ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ានប៉ារ៉ាហ្គេម៖ គិតត្រឹមម៉ោង ១០យប់ ថ្ងៃទី៥មិថុនា កម្ពុជា​ បានមេដាយ ២២ នៅលេខ ៨

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ា ហ្គេម លើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ គិតត្រឹមម៉ោង ១០យប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជា ទទួលបានមេដាយ ២២គ្រឿង ( មាស ២ ប្រាក់ ៩ និងសំរឹទ្ធ ១១ ) ស្ថិតនៅលំដាប់លេខរៀងទី៨ ក្នុងចំណោម ១១ប្រទេស។

សូមរម្លឹកថា  ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ត្រូវប្រកួត​ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ ការប្រកួតកីឡា អាស៊ាន ប៉ារ៉ាហ្គេម ធ្វើឡើង នៅរាជធានីភ្នំពេញ មានកីឡា ១៤ប្រភេទ ដោយចូលរួមពីអត្តពលិក ជាជនមានពិការភាព មកពីបណ្ដាប្រទេសអាស៊ាន ១០ប្រទេស និងទីម័រខាងកើត។

ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នេះ មានអត្តពលិក ប្រមាណ ១,៤០០នាក់ រួមទាំងប្រិតភូ និងថ្នាក់ដឹកនាំកីឡា ប្រមាណ ១,៥០០នាក់។

កាលវិភាគនៃការប្រកួតកីឡា សម្រាប់ជនមានពិការភាព នៅតំបន់អាស៊ាននេះ រួមមាន៖

១-បាល់បោះរទេះ ចាប់ពីថ្ងៃទី២ ដល់ទី៧ ខែមិថុនា នៅសាលដំរី ក្នុងពហុកីឡដ្ឋានជាតិមរតតេជោ

២-អុក​ ចាប់ពីថ្ងៃទី៣ ដល់ទី៨ ខែមិថុនា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

៣-លើក​ទម្ងន់ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមិថុនា នៅមជ្ឈមណ្ឌលជាតិនៃជនពិការ តេជោសែន នៅពហុកីឡដ្ឋានជាតិអូឡាំពិក​

 ៤-អត្តពលកម្ម ពីថ្ងៃទី៤ ដល់ទី៨ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ

៥-វាយសី ចាប់ពីថ្ងៃទី៤ ដល់ទី៩ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ

៦-ប៊ូស្យា ចាប់ពីថ្ងៃទី៤ ដល់ទី៨ ខែមិថុនា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅពហុកីឡដ្ឋានជាតិអូឡាំពិក

៧-បាល់ទាត់ពិការភ្នែក ចាប់ពីថ្ងៃទី៤ ដល់ទី៨ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ

៨-បាល់ទាត់ចលករខួរក្បាល CP ចាប់ពីថ្ងៃទី៤ ដល់ទី៩ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក

៩-បាល់បោះពិការភ្នែក ចាប់ពីថ្ងៃទី៤ ដល់ទី៨ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក​

១០-យូដូ ចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែមិថុនា នៅសហភាពសហព័ន្ធយុវជនកម្ពុជា

១១-ហែលទឹក ចាប់ពីថ្ងៃទី៤ ដល់ទី៨ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ

១២-វាយកូនឃ្លីលើតុ ចាប់ពីថ្ងៃទី៤ ដល់ទី៨ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ

១៣-បាល់ទះអង្គុយ  ចាប់ពីថ្ងៃទី៤ ដល់ទី៨ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ

១៤-អេឡិចត្រូនិក ចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែមិថុនា នៅ Naga World II

សូមរម្លឹកថា ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី កាលពីឆ្នាំ២០២២ កម្ពុជា ទទួលបានមេដាយ សរុប ២៨។ ក្នុងនោះ មានមេដាយមាស ៧ មេដាយប្រាក់ ១០ និងមេដាយសំរិទ្ធ ១១។ កម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី៧ ក្នុងចំណោម ១១ប្រទេស ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១៕