ទីបំផុត កុមារ៤នាក់ដែលបានរួចផុតជីវិតពីហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចនៅព្រៃអាម៉ាហ្សូននៃប្រទេសកូឡុំប៊ីកាលពីជាង៥សប្ដាហ៍មុននោះ ត្រូវគេរកឃើញកាលពីម្សិលមិញ។ ពួកគេនៅរស់ និងមានសុខភាពល្អជាធម្មតា បន្ទាប់ពីនាំគ្នាដើរត្រាច់ចរឥតទិសដៅពិតប្រាកដនៅក្នុងព្រៃដ៏ធំល្វឹងល្វើយ។ ខាងលើនេះជាការបញ្ជាក់ច្បាស់ៗពីលោកប៉េត្រូ (Petro) ប្រធានាធិបតីកូឡុំប៊ី។ លោកបញ្ជាក់ថាលើកនេះគឺច្បាស់ហើយ។ ពិតជារកឃើញកុមារទាំង៤នៅរស់រានមានជីវិតយ៉ាងពិតប្រាកដ ព្រោះក្រុមអ្នកជួយសង្គ្រោះ និងទាហានកូឡុំប៊ីដែលជាអ្នកតាមស្វែងរកពួកគេ បានថតរូបជុំគ្នាជាមួយកុមារទាំង៤។

លោកប៉េត្រូថ្លែងថា «នេះគឺជាព្រឹត្តិការណ៍ដ៏សប្បាយរីករាយមួយសម្រាប់ប្រទេសជាតិរបស់យើង! កុមារទាំង៤នាក់ដែលបានដើរដាច់សង្វែងរយៈពេលសែសិបថ្ងៃនៅក្នុងព្រៃអាម៉ាហ្សូន នៃទឹកដីកូឡុំប៊ី ត្រូវបានរកឃើញនៅរស់ទាំងអស់គ្នា»។ លោកបង្ហោះសារនៅលើបណ្ដាញទ្វីតថឺ ដោយមានភ្ជាប់រូបថតកុមារទាំងនោះថតរូបជុំគ្នាជាមួយក្រុមអ្នកជួយសង្គ្រោះ។
ក្រុមអ្នកជួយសង្គ្រោះដែលរកឃើញកុមារទាំង៤នៅក្នុងព្រៃអាម៉ាហ្សូនពួកគេមានរាងកាយស្គមស្គាំងយ៉ាងខ្លាំងដោយសារខ្វះខាតចំណីអាហារច្រើនថ្ងៃ។ គ្រូពេទ្យកំពុងពិនិត្យសុខភាព និងត្រៀមចេញវេជ្ជបញ្ជាថាត្រូវប្រើប្រាស់ថ្នាំពេទ្យ ឬព្យាបាលរបៀបណាដើម្បីស្ដារសម្បទារបស់ពួកគេឡើងវិញ។ នៅក្នុងចំណោមពួកគេទាំងនោះ, ម្នាក់អាយុ១៣ឆ្នាំ, ម្នាក់អាយុ៩ឆ្នាំ, ម្នាក់អាយុ៤ឆ្នាំ និងម្នាក់ទៀតជាទារកអាយុ១១ខែ។ ពួកគេត្រូវរស់នៅតែលតោលនៅក្នុងព្រៃអាម៉ាហ្សូនក្រោយហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូច ដែលបានសម្លាប់មនុស្សពេញវ័យទាំងអស់។
ខ្មោ.ចយន្តហោះខ្នាតតូចដែលបានធ្លា.ក់នៅក្នុងព្រៃអាម៉ាហ្សូន និងបានសម្លា.ប់មនុស្សពេញវ័យអស់រលីង, នៅសល់តែកុមារទាំង៤។ នេះជារឿងគួរឱ្យចម្លែកបំផុត។បន្ទាប់ពីអាជ្ញាធរចុះទៅដល់កន្លែងយន្តហោះធ្លាក់, គេដឹងថាកុមារ៤នាក់នៅរស់រានមានជីវិត។ គ្រាន់តែថាពួកគេបានចាកចេញពីកន្លែងធ្លាក់យន្តហោះមិនដឹងតាំងពីពេលណាទេ។ ក្រោយមក, រដ្ឋាភិបាលកូឡុំប៊ីបានប្រើប្រាស់កម្លាំងយោធាជាង១រយនាក់ រួមជាមួយមធ្យោបាយជាច្រើនទៀត មានតាំងពីទូកល្បាតតាមដងទន្លេអាម៉ាហ្សូន, ឧទ្ធម្ភាគចក្រសម្រាប់ជិះឃ្លាំមើលពីលើអាកាស, និងសត្វសុនខដែលអាចហិតក្លិនមនុស្សបានចម្ងាយម្ភៃគីឡូម៉ែត្រ។

តាំងពីដំបូងដៃ, ក្រុមអ្នកជួយសង្គ្រោះដឹងថាកុមារទាំងនេះនៅរស់ ព្រោះគេរកឃើញទីជម្រកដែលកុមារទាំងនោះសាងសង់នៅក្នុងព្រៃ។ ក្រៅពីនេះ គេរកឃើញផ្លែឈើដែលពួកគេញ៉ាំសល់, ដបទឹកសម្រាប់ទារក, កន្ត្រៃ និងដានជើងរបស់ពួកគេ។ គ្រួសាររបស់ពួកគេប្រាប់ថាកុមារដែលមានអាយុ១៣ឆ្នាំនោះធ្លាប់មានបទពិសោធខាងដើរព្រៃ។ ការស្វែងរកនេះហាក់ដូចជាមានសង្ឃឹមបន្តិច និងឥតសង្ឃឹមបន្តិច ព្រោះកន្លងផុតទៅជាច្រើនសប្ដាហ៍ហាក់ដូចជាគ្មានតម្រុយថ្មីទាល់តែសោះ។
របស់របរមួយចំនួនដែលកុមារទាំង៤បានបន្សល់ទុកតាមផ្លូវធ្វើដំណើររបស់ពួកគេ ដែលក្រុមអ្នកជួយសង្គ្រោះបានរកឃើញ។ របស់ទាំងនេះមានដូចជា៖ កូនដបទឹកសម្រាប់កូនង៉ែត, កន្ត្រៃ និងប្រដាប់ចង់សក់ និងផ្លែឈើដែលពួកគេញ៉ាំសល់។ក្រសួងការពារជាតិកូឡុំប៊ីសរសេរនៅលើទ្វីតថឺថា «យើងប្ដេជ្ញាថាត្រូវតែតាមស្វែងរកពួកគេ រហូតដល់អព្ភូតហេតុដ៏អស្ចារ្យនេះកើតឡើងដូចការរំពឹងទុកមែន»។ នៅចំពោះមុខអ្នកកាសែតជាច្រើនរូប, ប្រធានាធិបតីកូឡុំប៊ី លោកប៉េត្រូ ថ្លែងថាកុមារទាំងនេះនឹងទទួលបានការពិនិត្យសុខភាពយ៉ាងហ្មត់ចត់។ នៅថ្ងៃសៅរ៍នេះ, លោកនឹងធ្វើដំណើរទៅសួរសុខទុក្ខពួកគេ។
ប្រធានាធិបតីកូឡុំប៊ី លោកប៉េត្រូវលោកថ្លែងថាអ្វីដែលសំខាន់នោះគឺពួកគេបានធ្វើដំណើរចច្រប់នៅក្នុងព្រៃ ឥតទិសដៅពិតប្រាកដ អស់រយៈពេលសែសិបថ្ងៃមកហើយ។ ដូចនេះ សុខភាពរបស់ពួកគេចុះខ្សោយខ្លាំងណាស់។ ពួកគេពិតជាហត់នឿយផ្លូវចិត្តក៏ខ្លាំងសម្បើមណាស់ដែរ។ យើងក៏ត្រូវតែពិនិត្យមើលសុខភាពផ្លូវចិត្តរបស់ពួកគេថែមទៀត។ លោកប៉េត្រូវចាត់ទុកថាការធ្វើដំណើរត្រាច់ចរនៅក្នុងព្រៃអាម៉ាហ្សូនរយៈពេលសែបសិបថ្ងៃរបស់កុមារទាំង៤នាក់ជា «ព្រឹត្តិការណ៍ដ៏សំខាន់១នៃការតស៊ូរបស់មនុស្សជាតិដើម្បីការរស់រានមានជីវិត។ ពួកគេជាកុមារដែលរស់នៅដោយសុខសន្តិភាព និងជាកុមាររបស់ប្រទេសកូឡុំប៊ីយ៉ាងពិតប្រាកដ»៕
ប្រភព៖ ទូរទស្សន៍ CNN
https://edition.cnn.com/2023/06/09/americas/colombia-children-amazon-found-intl-latam/index.html
អត្ថបទដែលទាក់ទង
អព្ភូតហេតុចម្លែកនៅព្រៃអាម៉ាហ្សូន៖ ធ្លាក់យន្តហោះស្លា.ប់មនុស្សចាស់អស់រលីង, នៅរស់កុមារ៤នាក់

ព្រៃអាម៉ាហ្សូនដ៏ខៀវស្រងាត់មើលពីលើអាកាស
ប្រធានាធិបតីកូឡុំប៊ី លោកប៉េត្រូ (Petro)
ក្រុមអ្នកជួយសង្គ្រោះដែលបានរកឃើញកុមារទាំង៤នាក់នៅរស់រានមានជីវិត
ចែករំលែកព័តមាននេះ