ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដី​ផ្នូរ​ស.ព​រវាង​បងថ្លៃ​ និង​ប្អូនថ្លៃ

10 ខែ មុន
  • កំពត

អាជ្ញាធរ​ស្រុក​កំពង់ត្រាច ដឹកនាំ​ដោយ​លោក ឡោ សុ​ខន អភិបាលរង​ស្រុក បាន​ចុះ​មក​ពិនិត្យ ​និង​វាស់វែង​ដី​ប​ញ្ជុះ​ស.ព​ចំនួន​៦ នៅ​ក្នុង​​ភូមិ​បឹង​ធំ ឃុំ​អង្គ​សូរ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត ដោយ​មាន​ភាគី

ខេត្តកំពត ៖ អាជ្ញាធរ​ស្រុក​កំពង់ត្រាច ដឹកនាំ​ដោយ​លោក ឡោ សុ​ខន អភិបាលរង​ស្រុក កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៣ បាន​ចុះ​មក​ពិនិត្យ ​និង​វាស់វែង​ដី​ប​ញ្ជុះ​ស.ព​ចំនួន​៦ នៅ​ក្នុង​​ភូមិ​បឹង​ធំ ឃុំ​អង្គ​សូរ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត ដោយ​មាន​ភាគី​ជម្លោះ​ទាំង​សងខាង​ចូលរួម​​មាន ​ភាគី​បងថ្លៃ និង​ប្អូនថ្លៃ រួម​ទាំង​មន្ត្រី​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ស្រុក ជា​អ្នក​វាស់វែង​ផង​ដែរ ។

លោក ឡោ សុ​ខន អភិបាលរង​ស្រុក​កំពង់ត្រាច បាន​មាន​ប្រសាសន៍​ថា ជម្លោះ​រឿង​ដី​ប​ញ្ជុះ​ស.ព​នេះ ដើមបណ្ដឹង​ឈ្មោះ លី យោង ភេទ​ស្រី អាយុ​៧៦​ឆ្នាំ នៅ​ភូមិ​បឹង​ធំ រួម​ទាំង​ស្ត្រី​ម្នាក់​ទៀត​ត្រូវជា​ប្អូនស្រី​ឈ្មោះ លី យិ អាយុ​៦៤​ឆ្នាំ ។ ឯ​ភាគី​ចុងចោទ​ឈ្មោះ អ៊ុ​ក ណា​រិ​ន ត្រូវជា​ប្អូនថ្លៃ​ស្រី ជា​ប្រពន្ធ​ប្អូនប្រុស​ឈ្មោះ លី ផុង បាន​ស្លា.ប់​ទៅ​ហើយ ។ ប៉ុន្តែ​ដី​កេរ​មរតក​ដូនតា​ពី​ដើម​មាន​បងស្រី លី យោង និង​លី យិ បានឱ្យ​ប្អូនប្រុស​ឈ្មោះ លី ផុង ដែល​បាន​ស្លា.ប់​ទៅ​ហើយ​នោះ​ធ្វើ​ប្លង់ ។

ដោយឡែក​ដី​ប​ញ្ជុះ​ស.ព​ដូនតា​ត្រូវ​បាន​អ្នកកាន់កា.ប់​ប្លង់​ជា​ប្អូន​សាច់ថ្លៃ បាន​លក់​ខ្លះ​ និង​ផ្នូរ​ស.ព​ខ្លះ​ទៀត មិន​ទាន់​បាន​ឈូស​ឆាយ​នៅឡើយ​ទេ ។ តែ​ត្រូវ​បាន​មន្ត្រី​មូលដ្ឋាន​រួម​ទាំង​មន្ត្រី​សាលាស្រុក​កំពង់ត្រាច បាន​ជួល​គ្រឿងចក្រ​វា.យ​ព្រៃ​លើ​ដី​មាន​ទំនាស់​ដែល​បាន​ឆ្លើយ​ដាក់​គ្នា ។

លោក​អភិបាលរង​ស្រុក​កំពង់ត្រាច​មាន​ប្រសាសន៍​ថា ជម្លោះ​ដី​មាន​ប្លង់ និង​ដី​អត់​ប្លង់​បញ្ចុះស.ព​នេះ បងថ្លៃ​ស្រី ​និង​ប្អូនស្រី​សាច់ថ្លៃ​ ជា​អ្នកកាន់កា.ប់​ប្លង់ បាន​ដោះស្រាយ​ចំនួន​បី​ដង​មក​ហើយ​ៗ​សំណុំរឿង​នេះ ក៏​បាន​ទៅ​ដល់​ឯកឧត្តម​អភិបាលខេត្ត​ហើយ​ដែរ ។

ប៉ុន្តែ​ឯកឧត្តម​អភិបាលខេត្ត​បានឱ្យ​ខាង​​ស្រុក​ចុះ​មក​រក្សា​ការពារ​ដី​ផ្នូរ​ស.ព​ទាំង​៦​ដែល​នៅ​លើ​ដី​មាន​ទំនាស់​នេះ​ កុំឱ្យ​មានការ​ប៉ះពាល់ និង​ផ្នូរ​ស.ព​នីមួយ​ៗ​ទុក​ដី​ជុំវិញ​ផ្នូរ​ទំហំ​១០​ម៉ែត្រ​៤​ជ្រុង ព្រោះ​ស្ត្រី​ជា​ប្អូនថ្លៃ​ឈ្មោះ អ៊ុ​ក ណា​រិ​ន មិន​ព្រម​ចែក​​ដី​ទៅ​ឱ្យ​បងថ្លៃ​ឈ្មោះ លី យោង តាម​ការ​ណែនាំ​របស់​ឯកឧត្តម​អភិបាល​ខេត្តកំពត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ