ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោងធ្វើតេស្ត​ប្រព័ន្ធ​បច្ចេក​វិទ្យា Goal-Lineនៅ​ខែ​កក្កដា ​ឆ្នាំ2012

14 ឆ្នាំ មុន

យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន AP ចេញ​ផ្សាយ​ពីទីក្រុង​ស៊ូរិច កាល​ពី​ថ្ងៃ​អង្គារ​ ទី​៣ ខែ​ឧសភា បាន​ឱ្យ​ដឹងថា FIFA បាន​កំណត់​កាល​បរិច្ឆេទ​ខែ​កក្កដា ឆ្នាំ​២០១២ ដើម្បី​អនុ​ម័ត​ទទួល​យក​ប្រព័ន្ធ​បច្ចេក​វិទ្យា Goal-Line ជា​ផ្លូវ​ការ ហើយ​អាច​ដាក់​ឱ្យ​​ប្រើ​ប្រាស់​សាក​ល្បង​មុន​ពេល​ការ​ប្រកួត​បាល់​ទាត់​ពិភព ​លោក​ឆ្នាំ​២០១៤ នៅ​ប្រទេស​ប្រេស៊ីស។

យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន AP ចេញ​ផ្សាយ​ពីទីក្រុង​ស៊ូរិច កាល​ពី​ថ្ងៃ​អង្គារ​ ទី​៣ ខែ​ឧសភា បាន​ឱ្យ​ដឹងថា FIFA បាន​កំណត់​កាល​បរិច្ឆេទ​ខែ​កក្កដា ឆ្នាំ​២០១២ ដើម្បី​អនុ​ម័ត​ទទួល​យក​ប្រព័ន្ធ​បច្ចេក​វិទ្យា Goal-Line ជា​ផ្លូវ​ការ ហើយ​អាច​ដាក់​ឱ្យ​​ប្រើ​ប្រាស់​សាក​ល្បង​មុន​ពេល​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០១៤ នៅ​ប្រទេស​ប្រេស៊ីស។
ក្រុម​ប្រឹក្សា​គ្រប់​គ្រង​បាល់​ទាត់​ពិភព​លោក​បាន​អញ្ជើញ​អ្នក​បច្ចេក​ទេស​ផលិត​ប្រព័ន្ធ Goal-Line ​ដើម្បី​ចូល​រួម​ក្នុង​ដំណើរ​ការ​​ធ្វើ​តេស្ត​បច្ចេក​ទេស​​២​ដំណាក់​កាល​នៅ​​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១១ និង​ខែ​មីនា ឆ្នាំ​២០១២ ដែល​មាន​ការ​ត្រួត​ពិនិត្យ​ដោយ​វិទ្យា​ស្ថាន​ត្រួត​ពិនិត្យ​បច្ចេក​ទេស​ឯក​រាជ្យ​មួយ។
លទ្ធ​ផល​ចុង​ក្រោយ​នៃ​ការ​វាយ​តម្លៃ​​ពី​ប្រព័ន្ធ​នឹង​ត្រូវ​យក​ទៅ​បង្ហាញ​ដល់​ក្រុម​ប្រឹក្សា​សមា​គម​បាល់​ទាត់​អន្តរ​ជាតិ (IFAB) នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​មួយ​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១២។
នៅ​ក្នុង​របាយ​ការណ៍ IFAB បាន​លើក​ឡើង​ថា FIFA បាន​បន្ទន់​ជំហរ​របស់​ខ្លួន​ដោយ​​យល់​ព្រម​ទទួល​យក​សំណើ​សុំ​ឱ្យ​មាន​ការ​បំពាក់​ប្រព័ន្ធ​បច្ចេក​វិទ្យា Goal-Line ដើម្បី​ជួយ​ការ​ងារ​​លោក​អាជ្ញា​កណ្តាល​ក្នុង​ការ​កាត់​ក្តី​ប្រកប​ដោយ​តម្លា​ភាព​នៅ​ពេល​បាល់​ឆ្លង ឬ​មិន​ឆ្លង​គំនូស​ពណ៌ស​។
យោង​ទៅ​តាម​ប្រភព​​ព័ត៌​មាន​ពី​ក្រុម​ប្រឹក្សា​សមា​គម​បាល់​ទាត់​ពិភព​លោក​​បាន​ឱ្យ​ដឹង​​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ​មាន​ប្រព័ន្ធ​បច្ចេក​វិទ្យា Goal-Line ប្រហែល​ជាង​១០​ប្រភេទ​ត្រូវ​បាន​យក​​មក​ធ្វើ​តេស្ត​កាល​ពី​ខែ​មីនា ឆ្នាំ​២០១១ ប៉ុន្តែ​គ្មាន​ប្រព័ន្ធ Goal-Line ណា​មួយ​មាន​កម្រិត​ស្តង់​ដា​ដែល​អាច​ទទួល​យក​បាន​នោះ​ទេ។
ក្រុម​ប្រឹក្សា​សមា​គម​បាល់​ទាត់​ពិភព​លោក​បាន​បន្ត​ទៀត​ថា ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ដែល​មាន​បំណង​ដេញ​ថ្លៃ​ធ្វើ​​ប្រព័ន្ធ​នេះ​ត្រូវ​ជម្រាប​ជូន​ដំណឹង​ទៅ​ FIFA នៅ​ខែ​ក្រោយ។
គួរ​រំលឹក​ដែរ​ថា ប្រព័ន្ធ​បច្ចេក​វិទ្យា Goal-Line នេះ​ត្រូវ​បាន​លោក Sepp Blatter ប្រធាន FIFA ធ្លាប់​បាន​ជំទាស់​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ តែ​លោក​បាន​បន្ទន់​ឥរិយា​បថ​វិញ​ក្រោយ​ពី​មាន​រឿង​ដ៏​ចម្រូង​ចម្រាស់​រវាង​ការ​ប្រកួត​ក្រុម​អាល្លឺ​ម៉ង់ និង​អង់​គ្លេស ដែល​ពេល​នោះ​គ្រាប់​បាល់​របស់​កីឡា​ករ​ហ្វ្រែង ឡាំផាដ ទាត់​ចូល​ហួស​​​គំនូសស តែ​ត្រូវ​អាជ្ញា​កណ្តាល​បដិ​សេធ​កាល​ពី​ប្រកួត​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០១០ នៅ​អាហ្វ្រិក​ខាងត្បូង។ ដូច្នេះ​ដើម្បី​​ចៀស​វាង​នូវ​កំហុស លោក​ត្រូវ​​ទទួល​យក​បច្ចេក​វិទ្យា​នេះ៕