ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាក្តីពន្យារពេលប្រកាសសាលក្រមអៀង សារី និងគ្រោងប្រកាសសាលក្រម«ឌុច»នៅចុងខែមិថុនា

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មន្រ្តីសាលាក្តី​ខ្មែរ​ក្រហម​បានឲ្យ​ដឹង​ថា នៅវេលាម៉ោង៩និង​៣០​នាទី ព្រឹក​ថ្ងៃទី៤ ឧសភា អង្គជំនុំជម្រះសាលា​ដំបូង​នៃ​សាលា​ក្តីខ្មែរក្រហម បានបើកសវនា​ការ​ជំនុំជម្រះ​លើ​វិធាន៦៨.៣ ស្តីពី «ការស្នើ​សុំនៅ​ក្រៅ​​ឃុំជា​បណ្តោះអាសន្នពីសំណាក់អៀង សារី» ដោយ​មាន​ការ​ចូលរួមពីសំណាក់ជនជាប់​ចោទ អៀង សារី អាយុ៨៥ឆ្នាំ ដែលបានបង្ហាញ

រាជធានីភ្នំពេញ ៖ មន្រ្តីសាលាក្តី​ខ្មែរ​ក្រហម​បានឲ្យ​ដឹង​ថា នៅវេលាម៉ោង៩និង​៣០​នាទី ព្រឹក​ថ្ងៃទី៤ ឧសភា អង្គជំនុំជម្រះសាលា​ដំបូង​នៃ​សាលា​ក្តីខ្មែរក្រហម បានបើកសវនា​ការ​ជំនុំជម្រះ​លើ​វិធាន៦៨.៣ ស្តីពី «ការស្នើ​សុំនៅ​ក្រៅ​​ឃុំជា​បណ្តោះអាសន្នពីសំណាក់អៀង សារី» ដោយ​មាន​ការ​ចូលរួមពីសំណាក់ជនជាប់​ចោទ អៀង សារី អាយុ៨៥ឆ្នាំ ដែលបានបង្ហាញ ខ្លួន​នៅ​ចំពោះ​មុខ​អង្គសវនាការនិងមេធាវីការ​ពារក្តីរបស់ជន​ជាប់​ចោទ។

ក្រោយពីបើក​សវនាការសួរដេញដោល​មេ​ធាវីការពារក្តីឱ្យជនជាប់ចោទ​អៀង សារី ដែល​បាន​ដាក់បង្ហាញ​ឯកសារ​ទាម​ទារ​ឱ្យ​កូនក្តីបាន​នៅ​ក្រៅឃុំ និងបានលើកហេតុ​ផល​ជា​ច្រើនមក​បង្ហាញ​ក្នុងសវនាការ​នោះ​​អស់​​រយៈ​ពេលជិត២​ម៉ោង​មក លោក​និល ណុន សហចៅ​ក្រម​ភាគី​កម្ពុជា​នៃសាលាដំបូងរបស់​សាលា​ក្តី​ខ្មែរ​ក្រហម​បានប្រកាសបិទអង្គ​សវនា​ការ។ លោកនិល ណុន បាន​ប្រកាស​ថា សាលា​ដំបូង​​នៃសាលា​ក្តី​ខ្មែរ​ក្រហម នឹង​ប្រកាសសាល​ក្រម​នៃសវនា​ការ​សុំ​នៅក្រៅ​ឃុំរបស់ជន​ជាប់​ចោទ​អៀង សារី នៅ​​ពេល​ក្រោយ​តែ​ពុំបាន​កំណត់​ពី​ពេលវេលា​ទេ។ មេ​ធាវីការពារក្តីឱ្យ​អៀង សារី គឺលោក​អាង ឧត្តម បាន​ទាមទារឱ្យ​កូន​ក្តី​របស់​ខ្លួន​បាន​ទទួល​ការ​អនុ​ញ្ញាតរស់នៅ​ក្រៅឃុំដោយ​សំអាង​ថា លោក​អៀង សារី មាន​វ័យ​ចាស់ជរា និងមាន​ជំងឺ​​ដែល​ត្រូវ​ការសម្រាក​ព្យា​បាល​នៅផ្ទះ។

មានអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមចំនួន​៣នាក់​ហើយដែលបានប្តឹង​ទាមទារសុំនៅ​ក្រៅ​ឃុំ​នោះ គឺនួន ជា, ខៀវ សំផន និង​អៀង ធីរីទ្ធ (ប្រពន្ធអៀង សារី) ក៏ប៉ុន្តែ​សាលា​ដំបូង​នៃ​សាលា​ក្តីមិនបាន​អនុញ្ញាត​ឱ្យពួកគេ​រស់​នៅ​ក្រៅ​ឃុំ​ឡើយ ដោយហេតុផលខ្លាច​ប៉ះ​ពាល់​សុវត្ថិ​ភាព​ជនជាប់ចោទទាំងនោះ។ ដូច្នេះជន​ជាប់​ចោទ អៀង សារី ក៏ប្រហែលជាពុំទទួល​បាន​ការអនុញ្ញាតឱ្យរស់នៅក្រៅឃុំដូចគ្នាដែរ។

លោ​ក​ឌឹម សុវណ្ណារុំ អ្នកនាំពាក្យសាលាក្តី​បាន​ថ្លែង​ថា នៅក្នុងសវនាការមានការចូល​រួមពី​ភាគី​ទាំងអស់ដែលពាក់ពន្ធ័រួម​មាន​ វត្ត​មាន​ជន​ជាប់​​​ចោទ​អៀង សារី និង​សហមេធាវី​ការពារក្តី។ ទោះ​​បី​​ជា​យ៉ាង​ណា សាលាក្តីនៅមិនទាន់កំណត់​ពេល​នៃ​ការ​ប្រកាសសាលក្រមក្នុង​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ។ លោកឌឹម សុវណ្ណារុំ បន្តថា ចំណែក​​ឯ​សំណុំរឿង​ក្តីរបស់ឌុច សាលាក្តី​គ្រោង​ប្រកាស​នៅ​ចុងខែមិថុនា ២០១១។

ក្រោមការគ្រប់គ្រងរបស់មេដឹកនាំនៃរបប​ខ្មែរ​ក្រហម​ ប្រជា​ពលរដ្ឋខ្មែរ​ជិត២​លាននាក់​ត្រូវ​បាន​សម្លាប់​ក្នុង​រយៈ​ពេល​ជាង៣ឆ្នាំ។ អតីតមេ​ដឹក​​នាំ​ជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវ​ខ្ពស់​បំផុត​នៃ​របប​នេះ​ចំនួន៥នាក់​ត្រូវបាន​នាំយកមកកាត់​ទោស​ពី​បទ​ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ​និង​បទ​​ប្រល័យពូជសាសន៍​ ដែលស្ថិតនៅក្នុង​សំណុំ​រឿង​​លេខ​០០១ និង​លេខ​០០២៕