ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​៤​នាក់​​ ខណៈ​កំពុង​កា.ប់​ឆ្ការព្រៃ​សហ​គមន៍ ​ដោយ​​គ្មាន​លិខិតអនុញ្ញាត​(វីដេអូ)

10 ខែ មុន
  • កំពត

អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចោទ​បុរស​៤​នាក់​ពី​បទ​កា.ប់​រាន​ដី​ព្រៃ ​ដោយ​គ្មាន​​​លិខិតអនុញ្ញាត រួច​បញ្ជូន​ឱ្យ​ចៅក្រម​ស៊ើបសួរ​បន្ត​នីតិវិធី ។ ការ​ចោទប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​

ខេត្ត​កែប ៖ អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចោទ​បុរស​៤​នាក់​ពី​បទ​កា.ប់​រាន​ដី​ព្រៃ ​ដោយ​គ្មាន​​​លិខិតអនុញ្ញាត រួច​បញ្ជូន​ឱ្យ​ចៅក្រម​ស៊ើបសួរ​បន្ត​នីតិវិធី ។ ការ​ចោទប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កម្លាំង​នគរបាល​ខេត្ត បាន​ចាប់ខ្លួន​បុរសទាំង​៤​នាក់​ និង​បញ្ជូន​ទៅ​កាន់​​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៣​កន្លង​ទៅ ។

បុរស​ទាំង​៤​នាក់​​ខាងលើ​នេះ មាន​ទីលំនៅ​ក្នុងភូមិ​អូរ​ស្លែង ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត ដែល​មាន ៖ ១-​ឈ្មោះ ឈឹ​ម រុី អាយុ​៤២​ឆ្នាំ ។ ២-​ឈ្មោះ ណា ខុ​ម អាយុ​២៤​ឆ្នាំ ។ ៣-​ឈ្មោះ បេ វ៉ា​ន់ អាយុ​៥៣​ឆ្នាំ ។ ៤-​ឈ្មោះ ខូ​វ ផូង អាយុ​៤៥​ឆ្នាំ ។

បើតាម​អ្នកនាំពាក្យ ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បានឱ្យ​ដឹង​ថា បុរស​ទាំង​៤​នាក់​ដែល​សមត្ថ
កិច្ច​បាន​នាំ​មក​ដល់​សាលាដំបូង ត្រូវ​បាន​អយ្យការ​ចោទប្រកាន់ រួច​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ហើយ។ ហើយ​អ្នក​ទាំង​៤​នាក់ រង​នូវ​ការ​ចោទ​ពី​បទ​កា.ប់​រាន​ដី​ព្រៃ​ដោយ​គ្មាន​លិខិតអនុញ្ញាត ។

សូមរំលឹក​ផងដែរ​​ថា កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៣​កន្លង​ទៅ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​​បុរស​ទាំង​៤​នាក់​ដែល​កំពុង​កា.ប់​ឆ្ការព្រៃ​សហគមន៍ ស្ថិត​​នៅ​ក្នុង​​ភូមិ​ចម្ការ​បី ឃុំ​ពងទឹក ស្រុក​ដំណា​ក់​ចង្អើរ ខេត្ត​កែប ។ នៅ​ពេល​សមត្ថកិច្ច​ស្រុកដំណាក់​ចង្អើរ​ សាកសួរ ពួក​គេ​សារភាព​ថា ត្រូវ
បាន​​ស្ត្រី​ឈ្មោះ សិទ្ធ ច្រ​យ រស់នៅ​រាជធានី​ភ្នំពេញ​ ជួល​ក្នុង​តម្លៃ​១​ហិ​កតា ៣០០​ដុល្លារ ។

សូមរំលឹកបន្តថា បន្ទាប់​ពី​ធ្វើ​កំណត់ហេតុ​រួចរាល់ នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៣ កម្លាំង​នគរបាល​ស្រុក​ដំណាក់​ចង្អើរ បាន​នាំ​យក​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ក្រោយ​ពី​បំពេញ​សំណុំ​បែបបទ​រួចរាល់ នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត ក៏​​បាន​បញ្ជូន​បុរស​ទាំង​៤​នាក់​ទៅ​សាលាដំបូង​ខេត្ត​តែម្តង។

ទោះបីជា​បែប​ណា ការ​ឈាន​ទៅ​អនុវត្ត​វិធានការ​ច្បាប់​​ទៅ​លើ​ស្ត្រី​ដែល​ជា​​អ្នក​ជួល​ខាងលើ​នេះ ​នៅ​មិន​ទាន់​ដឹង​ថា តើ​ត្រូវ​ចាត់ការ​បែប​ណា​នៅឡើយ​ទេ? ។ ប៉ុន្តែ​បើ​អ្នកស៊ីឈ្នួល​កា.ប់​បំផ្លាញ​មានទោស​​ហើយ​នោះ អ្នកជួល​ក៏​មានទោស​ដូច​គ្នា​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ