ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​រឿង​ទិញ​​ម៉ូតូ​កា.ប់​ជាង​ស្លា.ប់​សមត្ថកិច្ច​ចាប់ខ្លួន​២នាក់

14 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ នគរ​បាល​ស្រុក​ចំការ​លើ​​​បានសហការ​ជាមួយនគរបាល​ស្រុក​ស្ទឹង​​​ត្រង់ ​កាលពីវេលាម៉ោង​៦ល្ងាច ថ្ងៃទី៤ ឧសភា ​​​ឃាត់​ជន​សង្ស័យ​២​នាក់ឪពុក​​​មា និងក្មួយ​ដែល​ម្នាក់​ឈ្មោះ​រ៉ុន ណាង ភេទ​ប្រុស ​អាយុ​​៣១ឆ្នាំ ​ជា​ឪពុក​មា ​និងម្នាក់​ទៀត​ឈ្មោះ​រ៉ុន ពិសិដ្ឋ ​ភេទ​ប្រុស អាយុ​២៦ឆ្នាំ ជាក្មួយ​រស់​នៅ​ភូមិអូរបេង ​ឃុំមេ.សជ្រៃ ស្រុកស្ទឹង​ត្រង់

ខេត្តកំពង់ចាម ៖ នគរ​បាល​ស្រុក​ចំការ​លើ​​​បានសហការ​ជាមួយនគរបាល​ស្រុក​ស្ទឹង​​​ត្រង់ ​កាលពីវេលាម៉ោង​៦ល្ងាច ថ្ងៃទី៤ ឧសភា ​​​ឃាត់​ជន​សង្ស័យ​២​នាក់ឪពុក​​​មា និងក្មួយ​ដែល​ម្នាក់​ឈ្មោះ​រ៉ុន ណាង ភេទ​ប្រុស ​អាយុ​​៣១ឆ្នាំ ​ជា​ឪពុក​មា ​និងម្នាក់​ទៀត​ឈ្មោះ​រ៉ុន ពិសិដ្ឋ ​ភេទ​ប្រុស អាយុ​២៦ឆ្នាំ ជាក្មួយ​រស់​នៅ​ភូមិអូរបេង ​ឃុំមេ.សជ្រៃ ស្រុកស្ទឹង​ត្រង់ ។ ការ​ចាប់​ខ្លួននេះ​គឺ​​ធ្វើឡើង​តាមបញ្ជា​របស់​លោក ​​រៀល ​សុភិន ​ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្តពីបទ​មនុស្សឃាត ។

​លោក​អនុសេនីយ៍ឯក​អ៊ិត ​ដារ៉ា ​អធិការ​នគរ​បាល​​​ស្រុក​ចំការ​លើ​ប្រាប់​ឱ្យ​ដឹង​ថា ​​កាលពី​​​​រសៀល​ថ្ងៃទី២៧ ​មេសា ​ជន​ទាំង​២នាក់​បាន​គ្នា​​ផឹក​ស្រា​​នៅភូមិ​ស្ពឺ​​កើត ឃុំ​ស្ពឺ ស្រុក​ចំការ​លើ ​រហូត​ដល់​ស្រវឹង រួច​បានជិះម៉ូតូ​​C125 ពណ៌​ខ្មៅ១គ្រឿង ​ស៊េរី​២០០៥ ទៅ​ស្វែង​រក​លក់​ឱ្យ​អ្នកភូមិ​តម្លៃ៩០០​ដុល្លារ ។ ​ក្នុង​ពេល​​ជិះ​​ទៅ​ដល់​ផ្ទះ​ឈ្មោះ​ជ្រីន សុខហេង ភេទប្រុស ​អាយុ​៣៩​ឆ្នាំ ​រស់ភូមិ​ស្ពឺកើត ឃុំស្ពឺ ​ស្រុកចំការ​លើ ​​​ដែល​ជា​ជាង​ជួសជុល​ និង​លក់​ម៉ូតូ​​ក៏បានសួរ​នាំរក​​ទិញ​។ ក្រុម​អ្នក​ស្រវឹង​​នេះ​​និយាយ​ថា បើ​លក់ម៉ូតូ​នេះ​ដាច់​នឹង​ទិញ​ម៉ូតូ​គុបរបស់​ជាង​វិញ ។ ពេល​​មើល​ម៉ូតូ​គុប​របស់​​ជាងក៏បង្អាប់​ថា ម៉ូតូ​ស្ងោ​រថ្នាំ​មាន​ន័យ​ថា កោស​ថ្នាំ​ចាស់​បាញ់ថ្នាំ​ថ្មី​​ ហើយ​ជាង​ឈ្មោះ​សុខ ហេង តបវិញ​ថា បើ​ស្ងោ​រថ្នាំ​មែន ​ ខ្លួន​ហ៊ាន​ភ្នាល់ដាក់​លុយ​ ហើយ​ភាគី​​អ្នក​ស្រវឹង​​ក៏​និយាយ​ពីការ​ដាក់​ម៉ូតូ​​តែម្តង ។​​ ដោយ​សារ​តែ​ការ​និយាយ​មិន​ចុះ​សម្រុង​នឹង​គ្នា​នោះ ក៏​មាន​ការប្រកែក​ជាពាក្យ​សម្តី​ទៅវិញទៅ​មកតឹង​សរ​សៃ​ក​ ។ មុន​ពេល​​ភាគីស្រវឹង​​ចេញ​ទៅ​​បាន​​ព្រលយ​​ពាក្យថា ​«បន្តិច​​ទៀត​ងាប់ហើយ» ​រួច​ជិះម៉ូតូ​ចេញ​ទៅ​បាត់ ។

តាម​ប្រភព​ព័ត៌​មាន​​ថា បន្ទាប់​ពីការ​ទាស់គ្នា​​ផុត​រលត់​​ទៅ ​ខណៈ​ពេល​ជាងម៉ូតូកំពុង​អោន​ឈ្ងោក​ធ្វើម៉ូតូជា​ធម្ម​តា​នៅផ្ទះរបស់​ខ្លួន​នា​ម៉ោង​​ជិត​៦ល្ងាច ស្រាប់តែ​ភាគី​​ស្រវឹង​ពីថ្ងៃ​​ជិះ​ម៉ូតូ​ទៅ​ដល់​​មុខផ្ទះ​កាន់កាំ​បិត​កកុក​កាប់​​ទាំង​កម្រោល​ចំនួន​៣​កាំបិត ​បណ្តាល​ឱ្យ​រងរបួស​​ធ្ងន់​ធ្ងរ​ ហើយ​ត្រូវ​​សាច់​ញាតិ​ដឹកតាម​រថយន្ត​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យកាល់​ម៉ែតនារាជ​ធានីភ្នំពេញ ។ រហូត​ដល់ម៉ោង​១​រំលងអធ្រាត្រ​​ឈានចូល​​ថ្ងៃទី២៨ ​មេសា ​អ្នក​រងគ្រោះ​​បានស្លាប់​ ។

លោក​អនុសេនីយ៍​​ឯក​អ៊ិត ដារ៉ា អធិការ​នគរ​បាលស្រុកចំការ​លើ​បញ្ជាក់​ថា ក្នុង​ពេល​កើត​ហេតុ​ភ្លាមៗ​នោះ សមត្ថកិច្ចមិន​ទាន់​កំណត់​​ជន​ដៃ​ដល់​បានទេ តែ​ក្រោម​ការ​ស្រាវជ្រាវ​យ៉ាង​យក​ចិត្ត​​ទុកដាក់​របស់កម្លាំង​​ប៉ុស្តិ៍​រដ្ឋ​បាល​​ឃុំស្ពឺ និង​ជំនាញ​ព្រហ្ម​​ទណ្ឌស្រុក ព្រមទាំង​ខេត្ត​​ទើបកំណត់​​ទៅ​លើ​​ជន​២​នាក់​នោះ ហើយ​ឃាត់​ខ្លួន​នៅម៉ោង​៦ល្ងាចថ្ងៃទី៤ ឧសភា ​ឆ្នាំ​២០១១ ​តាមការ​ឯក​ភាព​របស់លោករៀល សុភិន ព្រះ​រាជ​អាជ្ញា​រង​​អម​សាលាដំបូង​ខេត្ត ។ ចំណែក​កាំបិត​កកុក​ដែល​​ជាឧបករណ៍​កាប់​ប្រហារ​អ្នក​រងគ្រោះ​​ត្រូវ​​ជនល្មើស​យកទៅ​បោះចោលបាត់ហើយ ៕