ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man Utd បំបាក់ Schalke 4-1​ ជាការព្រមាន​Barcelona នៅថ្ងៃទី28 ឧសភា វគ្គផ្តាច់ព្រ័ត្រ

14 ឆ្នាំ មុន

ភាព​មន្ទិល​សង្ស័យ​ថា តើ​ក្រុម Man Utd ឬ Schalke ជា​អ្នក​បាន​ឡើង​ទៅ​​លេង​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ ត្រូវ​បាន​បញ្ចប់​​​ហើយ​កាល​ពី​​​រាត្រី​ថ្ងៃ​ព្រសហ្បតិ៍ កន្លង​ទៅ​នៅ​ពេល​ដែល​ក្រុម​បិសាច​ក្រហម Man Utd នៅ​តែ​បន្ត​រក​បាន​ជ័យ​ជម្នះ 4-1 ទៅ​លើ Schalke បន្ថែម​ទៀត​ក្នុង​ពហុ​កីឡ​ដ្ឋាន Old Trafford ធ្វើ​ឱ្យ​គ្រាប់​បាល់​សរុប​ទាំង​២​​ជើង Man Utd បាន​យក​ឈ្នះ Schalke 6-1។
ជ័យ​ជម្នះ​ដ៏​ត្រចះ​ត្រចង់​នេះ​បាន​បើក​ផ្លូវ​ឱ្យ​ក្រុម Man Utd

ភាព​មន្ទិល​សង្ស័យ​ថា តើ​ក្រុម Man Utd ឬ Schalke ជា​អ្នក​បាន​ឡើង​ទៅ​​លេង​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ ត្រូវ​បាន​បញ្ចប់​​​ហើយ​កាល​ពី​​​រាត្រី​ថ្ងៃ​ព្រសហ្បតិ៍ កន្លង​ទៅ​នៅ​ពេល​ដែល​ក្រុម​បិសាច​ក្រហម Man Utd នៅ​តែ​បន្ត​រក​បាន​ជ័យ​ជម្នះ 4-1 ទៅ​លើ Schalke បន្ថែម​ទៀត​ក្នុង​ពហុ​កីឡ​ដ្ឋាន Old Trafford ធ្វើ​ឱ្យ​គ្រាប់​បាល់​សរុប​ទាំង​២​​ជើង Man Utd បាន​យក​ឈ្នះ Schalke 6-1។
ជ័យ​ជម្នះ​ដ៏​ត្រចះ​ត្រចង់​នេះ​បាន​បើក​ផ្លូវ​ឱ្យ​ក្រុម Man Utd ធ្វើ​ដំណើរ​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ត្រូវ​ជួប​ជា​មួយ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona នៅ​ថ្ងៃ​ទី​២៨ ឧសភា ​ក្នុង​ពហុ​កីឡ​ដ្ឋាន​ Wem​bley របស់​អង់​គ្លេស។ នេះ​គឺ​ជា​ការ​ធ្វើ​ដំណើរ​ឡើង​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​លើក​ទី​៥ របស់​ក្រុម​បិសាច​ក្រហម Man Utd។ ការ​ឡើង​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​​៤​លើក​កន្លង​មក Man Utd ធ្លាប់​បាន​លើក​ពាន​​រង្វាន់​ចំនួន​៣​លើក គឺ​ឆ្នាំ​១៩៦៨ បំបាក់ Benfica 4-1 ក្នុង​ពហុ​កីឡ​ដ្ឋាន Wembley (អង់​គ្លេស), ឆ្នាំ​១៩៩៩ យក​ឈ្នះ Bayern 2-1 ក្នុង​ពហុ​កីឡ​ដ្ឋាន Camp Nou (អេស្ប៉ាញ) និង​ឆ្នាំ​២០០៨ គេ​បាន​យក​ឈ្នះ Chelsea ដោយ​លទ្ធ​ផល 5-4 ​ក្នុង​ការ​ទាត់​បាល់​ប៉េណាល់ទី។ ដោយ​ឡែក​ឆ្នាំ​២០០៩ Man Utd ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ក្រោយ​ពី​ចាញ់ Barcelona 2-0 ក្នុង​​ពហុ​កីឡ​ដ្ឋាន Stadio Olimpico (អុីតាលី)។
នៅ​ក្នុង​ដំណើរ​​​ប្រកួត​​ ក្លឹប Man Utd បាន​នាំ​មុខ Schalke ដោយ​លទ្ធ​ផល​ 2-0 បណ្តោះ​អាសន្ន​ ដោយ​កីឡា​ករ Valencia ស៊ុត​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់ នៅ​នាទី​ទី២៦ និង​កីឡា​ករ Gibson រក​គ្រាប់​បាល់​បន្ថែម​បាន​១​គ្រាប់​ទៀត​នៅ​នាទី​ទី៣១។ ៤​នាទី​ក្រោយ​មក​ Schalke បើក​ការ​វាយ​បក​យ៉ាង​ខ្លាំង ហើយ​ជា​លទ្ធ​ផល​នៅ​ក្នុង​នាទី​ទី៣៥ កីឡា​ករ Jurado ស៊ុត​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់​សង​វិញ។ ១០​នាទី​ជា​បន្ត​ទៀត ក្រុម​ទាំង​២​មិន​មាន​ឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​ដូច​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត​តង់​ទី១ Man Utd នៅ​តែ​រក្សា​ការ​នាំ​មុខ Schalke 2-1។
ចូល​មក​ដល់​តង់​ទី២ ទោះ​បី​ក្រុម Schalke មាន​ប្រៀប​ជាង​ទាំង​ការ​គ្រប់​គ្រង​បាល់ និង​ឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​ តែ​​មិន​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ ផ្ទុយ​ទៅ​វិញ​ក្លឹប Man Utd រក​គ្រាប់​បន្ថែម​បាន​២​គ្រាប់​ទៀត​ដោយ​កីឡា​ករ Anderson ម្នាក់​ឯង ក្នុង​នាទី​៧២ និង​នាទី​៧៦ ក្រោយ​ពី​មាន​ការ​បញ្ជូន​បាល់​ដ៏​ល្អ​ពី​កីឡា​ករ Berbatov។ ការ​នាំ​មុខ 4-1 របស់​ Man Utd បាន​រក្សា​រហូត​ទៅ​ដល់​បញ្ចប់​ការ​ប្រកួត​៩០​នាទី។ លទ្ធ​ផល​សរុប​ទាំង​២​ជើង ក្លឹប Man Utd បាន​យក​ឈ្នះ Schalke 6-1 មាន​កៅអី​មួយ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១១ ក្នុង​ពហុ​កីឡ​ដ្ឋាន Wembley ទឹក​ដី​អង់​គ្លេស។ តើ​ក្រុម Barce​lona ឬ​ក៏ Man Utd ជា​អ្នក​លើក​ពាន​រង្វាន់​យូហ្វា​ឆេម​ពាន​លីក​ឆ្នាំ​២០១១​នេះ?