ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​វា.យប្រហារ​ព្រ​លាន​យន្តហោះ​មួយ​នៅ​ភាគ​កណ្ដាល​អ៊ុយ​ក្រែ​ន

10 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បណ្ដា​ព្រ​លាន​យន្តហោះ​អ៊ុយ​ក្រែ​ន​បន្ត​ជា​គោលដៅ​នៃ​ការ​វា.យប្រហារ​​របស់​រុ​ស្ស៊ី​ ។

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ បណ្ដា​ព្រ​លាន​យន្តហោះ​អ៊ុយ​ក្រែ​ន​បន្ត​ជា​គោលដៅ​នៃ​ការ​វា.យប្រហារ​​របស់​រុ​ស្ស៊ី​ ។ កងទ័ព​អ៊ុយ ក្រែ​ន​ប្រកាសនា​ថ្ងៃ​ទី​៥ មិថុនា​ថា ព្រ​លាន​យន្តហោះ​មួយ​រង​ការវា.យប្រហារ​របស់​កងទ័ព​រុ​ស្ស៊ី​ នៅ​ជិត​ទីក្រុងPROPYVNYTSKYI ភាគ​កណ្ដាល​អ៊ុយក្រែ​ន ។

មី​ស៊ី​ល​៦​គ្រាប់​និង​ដ្រូ​ន​វាយប្រហារ​៥​គ្រឿង ត្រូវ​បាន​កងទ័ព​រុ​ស្ស៊ី​​ប្រើ ។ តាម​ទូរទស្សន៍​អ្នក​នាំ
ពាក្យ​ម្នាក់​របស់​កងទ័ពអាកាស​អ៊ុយ​ក្រែ​ន លោកយូ​រី​អ៊ី​អ៊ី​ក​ណា​ដ​ថ្លែង​ថា ក្នុង​ចំណោម​មី​សី​ុ​ល​ទាំង​៦
គ្រាប់ ៤​គ្រាប់​ត្រូវ​កម្ទេច​ដោយ​កងការពារ​អាកាស​អ៊ុយ​ក្រែ​ន តែ​២​គ្រាប់​ធ្លាក់​ចំ​ព្រ​លាន​យន្តហោះ​នៅ​ជិត PROPYVNYTSKYI ។ កាលពីថ្ងៃ​ទី​៥ មិថុនា ក្រុង​មូ​ស្គូ​អះអាង​ថា បាន​វាយប្រហារបណ្ដា​ព្រ​លាន​យន្តហោះ​អ៊ុយ​ក្រែ​ន​ហើយ​កម្ទេច​រាល់​គោលដៅ ។ បណ្ដា​ប៉ុស្តិ៍​ទីបញ្ជាការដ្ឋាន ប៉ុស្តិ៍រ៉ា​ដា និង​បណ្ដា​ឧបករណ៍​អាកាស រង​ការ​បំផ្លាញ ។

នេះ​ជា​ការ​អះអាង​របស់​ក្រសួង​ការពារ​ប្រទេសរុ​ស្ស៊ី​ ក្នុង​សេចក្ដី​ប្រកាស ។ រដ្ឋបាល​តំបន់ Khmel
nytsky, នា​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន​គូសបញ្ជាក់​ថា ទីតាំង​យោធា​មួយ​រង​ការ​ប៉ះពាល់​ដោយ​ការ​វាយ
ប្រហារ​របស់​រុ​ស្ស៊ី ។ ដែល​នោះ​ជា​ឃ្លាំង និង​ជាព្រ​លាន​យន្ត​ហោះ​​យោធា​មួយ ។ រដ្ឋបាល​នោះ​រៀបរាប់​ពី​ភ្លើង​ឆាបឆេះ​ឃ្លាំង​ស្តុក​ប្រេងឥន្ធនៈ ផ្លូវ​យន្តហោះ​មួយ​រង​ការ​ខូចខាត​ហើយ​យន្តហោះ​៥គ្រឿង​ក៏​លែង​ប្រើប្រាស់​កើត​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ