ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​នាក់​រង​ការ​ចោទ​ពី​បទ​កា.ប់​ដី​ព្រៃ ខណៈ​គាត់​ថា ស្ត្រី​ម្នាក់​នៅ​ភ្នំពេញ​ជួល​តម្លៃ​១​ហិ​កតា​៣០០​ដុល្លារ

10 ខែ មុន
  • កែប

ខេត្តកែប ៖ តំណាងអយ្យការ​អម​សាលាដំបូង​ខេត្ត​កែប ​បាន​ធ្វើការចោ​ទ​ប្រកាន់បុរស​៤​នាក់ ​ពី​បទ​កាប់​រាន​ដី​ព្រៃ​ដោយ​គ្មាន​លិខិតអនុញ្ញាត រួច​បញ្ជូន​ឱ្យ​ចៅក្រម​ស៊ើបសួរ​បន្ត​នីតិវិធី​ ។ ការ​ចោទប្រកាន់​នេះ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​កម្លាំង​នគរបាល​ខេត្ត​កែប​បញ្ជូន​ដល់​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា…

ខេត្តកែប ៖ តំណាងអយ្យការ​អម​សាលាដំបូង​ខេត្ត​កែប ​បាន​ធ្វើការចោ​ទ​ប្រកាន់បុរស​៤​នាក់ ​ពី​បទ​កាប់​រាន​ដី​ព្រៃ​ដោយ​គ្មាន​លិខិតអនុញ្ញាត រួច​បញ្ជូន​ឱ្យ​ចៅក្រម​ស៊ើបសួរ​បន្ត​នីតិវិធី​ ។ ការ​ចោទប្រកាន់​នេះ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​កម្លាំង​នគរបាល​ខេត្ត​កែប​បញ្ជូន​ដល់​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៣ ​។

​បុរសទាំង៤នាក់ ​រួម​មាន ១​-ឈ្មោះ ឈឹ​ម រ៉ី អាយុ ៤២​ឆ្នាំ​, ២-ឈ្មោះ ណា ខុ​ម អាយុ ២៤​ឆ្នាំ​, ៣-ឈ្មោះ បេ
វ៉ា​ន់ អាយុ៥៣​ឆ្នាំ​, ៤-ឈ្មោះ ខូ​វ ផូង អាយុ៤៥​ឆ្នាំ ​។ ទាំង​៤​នាក់ ​មាន​ទីលំនៅ​ភូមិ​អូរ​ស្លែង ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត​ ។

អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កែប ​បាន​ប្រាប់​ឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​៩ ខែមិថុនា​នេះ​ថា បុរស​៤​នាក់​ដែល​សមត្ថកិច្ច​បាន​នាំ​មក​ដល់​សាលាដំបូង​ ត្រូវ​អយ្យការ​ចោទប្រកាន់ រួច​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ហើយ​ ។ អ្នក​ទាំង​៤នាក់ បាន​​ទទួល​រង​នូវ​ការ​ចោទ​ពី​បទ​កាប់​រាន​ដី​ព្រៃ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ ។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​បុរស​៤​នាក់ ​ដែល​កំពុង​កាប់​ឆ្ការព្រៃ​សហគមន៍​នៅ​ចំណុច​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ​។ ពេល​សមត្ថកិច្ច​ស្រុក​ដំណាក់​ចង្អើរ​សាកសួរ ជនសង្ស័យ​ទាំងនោះ​បាន​សារភាព​ថា ​ពួក​ខ្លួន​ត្រូវ​ស្ត្រី​ឈ្មោះ សិទ្ធ ច្រ​យ រស់នៅ​រាជធានី​ភ្នំពេញ​ «ជួល​ក្នុង​តម្លៃ​១​ហិ​កតា​៣០០​ដុល្លារ»​។

បន្ទាប់​ពី​ធ្វើ​កំណត់ហេតុ​រួចរាល់ នៅ​ថ្ងៃ​ទី​៨ ខែមិថុនា កម្លាំង​អធិការដ្ឋាន​ស្រុក​ដំណាក់​ចង្អើរ​ក៏​នាំ​យក​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​ខេត្ត​កែប​ដើម្បី​ចាត់ការ​បន្ត​។ លុះ​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ក្រោយ​បំពេញ​សំណុំ​បែបបទ​រួចរាល់ នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​កែប​ក៏​បញ្ជូន​បុរស​សង្ស័យ​ទាំង​៤​នាក់​មក​កាន់​សាលាដំបូង​អនុវត្ត​នីតិវិធី​តែ​ម្តង​ ។

អត្ថបទសរសេរ ដោយ