​ពិសេស​ស្ត្រី​ដែល​បម្រើ​កា​ផរ​នៅ​តាម​រង្គសាល​, ឌី​ស្កូ​តែ​ក​,…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ផ្ដល់​របប​ថែទាំ​សុខភាព តាម​ប្រព័ន្ធ​មូលនិធិ​សមធម៌​សុខាភិបាល សម្រាប់​បុគ្គល​បម្រើ​ការ​ក្នុង​សេវា​កម្សាន្ត ទេសចរណ៍ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​ជា​ពិសេស​ស្ត្រី​ដែល​បម្រើ​កា​ផរ​នៅ​តាម​រង្គសាល​, ឌី​ស្កូ​តែ​ក​, ខារ៉ាអូខេ​, បៀរ​ហ្កា​ឌិន​, កន្លែង​ម៉ាស្សា និង​ស្ប៉ា។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ រាជរដ្ឋាភិបាល នា​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៣​នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​បរិការណ៍​នៃ​សុខ​សន្ដិភាព និង​ស្ថេ​រ​ភាព​នយោបាយ​, រាជរដ្ឋាភិបាល​តែង​តែង​គិតគូរ​យ៉ាង​មធ្យ័ត អំពី​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប ដោយ​ឈរ​លើ​គោលនយោបាយ «​មិន​បោះបង់​ពលរដ្ឋ​ណា​ម្នាក់​» ឡើយ​។ ជាមួយនឹង​ការ​គិតគូរ​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​អន្តរាគមន៍​គាំពារ​សង្គម​នានា ក្នុង​គោលបំណង​ធានា​ឱ្យ​បាន​នូវ​សន្ដិសុខ​ប្រាក់​ចំណូល កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សំដៅ​កាត់​បន្ថយ និង​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​ក្នុង​ភាព​ក្រីក្រ​ជា​អតិបរមា ជូន​ប្រជាជន​គ្រប់​រូប​ ។

ប្រភព​លើក​ឡើង​ថា​ពេល​នេះ រាជរដ្ឋាភិបាល​សម្រេច​ផ្ដល់​របប​ថែទាំ​សុខភាព តាម​ប្រព័ន្ធ​មូលនិធិ​សមធម៌​សុខាភិបាល សម្រាប់​បុគ្គល​បម្រើ​ការ​ក្នុង​សេវា​កម្សាន្ត​ទេសចរណ៍​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជា​ពិសេស​ស្ត្រី​ដែល​បម្រើ​កា​ផរ​នៅ​តាម​រង្គសាល​, ឌី​ស្កូ​តែ​ក​, ខារ៉ាអូខេ​, បៀរ​ហ្កា​ឌិន​, កន្លែង​ម៉ាស្សា និង​ស្ប៉ា ស្រប​តាម​លិខិត​បទដ្ឋាន​គតិ​យុ​ត្ដ​ជា​ធរមាន ដែល​រដ្ឋ​នឹង​រាប់​រង​នូវ​ចំណាយ​ទាំងស្រុង​ ។

ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល ក៏​បាន​អំពាវនាវ​ដល់​និយោជក ឬ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន ក្នុង​វិស័យ​សេវា​កម្សាន្ត​ទេសចរណ៍ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​បុគ្គល​បម្រើ​ការ ក្នុង​សេវា​កម្សាន្ត​ទេសចរណ៍ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​សហគ្រាស គ្រឹះស្ថាន​របស់​ខ្លួន ដើម្បី​បញ្ជូន​ទៅ​រដ្ឋបាល​រាជធានី​-​ខេត្ត ឬ​ក្រុង​/​ស្រុក​/​ខណ្ឌ ដើម្បី​ផ្ទៀងផ្ទាត់​ពី​ភាព​ត្រឹមត្រូវ មុន​នឹង​ស្នើ​ទៅ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ដើម្បី​ចុះបញ្ជី​ឱ្យ​ពួក​គាត់​អាច ទៅ​ទទួលយក​អត្ថប្រយោជន៍​ក្រោម​កញ្ចប់​មូលនិធិ​សមធម៌​សុខាភិបាល នៅ​តាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ នៅ​ទូ​ទាំង​ប្រទេស ដោយ​ឥត​បង់ថ្លៃ​៕

អត្ថបទសរសេរ ដោយ