ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យុវជន​ស្ទាវ​​​៣នាក់​​​ចិត្ត​ព្រហើន​ចូលទៅ​ចាប់​រំលោ.ភ​​​យុវតី​​​​ដល់​ក្នុង​​ផ្ទះ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យុវជន​ស្ទាវ​ចិត្ត​​​​​ព្រហើន​​៣​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​​​ចាប់ខ្លួន​​​​ក្រោយ​​ពេល​​​ចូល​ទៅ​​​ចាប់​រំលោ.ភ​សេពសន្ថវៈ​យុវតី​ម្នាក់​ដល់​ក្នុង​ផ្ទះ ​ខណៈ​ឪពុក​-ម្តាយ​នាង​ជាប់​រវល់​​ចេញ​ទៅ​​ខាងក្រៅ​ផ្ទះ​ទំនាក់ទំនង​​​ការងារ​​កាល​​ពីថ្ងៃទី​​​​២ ឧសភា ​២០១១ ​​វេលាម៉ោង​​​​​៧យប់​​​ ​នៅ​ភូមិ​​​​រោង​ចក្រ ​​សង្កាត់​ភ្នំពេញថ្មី ​​ខណ្ឌ​សែនសុខ ។ បើ​យោង​​តាម​​សមត្ថ​កិច្ច​​​​

រាជធានីភ្នំពេញ ៖ ​យុវជន​ស្ទាវ​ចិត្ត​​​​​ព្រហើន​​៣​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​​​ចាប់ខ្លួន​​​​ក្រោយ​​ពេល​​​ចូល​ទៅ​​​ចាប់​រំលោភ​សេពសន្ថវៈ​យុវតី​ម្នាក់​ដល់​ក្នុង​ផ្ទះ ​ខណៈ​ឪពុក​-ម្តាយ​នាង​ជាប់​រវល់​​ចេញ​ទៅ​​ខាងក្រៅ​ផ្ទះ​ទំនាក់ទំនង​​​ការងារ​​កាល​​ពីថ្ងៃទី​​​​២ ឧសភា ​២០១១ ​​វេលាម៉ោង​​​​​៧យប់​​​ ​នៅ​ភូមិ​​​​រោង​ចក្រ ​​សង្កាត់​ភ្នំពេញថ្មី ​​ខណ្ឌ​សែនសុខ ។ បើ​យោង​​តាម​​សមត្ថ​កិច្ច​​​​ខណ្ឌ​សែនសុខ​បាន​ឱ្យ​ដឹង​ថា ​​​យុវជនស្ទាវ​ចិត្តព្រហើន​​៣នាក់​​​ ១-ឈ្មោះ​​​ជួប ​សារុង ហៅ​​ភឿង ​អាយុ​​១៨​ឆ្នាំ ​គ្មាន​​មុខ​របរ​ពិត​ប្រាកដ ​​២-​ឈ្មោះជុំ ​​សុផល ​ហៅ​តឿន ​អាយុ​​​១៧​ឆ្នាំ ​៣-ឈ្មោះ​​ចិត្រ​ ​អាយុ​២០​ឆ្នាំ រត់​គេច​ខ្លួន​បាត់ទៅ​ហើយ ។ ពួកគេ​​​​ទាំង​​៣នាក់​​នេះ​ស្នាក់នៅ​ភូមិ​-​ឃុំ​​ខាងលើ ។ ​​

តាម​​សាក្សី​​បាន​ឱ្យ​ដឹង​ថា ដំបូងឡើយ​​ជន​ជាប់សង្ស័យ​​​​ទាំង​​៣នាក់​​​​​ជា​អ្នក​ស្គាល់​គ្នា​​​ជាមួយ​​យុវតី​រងគ្រោះ ពួកគេ​បាន​ចូលទៅ​​​លេង​ផ្ទះ​​ក្មេង​​ស្រី​ជំទង់​ឈ្មោះ​​​​ភង់ សោ​ភា ​អាយុ​​១៧​ឆ្នាំ ​​​ជា​កម្មករ​​​រោងចក្រ ​ស្នាក់​​នៅភូមិ​​រោងចក្រ ​​សង្កាត់​​ភ្នំពេញថ្មី ​​ខណ្ឌ​សែន​សុខ ហើយ​​ក៏​បបួល​គ្នា​ទិញ​ស្រា​ផឹក ​​តែ​ត្រូវ​​យុវតី​ដេញ​​មិន​ឱ្យ​ផឹកស៊ី​​នៅ​ក្នុង​​ផ្ទះ​​របស់​​​នាង​ទេ ​ព្រោះ​​ឪពុកម្តាយ​​មិននៅ ។ ស្រាប់​តែ​​​យុវ​ជនស្ទាវ​​ចិត្តព្រហើន​​ឈ្មោះ​​​​ជុំ សុផល បាន​​​ដើរ​ទៅ​​បិទ​ភ្លើង​​ ហើយ​​ចាប់​ផ្តើម​​​នាំគ្នា​​​​ចាប់​នាង​រំលោភ​​សេពសន្ថវៈ​​ម្នាក់ម្តងៗ រហូត​បានសម្រេច​​ទាំង​​៣​នាក់ ។ សកម្មភាព​រំលោភ​គឺ​​២នាក់​ចាប់ដៃ​​ជើង ហើយម្នាក់​​​ឡើង​រំលោភ​…​ពួកគេ​​​ផ្លាស់​ប្តូរ​​គ្នា​ម្តង​ម្នាក់​ៗ​ទាល់តែ​បាន​​សម្រេច​​​គ្រប់​ៗ​គ្នា​។ ពេលកំពុងរំលោភ​ ស្រាប់តែ​​​​ប្អូនប្រុស​​​របស់​យុវតី​រង​គ្រោះ​​ភ្ញាក់​ពីដេកឃើញ​ទាន់​ ក៏ស្រែក​​ ​ឆោ​ឡោ​ ឃើញ​​ដូច​នោះ​​ជន​​ជាប់សង្ស័យ​ទាំង​​៣នាក់​​​ក៏នាំគ្នា​​រត់​គេច​​​ខ្លួន ។ 

ដល់​ថ្ងៃទី​​​៣ ឧសភា ​២០១១ ​ម្តាយ​ឪពុក​​​​នាង​​រង​គ្រោះ​ក៏នាំកូន​ស្រី​​ទៅ​​​​ដាក់ពាក្យ​បណ្តឹង​​នៅ​អធិការ​ដ្ឋាន​នគរ​បាល​​​ខណ្ឌ​សែនសុខ ដើម្បី​​​ឱ្យ​សមត្ថកិច្ច​​តាម​ចាប់​ខ្លួន​ជនល្មើសមក​ចាត់​​ការ​តាម​ច្បាប់។ ​​ដល់ថ្ងៃទី​​​៤ ឧសភា ​២០១១ ទើប​សមត្ថ​កិច្ច​ចាប់​បាន​ជន​ល្មើស​​​២នាក់ ឈ្មោះ​ជួប សារុង ​អាយុ​​១៨​ឆ្នាំ និង​​​​ម្នាក់​ទៀត​​ឈ្មោះជុំ សុផល ​​អាយុ​​​១៧​ឆ្នាំ ​​ឯ​ឈ្មោះ​​ចិត្រ ​​អាយុ​២០​ឆ្នាំ ​​គេ​ចខ្លួន​បាត់ ។ ជន​ជាប់សង្ស័យ​​​​​ទាំង​​២នាក់​​ត្រូវ​បាន​បញ្ជូន​​ទៅ​តុលា​ការ​​ដើម្បី​ចាត់​ការ​​តាមច្បាប់​ ឯ​អ្នក​​ដែល​គេច​ខ្លួន​កំពុង​​​ត្រូវសមត្ថកិច្ច​​តាម​ស្វែង​រក​ចាប់ខ្លួន ​ជាបន្ត៕