ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​មួយ​កំពុង​ប្រើ​គ្រឿងចក្រ​កាយ​ដី​បឹង​ប៉ះពាល់​ដី​ពលរដ្ឋ

10 ខែ មុន
  • កំពត

ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ​នៅ​ភូមិ​ឈើ​ទាល ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយ​មាស កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៣​កន្លង​ទៅ បាន​នាំ​គ្នា​មក​ឈរ​មើល​សកម្ម​ភាព​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​មួយ​ដែល​បាន​កាយ​ដី​បឹង​ប៉ះពាល់​លើ​ដី​ពួក​គាត់​ដែល​កំពុង​សាបព្រោះស្រូវ

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ​នៅ​ភូមិ​ឈើទាល ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៣​កន្លង​ទៅ បាន​នាំ​គ្នា​មក​ឈរ​មើល​សកម្ម​ភាព​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​មួយ​ដែល​បាន​កាយ​ដី​បឹង​ប៉ះពាល់​លើ​ដី​ពួក​គាត់​ដែល​កំពុង​សាបព្រោះស្រូវ ដោយ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ឡើយ ។

ការ​ស្ដារ​បឹង​ប៉ះពាល់​លើ​ដី​ប្រជាពលរដ្ឋ​ដែល​កំពុង​អាស្រ័យ​ផល​នោះ តាម​ពិត​ទៅ​គឺជា​ការ​ជីក​ក្រវាត់​ដី​របស់​ក្រុមហ៊ុន ដែល​បាន​ទិញ​ពី​ប្រជា​ពល​រដ្ឋ​ប៉ុណ្ណោះ ហើយ​ខាង​អាជ្ញាធរ​បែរជា​និយាយ​ថា ស្ដារ​បឹង​ទៅ​វិញ ។

អ្នកស្រី សែ​ម ហឿ​ន អាយុ​៦០​ឆ្នាំ នៅ​ភូមិ​ឈើទាល បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៣​ថា អ្នក​ភូមិ​ឈើទាល​ខឹង​សម្បា​នឹង​ក្រុមហ៊ុន​មួយ​នេះ ដែល​យក​គ្រឿងចក្រ​មក​កាយ​ដី​បឹង​ក្រោម​រូបភាព​ថា​ស្ដារ​បឹង ធ្វើ​ឱ្យ​ស្រូវ​អ្នក​ភូមិ​ដែល​បាន​សាបព្រោះ​រួចរាល់​ហើយ​និង​កន្លែង​ខ្លះ​ស្រូវ​បាន​ដុះ​ហើយ​នោះ រង​ផល​ប៉ះ​ពាល់ ។

អ្នកស្រី សែ​ម ហឿ​ន និយាយ​ថា ដី​ក្នុង​បឹង​នេះ​គាត់​បាន​អាស្រ័យ​ផល​តាំងពី​ដូនតា​មក​ម្ល៉េះ ថ្វី​ដ្បិត
តែ​ដី​អត់​ប្លង់​មែន តែ​គាត់​គ្រោង​ជីក​យក​អាចម៍​ដី​ចាក់​លើ​ដី​ភូមិ តែ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​កាយ​ទេ ។ ផ្ទុយ​ទៅ​វិញ ត្រង់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​មក​កាយ​ក្រវាត់​ព្រំ​ដី​របស់​ខ្លួន បែរជា​អាជ្ញាធរ​ស្ងៀមស្ងាត់​ទៅ​វិញ ។

អ្នក​ភូមិ​ម្នាក់​ទៀត​អ្នកស្រី ឡឹ​ង ធឿ​ន អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ឈើទាល​ដែរ​និយាយ​ថា អាជ្ញា​ធរ​មិន​គួរ​ឱ្យ​ក្រុមហ៊ុន​មក​កាយ​ដី​បំផ្លាញ​ស្រូវ​ប្រជាពលរដ្ឋ​ទេ ។ ការ​កាយ​ដី​ក្នុង​បឹង​នេះ បាន​ចូល​ដី​គាត់​ដែល​មាន​ប្លង់​ជិត​៣​ម៉ែត្រ​ឯណោះ ។

លោក ជុំ សា​រឿ​ន នាយក​រដ្ឋបាល​សាលាស្រុក​បន្ទាយមាស និយាយ​ថា ការ​កាយ​ដី​បឹង​ ឬស្ដារ​បឹង​ធ្វើ​ផ្លូវ បើ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​មិន​ត្រូវ​ធ្វើ​ឡើយ គួរ​រង់ចាំ​រក​ដំណោះស្រាយ​សិន ។ ចំណែក​ប្រជាពលរដ្ឋ បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ