ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ណា​ដាល់​និង​កីឡាករ​យ៉ូកូវិច​ឈាន​ចូល​ជុំ​ទី3​ប្រកួត​តឺន្នី​សកម្ម​វិធី Madrid Open

14 ឆ្នាំ មុន

កីឡាករលំដាប់​ទី​១ពិភពលោក​រ៉ា​ហ្វាអែល​ណា​ដាល់​និង​កីឡាករ​ស៊ែប៊ី​ណូ​វ៉ាក់ យ៉ូ​កូ​វិច​បាន​ឆ្លង​ចូល​​ដល់ជុំ​ទី​៣នៃការប្រកួតតឺន្នីស​Madrid Openយ៉ាង​ងាយ​ស្រួល​បន្ទាប់ពី​បាន​បំ​បាក់​​គូ​ប្រកួត​របស់​ខ្លួន​ក្នុង​ជុំ ​ទី​២កាល​ពី​ថ្ងៃ​ពុធ​ទី​០៤ខែ​ឧសភា​កន្លង​មក​នេះ​។ ការ​ប្រកួត​កម្ម​វិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅទី​លាន​ប្រកួត​ក្រុង​ ម៉ាឌ្រីដប្រ​ទេស​អេស្ប៉ាញ​ ។​
ណាដាល់​បាន​យក​ឈ្នះ​កីឡាករ​ម៉ាកូស បាដា​ទីស​ក្នុង​លទ្ធផល​២សិត​ជាប់​ៗគ្នា​៦-១និង​៦-៣ខណៈ​កីឡាករ​យ៉ូ​កូ​វិច​ បាន​យក​ឈ្នះ​កីឡា​ករ​អាហ្វ្រិក​ខាង​ត្បូង​ឃេវីន អ៊ែន​ដឺសុន​ក្នុង​លទ្ធផល​៦-៣និង​៦-៤ ។​

កីឡាករលំដាប់​ទី​១ពិភពលោក​រ៉ា​ហ្វាអែល​ណា​ដាល់​និង​កីឡាករ​ស៊ែប៊ី​ណូ​វ៉ាក់ យ៉ូ​កូ​វិច​បាន​ឆ្លង​ចូល​​ដល់ជុំ​ទី​៣នៃការប្រកួតតឺន្នីស​Madrid Openយ៉ាង​ងាយ​ស្រួល​បន្ទាប់ពី​បាន​បំ​បាក់​​គូ​ប្រកួត​របស់​ខ្លួន​ក្នុង​ជុំ​ទី​២កាល​ពី​ថ្ងៃ​ពុធ​ទី​០៤ខែ​ឧសភា​កន្លង​មក​នេះ​។ ការ​ប្រកួត​កម្ម​វិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅទី​លាន​ប្រកួត​ក្រុង​ម៉ាឌ្រីដប្រ​ទេស​អេស្ប៉ាញ​ ។​
ណាដាល់​បាន​យក​ឈ្នះ​កីឡាករ​ម៉ាកូស បាដា​ទីស​ក្នុង​លទ្ធផល​២សិត​ជាប់​ៗគ្នា​៦-១និង​៦-៣ខណៈ​កីឡាករ​យ៉ូ​កូ​វិច​បាន​យក​ឈ្នះ​កីឡា​ករ​អាហ្វ្រិក​ខាង​ត្បូង​ឃេវីន អ៊ែន​ដឺសុន​ក្នុង​លទ្ធផល​៦-៣និង​៦-៤ ។​
នៅ​ជុំ​បន្ទាប់​ណា​ដាល់​នឹង​ជួប​ប្រកួត​ជា​មួយ​ម្ចាស់​ជើង​ឯក​ក្រប​ខណ្ឌធំ​US Openឆ្នាំ​២០០៩​ចូ​អាន ម៉ាទីន​ឌែល​ប៉ូ​ត្រូ​ដែល​បាន​ប្រើ​ពេល​៦៤នាទី​យក​ឈ្នះ​កីឡាករ​ក្រូ​អាស៊ី​ម៉ារីន ស៊ីលិច​ក្នុង​លទ្ធផល​៦-៣និង​៦-០ ។​
ណា​ដាល់​បាននិយាយ​ថា​៖«ខ្ញុំ​គិត​ថាគេជា​កីឡាករ​ដែល​អន់​បំ​ផុត​ដែល​ខ្ញុំ​បានជម្រុះ​ចេញ​ពី​កម្ម​វិធី​ទី​២នេះ​»។
ចំណែក​កីឡាករ​ឌែ​ល​ប៉ូ​ត្រូមើល​ទៅ​ហាក់​ដូច​ជា​មិន​ចង់​ជួ​ប​ជា​មួយ​កីឡាករ​ណា​ដាល់​ដែល​ជា​ម្ចាស់​ពាន​ជើង​ឯក​ក្រប​ខណ្ឌFrench Open៥​សម័យ​នោះ​ទេ ។ គេ​បាននិយាយ​ថា​៖«ទី​នេះ​ជា​ផ្ទះ​របស់​គេ​(ណា​ដាល់)​ ដូច្នេះ​ការ​ប្រកួត​របស់​គេ​ពិត​ជា​បាន​ល្អ​ខ្លាំង​ណាស់​។ រយៈ​ពេល​២ឆ្នាំ​មក​នេះ​ ណា​ដាល់​តែង​តែ​ឈ្នះ​ស្ទើរ​គ្រប់​ការ​ប្រកួត​។កាល​ពី​ជុំ​ទី​១កីឡាករ​អាហ្សង់​ទីន​រូបនេះ​បាន​ជម្នះ​នូវ​ការ​ឈឺ​ចាប់​ត្រ​គាក​របស់​ខ្លួន​ប្រកួត​ទាល់​តែ​ឈ្នះ​កីឡាករ​រុស្ស៊ី​មីកហេល យូស្នី​ក្នុង​លទ្ធផល​៦-១,៣-៦និង​៦-៣។ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​​ឌែល​ប៉ូ​ត្រូបាន​និយាយនៅ​ពេល​នោះ​​ថា​៖«ខ្ញុំ​បាន​ឈឺនៅ​ផ្នែ​ក​ត្រ​គាក ​​តែ​ខ្ញុំ​បាន​ព្យាយាម​ប្រកួត​ទាល់​តែ​ចប់​។ ទី​បំ​ផុត​ខ្ញុំ​យក​ឈ្នះ​ទាល់​តែ​បាន​បើ​ទោះ​បី​ជា​រំ​ខាន​ដោយ​ការ​ឈឺ​ចាប់​ក៏​ដោយ​ »។ កីឡាករអាហ្សង់​ទីន​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា គេបាន​ព្យា​យាម​ជម្នះ​រាល់​បញ្ហា​ទាំង​ឡាយ​ ពោល​គឺ​ចាប់​តាំង​ពី​ពេល​ដែល​រូប​គេ​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​នៅ​ប្រទេស​ព័រទុយ​ហ្គាល់​មក​ម៉្លេះ​។ ពិត​ជា​ដូច​ជា​​ការ​គ្រោង​ទុក​មែន​ បន្ទាប់​ពី​​ឌែល​ប៉ូ​ត្រូ​ឈ្នះ​​​កីឡាករ​ក្រូ​អាស៊ី​ម៉ារីន ស៊ីលិច​ គេ​ពិត​ជា​អាច​ទៅ​ជួប​ជា​មួយ​កំពូល​កីឡាករ​រ៉ា​ហ្វា​អែល ណា​ដាល់​ ។​ ឌែល​ប៉ូ​ត្រូ​បាន​បន្ថែម​ថា​៖«ដំបូង​ខ្ញុំ​ត្រូវ​ប្រកួត​ជា​មួយ​ម៉ារីន ស៊ី​លិច​។ សង្ឃឹម​ថា​ខ្ញុំ​នឹង​អាច​យក​ឈ្នះ​គេ​បាន»។ ​
កីឡាករ​បារាំង​ហ្សូ​វីល​ហ្វ្រ៊ី ហ្សុង​ហ្គា​ក៏​បាន​ទទួល​នូវ​ក្តី​រីក​រាយ​ផងដែ​រ​បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ឆ្លង​ផុតជុំ​ទី​១។ ហ្សុង​ហ្គា​បាន​យក​ឈ្នះ​កីឡាករ​អេស្ប៉ាញ​៦-៤និង​៦-២ ។​ កីឡាករ​អេស្ប៉ាញ​ដេវីដ ហ្វេរ័រ​ក៏​បាន​ឈាន​ចូល​ដល់ជុំ​ទី​៣ផងដែរ​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ​បារាំង​អេឌ្រាន ម៉ង់ណា​រីណូ​ក្នុង​លទ្ធផល​៧-៥,០-៦និង​៦-០ ។
ឯកីឡាករ​យ៉ូ​កូ​វិច​នៅ​ជុំ​បន្ទាប់​គេនឹង​ជួប​ជា​មួយ​កីឡាករ​អេស្ប៉ាញ​ហ្គិលឡេម៉ូ​ ហ្គាស្យ៉ាឡូ​ប៉េស​។ សូម​បញ្ជាក់​ថា​កីឡាករ​ឡូ​ប៉េស​នៅ​ក្នុង​ការ​ជួប​គ្នា​ចំនួន​៤លើក​រួច​មក​ហើយ​ជា​មួយ​យ៉ូ​កូ​វិច​ គឺ​គេពុំ​ទាន់​អាច​យក​ឈ្នះ​បាន​ម្តង​នៅ​ឡើយ​ទេ។ យ៉ូ​កូ​វិច​បាននិយាយ​ថា​៖«វា​ជា​ការ​ពិត​ដែល​ថា​ការ​ប្រកួត​របស់​ខ្ញុំ​ល្អ​ខ្លាំង​ណាស់​ ហើយ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ចំពោះ​លទ្ធផល​នេះ​»។
កីឡាករ​តូ​ម៉ាស់ បឺឌីនិង​កីឡាករ​រ៉ូ​ប៊ីន សូ​​ដឺលីង​ក៏​បាន​ឆ្លង​ផុត​ជុំ​ទី​២នោះ​ដែរ ។​
ចំណែក​លទ្ធផល​នៃ​ការ​ប្រកួតឯកត្តជន​ផ្នែក​នារី​វិញ​​​នាង​សាម៉ាន់ថា ស្តូ​សួ​ក៏​បាន​ឈាន​ចូល​ដល់​ជុំ​ទី​៣ផងដែរ​។​កីឡាការិនី​អូស្ត្រាលី​រូបនេះ​បាន​ឆ្លង​ផុតជុំ​ទី​២បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​ស្លូ​វ៉ាគី​ដានៀល​ឡា ហ៊ែន​ទូ​ឆូ​វ៉ា​ក្នុង​លទ្ធផល​៧-៦និង​៧-៥ ។ សូម​បញ្ជាក់​ថា​កាល​ពី​ខែ​មុន​នាង​ស្តូ​សួ​ក៏​ធ្លាប់​បាន​យក​ឈ្នះ​នាង​ហ៊ែន​ទូ​ឆូ​វ៉ា​ម្តង​រួច​មក​ហើយ​ដែរ ។​
នាង​បាននិយាយ​ថា​៖«ខ្ញុំ​បាន​ប្រឹង​ប្រែង​ប្រកួត​យ៉ាង​អស់​ពី​សមត្ថភាព ​ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ទទួល​បាន​ផល​ជា​ផ្លែផ្កា​ល្អ​បែបនេះ​»។
កីឡាការិនី​អុីតាលី​ហ្វ្រង់​សេស្កា ស្គៀ​វ៉ូន​ក៏​បាន​ឆ្លង​ផុតជុំ​ទី​២ដែរ​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡា​កា​រិនី​មិត្ត​រួម​ជាតិ​ខ្លួន​សារ៉ា អេរ៉ានី​ក្នុង​លទ្ធផល​៦-០​,២-៦​និង​៦-៣។ នាងលីណា​បាន​យក​ឈ្នះ​នាង​អុី​វេតា បេណេសូ​វ៉ា​ក្នុង​លទ្ធផល​៦-១និង​៦-៤ ៕