ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ មួយជីវិតនេះខ្ញុំមិនស្គាល់ខារ៉ាអូខេ (KTV) និងការសប្បាយក្នុងភាពជាយុវវ័យនោះទេ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ជា​សាធារណៈការ​មួយ​ជីវិត​សម្តេច មក​ដល់​ពេល​នេះ​ចប់​ហើយ គឺ​មិន​ដែល​ស្គាល់​ទេ អា​ខារ៉ាអូខេ និង​សប្បាយ​ជា​យុវ​វ័យ​នោះ​ទេ…

ខេត្តកំពង់ឆ្នាំង ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ជា​សាធារណៈការ​មួយ​ជីវិត​សម្តេច មក​ដល់​ពេល​នេះ​ចប់​ហើយ គឺ​មិន​ដែល​ស្គាល់​ទេ អា​ខារ៉ាអូខេ និង​សប្បាយ​ជា​យុវ​វ័យ​នោះ​ទេ ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្ពុជា​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា​៖«​មួយ​ជាតិ​នេះ​ចប់​ហើយ ចប់​ត្រង់​ថា មិន​បាន​ស្គាល់​អ្វី​ទៅ​រសជាតិ​នៃ​ការ​សប្បាយ​ក្នុង​ភាព​យុវ​វ័យ​នោះ​ទេ​! វា​អត់​ដែល​មាន​ទេ​ក្មួយ​អើយ កាលពី​កុមារភាព ជា​កូនសិស្សលោក «…» អ្នក​ណា​ដេក​យូរ គឺ​ច្បាស់​ណាស់​ត្រូវ​រំពា​.​ត់​លោក​ហើយ លោក សុទ្ធ​មាន​រំពា​.​ត់​បន្ទះ​រនាប ឬ​ផ្តៅ​ត្រៀម​» ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ស្ថានភាព​បាន​ជំរុញ​ឲ្យ​សម្តេច​ធ្វើការ​តស៊ូ​សង្គ្រាម​ប្រទេស​ជាតិ​រហូត​ដល់​ពិការភ្នែក ។ ហើយ​បន្ទាប់​មក​ទៀត​របប​ប៉ុ​ល ពត បាន​តម្រូវ​ឲ្យ​មាន​ងើបឈរ​ឡើង ដើម្បី​ដឹកនាំ​ការ​តស៊ូ​រំដោះប្រទេស ។ ពេល​រំដោះប្រទេស​បាន​ហើយ​ប្រទេស​នៅ​ក្រ​ណា ស់ ហើយ​មាន​សង្គ្រាម​ផ្ទៃក្នុង​ទៀត អី​ញ្ចឹ​ង​នៅ​បន្ត​ដោះស្រាយ​ទៀត ដែល​កម្រ​ដេក​ស្អាត​ណាស់ ។ ឆ្លងកាត់​មក​ដល់​ពេល​នេះ ពាក់ព័ន្ធ​នឹង​ភាព​សប្បាយ​សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា ៖«​បើ​និយាយ​ពី​ខារ៉ាអូខេ​នេះ​ចប់​ហើយ អត់​ស្គាល់​អា​អ្វី​ទៅ​ហៅ​ថា អា​ខារ៉ាអូខេ ឬ​KTV​នោះ​ទេ គឺ​អត់​ទេ ។ អាហ្នឹង​គេ​ថា សូម​មួយ​ជាតិ​នេះ​កុំ​ឲ្យ​ជួប​ទៅ​ចុះ ទោះបី​ហៅ​ទៅ​«…»​ហើយ​ប្រពន្ធ​ឲ្យ​ទៅ ហើយ​គាត់​អត់​ទៅ​ក៏​មិន​ទៅ​ដែរ ឲ្យ​វា​ចប់​ត្រឹម​ចុះ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា ក៏​មាន​អ្នក​ដែល​ដើរ​តាម​សម្តេច​ក៏​បាន​លួច​ចូល​ខារ៉ាអូខេ​ផង​ដែរ នៅ​ពេល​ចុះ​ទៅ​តាម​បណ្តាល​ខេត្ត​នានា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ