បុគ្គលិកធនាគារម្នាក់សរសេរសំបុត្របណ្តាំ រួចបញ្ចប់គ្រប់យ៉ាងលើភ្នំបូកគោ ត្រូវរុករកឃើញនៅរស់
- កំពត
ខេត្តកំពត ៖ អាចចាត់ទុកថាជាលើកដំបូងនៅករណីលោតសម្លា.ប់ខ្លួនពីលើភ្នំបូកគោ ដែល
ខេត្តកំពត ៖ អាចចាត់ទុកថាជាលើកដំបូងនៅករណីលោតសម្លា.ប់ខ្លួនពីលើភ្នំបូកគោ ដែល
ខេត្តកំពត ៖ អាចចាត់ទុកថាជាលើកដំបូងនៅករណីលោតសម្លាប់ខ្លួនពីលើភ្នំបូកគោ ដែលព័ត៌មានបែបនេះល្បីតែនៅសម័យមុន ខណៈកាស៊ីណូលើខ្នងភ្នំបូកគោបើកដំណើរការមុនសម័យសង្គ្រាម ដែលតែងឮថាមានអ្នកដំណើរលោតពីលើភ្នំបូកគោសម្លា.ប់ខ្លួន ព្រោះចាញ់ល្បែ.ងនៅកាស៊ីណូ ។ ប៉ុន្តែអស់ជាច្រើនឆ្នាំកន្លងមក មិនមានព័ត៌មានបែបនោះទេ ។
ជារឿងរ៉ាវលើកទី១យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចនគរបាលក្រុងបូកគោឱ្យដឹងថា កាលពីវេលាម៉ោង១៩និង៥០នាទី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងបូកគោ ដឹកនាំដោយលោកវរសេនីយ៍ត្រី សេង សៅរ៍រ័ត្ន សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងបូកគោ និងសន្តិសុខក្រុមហ៊ុនសុខាអូតែលបូកគោ បានធ្វើការរុករកបុរសម្នាក់ដែលគេដឹងថាបានលោ.តសម្លា.ប់ខ្លួន ដោយលោ.តពីលើផ្ទាំងថ្មនៅចំណុចក្រោយវត្តសំពៅ៥ចុះទៅក្នុងជ្រោះ ។
ប្រភពជឿជាក់បានទម្លាយថា តែការប៉ុនប៉ងធ្វើអត្តឃា.តនេះ មិនបានសម្រេចទេ ដោយសារធ្លាក់ក្នុងកម្ពស់៥០ម៉ែត្រ ក៏បានទើរជាប់លើមែកឈើដែលដុះស្អេកស្កះនៅខាងក្រោម ហើយត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះនៅក្រុងបូកគោធ្វើការរុករកឃើញនៅវេលាម៉ោង២២និង៥០នាទីយប់ថ្ងៃដដែល ។ ពេលរុករកឃើញ ត្រូវបានកម្លាំងសហការជួយសង្គ្រោះឡើងមកខាងលើវិញដោយសុវត្ថិភាព ។ បុរសដែលប៉ងលោ.តសម្លា.ប់ខ្លួននេះឈ្មោះ ចិន សុបិន អាយុ២៣ឆ្នាំ មានមុខរបរជាបុគ្គលិកធនាគារឯកជនមួយ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីការសាកសួរនូវមូលហេតុប៉ងលោ.តសម្លា.ប់ខ្លួននេះ តាមប្រភពថា យុវជនរូបនេះអស់សង្ឃឹមដែលជំងឺរលាកស្រោមខួរក្បាលព្យាបាលមិនជា ទើបសម្រេចចិត្តបែបនេះ ។ មុនការមកលោតប៉ងសម្លា.ប់ខ្លួននេះ គេបានសរសេរសំបុត្របណ្តាំទុកឱ្យឪពុកម្តាយដែរ តែមិនប្រាប់ថាមកលោ.តសម្លា.ប់ខ្លួនពីលើភ្នំបូកគោនេះទេ ។ តែក្រោយពីមានព័ត៌មានលោ.តសម្លា.ប់ខ្លួននេះ ក៏បានដឹងដល់ឪពុកម្តាយក៏នាំគ្នាមករក ។
ដោយការស្នើសុំពីក្រុមគ្រួសារ ក្រុមការងារក៏បានឯកភាពប្រគល់ជូនទៅឈ្មោះ រឹម បុល ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិតាប្រឹម ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ជាកសិករ និងត្រូវជាឪពុកបង្កើតយកកូនទៅថែទាំហើយ ។
បុរសជាឪពុកបានប្រាប់សមត្ថកិច្ចថា មូលហេតុប៉ងលោ.តសម្លា.ប់ខ្លួនដោយសារគេមានជំងឺរលាកស្រោមខួរក្បាលហើយពេលកន្លងមកទើបនឹងព្យាបាលជា ឥឡូវប្រហែលជំងឺនេះរើឡើងវិញហើយមើលទៅទើបវង្វេងស្មារតីរកលោ.តសម្លា.ប់ខ្លួនបែបនេះ ៕
ចែករំលែកព័តមាននេះ